ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ជា​មេ​ឆ្នោត​កន្ទុយលេខ​ម្នាក់​ជា​អ្នក​ចាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​សង្កាត់​គោក​ចក​បាន​ចុះ​បង្ក្រាប​ករណី​ល្បែង

ខេត្តសៀមរាប ៖ កម្លាំង​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប និង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​សង្កាត់​គោក​ចក​បាន​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​កន្ទុយលេខ​រហូត​ឃាត់ខ្លួន​បាន​ស្ត្រី​២​នាក់​ក្នុង​នោះ​ម្នាក់​ជា​មេ​ឆ្នោត និង​ម្នាក់​ទៀត​ជា​អ្នក​ចូល​ចាក់​ឆ្នោត​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ។ ហេតុ​ការ​ចុះ​ប្រតិបត្តិ​ឃាត់ខ្លួន​មេ​ឆ្នោត​២​នាក់​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​មី​ថុ​នា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្សារ​ដើម​ក្រឡាញ់ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ថា ស្ត្រី​ជា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន​ទី​១-​ឈ្មោះ យឹ​ម វ៉​ន អាយុ​៥៧​ឆ្នាំ (​ជា​អ្នកលក់​ឆ្នោត​) ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​-​ខេត្តសៀមរាប និង ទី​២-​ឈ្មោះ ពេជ្រ ទេវី អាយុ​២៧​ឆ្នាំ (​ជា​អ្នក​ចូល​ចាក់​ឆ្នោត​) ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។ ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន សៀវភៅ​សម្រាប់​កត់​កន្ទុយលេខ​ចំនួន​២​ក្បាល និង​កាស្យូ​១ និង​លុយ​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន​ស្ត្រី​ទាំង​២​នាក់​ក្នុង​នោះ​ម្នាក់​ជា​មេ​ឆ្នោត​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​ចូល​ចាក់​ត្រូវ​កម្លាំង​ជំនាញ​បាន​ធ្វើការ​អប់រំ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕