ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​៣​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស ស្រី ចំនួន​០៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស ស្រី ចំនួន​០៣​នាក់  ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ចម្ការ​ស្វាយ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក​វរសេនីយ៍ទោ ធិ​ន ស៊ី​ន​ដេ​ត អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ខាងលើ​យោង​តាម​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ពី​លោក​ឧត្តម​សេនី​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ឈរជើង​តាម​មូលដ្ឋាន​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ខិតខំ​យកចិត្ត​ទុក​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ដែល​កើត​មាន​ឲ្យ​ភាព​ថយ​ចុះ​ជា​លំដាប់ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ផង​ដែរ​។

លោក​អធិការ​បាន​បន្ត​ថា ជនសង្ស័យ​ប្រុស ស្រី​ចំនួន​០៣​នាក់ ដែល​ឃាត់ខ្លួន​មុន​ដំបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ ហ៊ុន វ៉ា​ន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ថ្លា ពណ៌​ស ២​កូន​ថង់​តូច យក​ទៅ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​ទិញ​ពី​ឈ្មោះ សេង ជា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ តាំង ច​ន្ធូ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ទាំង​ពី​នាក់​ជា​ប្តី ប្រពន្ធ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ 
លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖

ក្រោយ​បាន​កំណត់​មុខសញ្ញា រួចរាល់​ហើយ​នោះ​ក៏​មានការ​សម្របសម្រួល​ពី​លោក មាស ច​ន្ទ័​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទើប​កម្លាំង​ជំនាញ​របស់​លោក​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ បន្ថែម​ទៀត រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន​ម្សៅ​ពណ៌ ស​ថ្លា មួយ​ថង់​ធំ​កិប និង​ថង់​ប្លា​ស្ទីក​ពណ៌​ខៀវ ចំនួន​បី​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​ស​ញ្ញ​អក្សរ WY មាន​ចំនួន​៦១៥​គ្រាប់ , ជញ្ជីង​ថ្លឹង​១ , ស្គុ​ត​៣​ដុំ , កូន​ថង់​តូច​ៗ​ស​ថ្លា មួយ​ចំនួន , ទូរ​សព្ទ័​ម៉ាក​ហួ​វ៉េ​១​គ្រឿង និង​ទូរ​សព្ទ័​អិន​ចុច​ពិល​៣​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៧ ពណ៌​ខ្មៅ​មួយ​គ្រឿង​ផង​ដែរ​។ អធិការ​បាន​បញ្ជាក់​ឲ្យ​ថា ជនសង្ស័យ​ក្រោយ​ពី​កម្លាំង​ជំនាញ​របស់​លោក​បាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​រួច​មក​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ពិតមែន យោង​តាម​ចម្លើយ​សារភាព​ពី​ក្រុម​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​៕