ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​សង្ស័យ​! ចំណង​ស្នេហ៍​រវាង នៅ សូ​នី​តា និង ទិ​ត្យ ថា​វរិ​ទ្ធ ជួប​ភាព​រង្គោះរ​ង្គើ តើ​ពិតមែន​ទេ?

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ដាក់​ការ​សង្ស័យ​ថា ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​តារា​សម្តែង​អ្នក​នាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ កំពុង​តែ​ជួប​ភាព

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ដាក់​ការ​សង្ស័យ​ថា ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​តារា​សម្តែង​អ្នក​នាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ កំពុង​តែ​ជួប​ភាព​រង្គោះរង្គើ​ ក្រោយ​រួមរស់​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

ការ​ដាក់​សង្ស័យ​ខាងលើ ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​អ្នក​នាង នៅ សូ​នី​តា បាន​បង្ហោះ​សារ​ប្លែក​ៗ​ហាក់​បង្ហាញ​អារម្មណ៍​ពី​ភាព​ឯកា និង​ខូចចិត្ត​នៅ​ក្នុង​ចិត្ត​ដែល​នាង​កំពុង​តែ​ជួប​នា​ពេល​នេះ​។

ដោយឡែក អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ នៅ សូ​នី​តា ក៏​បាន​ផ្លាស់​ប្តូរ​ពាក្យ single Mom នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដែល​នោះ​ហាក់​បញ្ជាក់​ថា អំឡុង​ពេល​នេះ​នាង​កំពុង​នៅ​ជា​មេម៉ាយ​។

ជាមួយ​នេះ​ដែរ នៅ សូ​នី​តា ក៏​បាន​បង្ហោះ​សារ​ប្លែក​ជា​បន្តបន្ទាប់​ថា ជាតិ​នេះ​ប្រហែល​មិន​អា​ចរក​មនុស្ស​ស្មោះត្រង់​មក​រក្សា​បាន​ទេ សំខាន់​ថ្មី​ជា​ចំណី​ចក្ខុ ល្ងង់​នៅ​ល្ងង់ បោ​.​ក​នៅ​តែ​បោ​.​ក ស្អាត​ប៉ុណ្ណា​ក៏​គេ​នៅ​តែ​ក្បត់ ត្រឹម​មនុស្ស​ស្រី​ធម្មតា​ដែល​គេ​តែង​មើល​រំលង​លើ​ភាព​ស្មោះត្រង់​។

តាម​រយៈ​ការ​បង្ហោះ​សារ​ខាងលើ​នេះ ហាក់​បង្ហាញ​ឲ្យ​មហាជន​មានការ​សង្ស័យ​ថា ចំណង​ស្នេហ៍​រវាង​អ្នក​នាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ ហាក់​កំពុង​ជួប​បញ្ហា​រង្គោះរង្គើ​ ខណៈ​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ ពួក​គេ​ទាំង​ពីរ​ក៏​មិនសូវ​បង្ហាញ​រូបភាព​រួម​គ្នា​ផង​ដែរ​។

យ៉ាងណា បន្ទាប់​ពី​បង្ហោះ​សារ​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ នៅ សូ​នី​តា ក៏​បាន​លុប​សារ​នោះ​ចោល​វិញ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​ពី​បណ្តា​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន​ជុំវិញ​បញ្ហា​នេះ​។ ដោយឡែក​សម្រាប់​លោក ទិ​ត្យ ថា​វរិ​ទ្ធ វិញ ហាក់​មិន​បាន​បង្ហាញ​អារម្មណ៍​បែប​ណា​នៅឡើយ​ទេ នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ប៉ុន្តែ​លោក​បាន​ចាប់អារម្មណ៍ និង​បាន​ចែកចាយ​បន្ត​នូវ​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ ពាក់ព័ន្ធ​ទៅ​លើ​បញ្ហា​ខាងលើ​នេះ​។

ទោះជា​យ៉ាងណា​រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ការ​សង្ស័យ​ពី​ការ​រង្គោះរង្គើ​ល​ពី​ចំណង​ស្នេហ៍​របស់ នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ នា​ពេល​នេះ ជា​ការ​ពិត​ឬ​យ៉ាង​ណា? ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ចេញ​មុខ​មក​បញ្ជាក់​នៅឡើយ​។

ជា​ការ​កត់សម្គាល់ ចំណង​ស្នេហ៍​រវាង នៅ សូ​នី​តា និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ បាន​សាយភាយ​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៨ ប៉ុន្តែ​ភាគី​ទាំង​សងខាង​នៅ​រក្សា​ភាព​ស្ងប់ស្ងាត់ ដោយ​មិន​ចេញ​មុខ​មក​ប​ភ្លឺ​អ្វី​ឡើយ ទើប​ឈាន​មក​ដល់​ដើមឆ្នាំ​២០១៩ ដំណឹង​នោះ ភាគី​ខាង​ស្រី​ចាប់ផ្ដើម​បើកចំហរ​បន្តិច​ម្ដង​ៗ ដោយ​គេ​បាន​ប្រទះ​ឃើញ​រូបភាព​លោក ថា​វរិ​ទ្ធ តាំងនៅ​ផ្ទះ​របស់​នាង និង​មាន​ធ្លាយ​រូប​ពួក​គេ​ទាំង​ពីរ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ផង​។

ក្រោយ​បញ្ចេញ​រូបភាព​ទាំង​អស់នោះ​មក នៅ សូ​នី​តា ក៏​បាន​សារភាព​ពី​ទំនាក់ទំនង​រវាង​នាង និង​លោក ទិ​ត្យ ថា​វរិ​ទ្ធ ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​ការ​ពិត ហើយ​ពួក​គេ​បាន​រៀបចំ​ពិធី​មង្គលការ​តូច​មួយ ដោយ​មិន​បាន​រៀបចំ​ធំដុំ​ហៅភ្ញៀវ​ច្រើន​នោះ​ឡើយ​។ ក្រោយ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​រួមរស់​ជាមួយ​គ្នា​មក បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ក៏​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ