ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​មិន​ប្លែក​ទេ ! នៅ​ល្បិច​ឈ្មួញ​សម័យ​ថ្មី​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រថយន្ត​នី​ហ្សា​ន់​១​គ្រឿង​ដឹក​សា​ឡុ​ង​១​ឈុត និង​បាវ​សណ្តែកដី​ព្រមទាំង​ផ្លែ​ចេក​ជា​ច្រើន​ស្ទង​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ឆ្មក់​ស្ទាក់​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​

ខេត្ត​ប៉ៃលិន ៖ រថយន្ត​នី​ហ្សា​ន់​១​គ្រឿង​ដឹក​សា​ឡុ​ង​១​ឈុត និង​បាវ​សណ្តែកដី​ព្រមទាំង​ផ្លែ​ចេក​ជា​ច្រើន​ស្ទង​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ឆ្មក់​ស្ទាក់​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត ខណៈ​ម្ចាស់​រថយន្ត​មួយ​នេះ​លួច​បង្កប់​ឈើប្រណិត​ធ្នង់​ចំនួន​៧​ដុំ បម្រុង​ដឹក​ចូល​ទៅ​ក្នុង​ក្រុងប៉ៃលិន រួច​បន្ត​ដឹក​ឆ្ពោះទៅ​លក់ដូរ​ខេត្តបាត់ដំបង​លុះ​បែក​ការណ៍​ក៏​ត្រូវ​សមត្ថកិច្ច​ដឹង​ទាន់​ទើប​ចុះ​ប​ង្រា​ប​ឃាត់​បាន​ភ្លាម​ៗ​តែ​ម្តង ។ 

ពេល​ឃើញ​សភាព​មិន​ស្រួល  ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ដាក់​មេ​ប្រូច​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ទាន់​បាត់​ឈឹង ។ ហេតុការណ៍​បង្ក្រាប​រថយន្ត​លួច​បង្កប់​ឈើ​ប្រណីត​នេះ បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​បរិស្ថាន​បាន​ធ្វើការ​បង្ក្រាប​ករណី​លួច​បង្កប់​ឈើ​ប្រណីត​នេះ​រួច​មក​សមត្ថកិច្ច​រឹបអូស​រថយន្ត​មួយ​គ្រឿង​ម៉ាក​នី​ហ្សា​ន់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ន​០៣ ២៣ ភព​២ រួម​ជាមួយ​សា​ឡុ​ង​១​ឈុត ឈើ​ប្រណីត​ធ្នង់​៧​ដុំ បាវ​សណ្តែកដី និង​ផ្លែ​ចេក​មួយ​ចំនួន​ផង​ដែរ ៕