ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា បង្ហាញ​គោលបំណង​សំខាន់​១ ក្រោយការ​​​ជួបជុំ​មិត្ត​​​សិល្បៈ​រួម​​​ជំនាន់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នា​ទសវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា បាន​បង្ហាញ​នូវ​គោ​ណ​បំណង​សំខាន់​មួយ​នៅ​ក្នុង​ឆាកជីវិត​របស់​នាង ក្រោយ​ការ​ជួបជុំ​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់ បន្ទាប់​ពី​ការ​នាង​បាន​ចាក​ចេញពីវិស័យ​សិល្បៈ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នា​ទសវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា បាន​បង្ហាញ​នូវ​គោ​ណ​បំណង​សំខាន់​មួយ​នៅ​ក្នុង​ឆាកជីវិត​របស់​នាង ក្រោយ​ការ​ជួបជុំ​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់ បន្ទាប់​ពី​ការ​នាង​បាន​ចាក​ចេញពីវិស័យ​សិល្បៈ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ។

គោលបំណង​សំខាន់​របស់​អ្នក​នាង​នោះ គឺ​ការ​ជួបជុំ​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់ ជាមួយ​នាង​នៅ​អំឡុង​ពេល​ណាមួយ បើ​ទោះបីជា​ពេល​នេះ នាង​បាន​រស់​ឆ្ងាយ​ពី​វិ​ថី​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​សន្សំ​ចិត្ត​ផ្តល់​កម្លាំងចិត្ត​តស៊ូ​រស់ បើ​ទោះបីជា​ឆាកជីវិត​អតីតកាល​របស់​នាង​មាន​ភាព​ខ្មៅ​អួល​អាប់​យ៉ាងណា​ក៏​ដោយ ។

យ៉ាងណា​ក្តី​ស្រមៃ និង​បំណង​របស់​អ្នក​នាង​នា​ពេល​នេះ បាន​សម្រេច​ជា​រូបរាង​ហើយ បន្ទាប់​ពី​នាង​បាន​បង្ហាញ​វត្តមាន​ចូលរួម​នៅ​ក្នុង​ពិធី​ជួបជុំ​ញាំ​អាហារ​ជាមួយនឹង​មិត្តភក្តិ​សិល្បៈ​រួម​ជំនាន់​របស់​នាង ក្រោយ​ពី​ការ​មក​លេង​ស្រុក​របស់​លោក សុវណ្ណ មុន្នី ។

ក្រោយ​ការ​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​នោះ អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក តាមបណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​នាង​ខ្ញុំ អ៊ឹម សុវណ្ណ​ផល្លា បាន​ឃ្លាត​ឆ្ងាយ​ពី​អាជីព​សិល្បៈ​អស់​រយៈពេល​22​ឆ្នាំ ហើយ​នៅ​ក្នុង​ការ​រស់នៅ​អស់​រយៈពេល​22​ឆ្នាំ​របស់​នាង​ខ្ញុំ ខ្ញុំ​បាន​ជួប​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ឆាកជីវិត តែ​ខ្ញុំ​នៅ​តែ​តស៊ូ​រស់​ដើម្បី មាន​ថ្ងៃមួយ​បាន​មក​ជួបជុំ​មិត្ត​រួម​អាជីព ធ្វើ​ឱ្យ​ខ្ញុំ​មាន​ភាព​កក់ក្ដៅ​»

អ្នក​នាង​បញ្ជាក់​ថា «​មាន​មិត្ត​ចាស់​ៗ​មួយ​ចំនួន​បាន​បំភ្លេច​នាង​ខ្ញុំ ប៉ុន្តែ​នាង​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នៅ​មិត្ត​រួម​អាជីព​ដែល​ជា​កំសត់កម្រ​ជាមួយនឹង​គ្នា​នោះ​ឡើយ​»

អ្នក​នាង​ថា «​កាល​អញ្ជើញ​មក​ដល់​របស់​បងប្រុស សុវណ្ណ​មុន្នី ធ្វើ​ឲ្យ​តារា​រួម​អាជីព​បាន​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​។ ពួក​យើង​ជួប​គ្នា​សួរនាំ​គ្នា​អំពី​រឿង​សុខភាព​ព្រោះថា យើង​ចាស់​ៗ​អស់ហើយ​អ្វី​ដែល​សំខាន់​បំផុត ពួក​យើង​នៅ​មាន​សុខភាព​ល្អ​»

ជា​ការ​កត់សម្គាល់ អ​តី​តារា​សម្តែង​លោក សុវណ្ណ មុន្នី បាន​មក​លេង​ស្រុក​កំណើត​ជា​ថ្មី និង​បាន​រៀបចំ​ពិធី​ជួបជុំ​មិត្តភក្តិ​ចាស់​ៗ​ដែល​ជា​អ្នកសិល្បៈ​រួម​ជំនាន់​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្នុង​រមណីយដ្ឋាន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ពិធី​ជួបជុំ​នា​ពេល​នោះ គេ​សង្កេត​មាន​វត្តមាន​លោក ទេព រិ​ន​ដា​រ៉ូ​, លោក​គង់ សុ​ភី​, លោក​ហម ឈ​រ៉ា​, លោក យុ​ត្ថា ឆ៉ា​នី​, អ្នក​នាង ឯក អមរា និង​អ្នក​នាង អ៊ឹម សុវណ្ណ​ផល្លា ដែល​អ្នក​ទាំង​អស់នោះ សុទ្ធតែ​ជា​មិត្តភក្តិ​រួម​ជំនាន់​នៅ​ក្នុង​វិស័យ​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ។

អត្ថបទសរសេរ ដោយ