ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង AK៤៧​មួយ​ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​គុម្ព​ស្មៅ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កាំភ្លើង AK៤៧​មួយ​ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​គុម្ព​ស្មៅ ជិត​របរ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ហើយ​បាន​រាយ​ការ​ណ៏​ដល់​នគរបាល​ក្រុង​សែន​មនោ​រម្យ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ ក្រែង​មាន​ជាប់​ករណី​ខុសច្បាប់​ណាមួយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​នឹង​១០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​ក្រុង បាន​ទទួល​ដំណឹង​ពី​ឈ្មោះ ស្រី ស្រាំ ថា មាន​កម្មករ​សម្អាត​ស្មៅ​ដី​ភូមិ គ្មាន​មនុស្ស​រស់នៅ​មួយ​កន្លែង ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ជាប់​នឹង​របរ​មន្ទីរ​បរិស្ថាន​ខេត្ត ចម្ងាយ​ប្រមាណ​ជាង​៥​ម៉ែត្រ បាន​ប្រទះ​ឃើញ​អាវុធ AK៤៧ ច្រក​ក្នុង​ប៉ាវ​ស៊ីម៉ងត៍ ចំនួន​មួយ​ដើម ។ សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង កម្លាំង​ចម្រុះ​រួម​មាន កម្លាំង​អធិការដ្ឋាន​ក្រុង ប៉ុស្តិ៍​សុខដុម កម្លាំង​អន្តរាគមន៍ កម្លាំង​ការិយាល័យ​អាវុធ​ជាតិ​ផ្ទុះ ដោយ​រក​ឃើញ​អាវុធ​ខាងលើ មាន​មនុស្ស​យក​ទៅ​ប្លុង​ចោល ក្នុង​រយៈពេល​មិន​លើស​១​ស​ប្តា​ហ៏ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា អាវុធ AK៤៧ នោះ គ្មាន​ស្វាយ គ្មាន​បង់ តែ​គុណភាព​អាច​ប្រើប្រាស់​បាន ។ ក្រោយ​ពី​ពិនិត្យ​ហើយ កម្លាំង​ជំនាញ​បាន​ប្រគល់​ជូន​មន្ត្រី​ការិយាល័យ​អាវុធ​ជាតិ​ផ្ទុះ យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​អាវុធ ដើម្បី​ស៊ើបអង្កេត​បន្ត​ថា អាវុធ AK៤៧ នោះ​ជា កម្ម​សិ​ទ្ឋ​របស់​អ្នក​ណា ៕