ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ផលិត​ទឹកបរិសុទ្ធ​អត់​គុណភាព

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ទឹកបរិសុទ្ធ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ខេត្តព្រៃវែង​នៅ​មិន​ទាន់​មាន​ដាក់​បញ្ជាក់​នូវ​ថ្ងៃខែ​នៃ​ការ​ផលិត ឬ​ថ្ងៃ​ផុតកំណត់​

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ទឹកបរិសុទ្ធ​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ខេត្តព្រៃវែង​នៅ​មិន​ទាន់​មាន​ដាក់​បញ្ជាក់​នូវ​ថ្ងៃខែ​នៃ​ការ​ផលិត ឬ​ថ្ងៃ​ផុតកំណត់​ឡើយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​បារម្ភ​ក្នុង​ការ​ប្រើប្រាស់​ឬ​ទទួលទាន ។ ក្រុម​អ្នក​ហូប​ទឹក​ទាំងនោះ​បាន​លើក​ឡើង​ថា ទឹកបរិសុទ្ធ​ទាំងនោះ​គឺ​ត្រូវ​បាន​ផលិត និង​វេច​ខ្ចប់​នៅ​ក្នុង​ខេត្តព្រៃវែង​តែ​ម្ដង​ដែល​មាន​ទីតាំង​ផលិត​ខុស​ៗ​គ្នា និង​ច្រើន​ម៉ាក ច្រើន​ប្រភេទ និង​កំពុង​ដាក់​លក់​លើ​ទីផ្សារ​ទូ​ទាំង​ខេត្ត​ដោយ​មិន​មាន​ដាក់​បញ្ជាក់​ការ​បរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ ហើយ​មួយ​ចំនួន​ទៀត​ក៏​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​ទីតាំង​ផលិត​ផង​ដែរ ។

ប្រភព​បាន​បន្ត​ថា ផលិតផល​ទឹក​សុទ្ធ​ដែល​គ្មាន​ដាក់​ការ​បរិច្ឆេទ​ទាំងនោះ​រួម​មាន ទី​១-​ទឹក​សុទ្ធ​ម៉ាក «​បាភ្នំ​» មាន​ទីតាំង​ផលិត​នៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។ ទី​២-​សិប្បកម្ម​ទឹកបរិសុទ្ធ «PK» មា​នទី​តាំងនៅ​ភូមិ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។ ទី​៣-​សិប្បកម្ម​ទឹកបរិសុទ្ធ «​អាយ លី​ន​» មា​នទី​តាំងនៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ។ ទី​៤-​សិប្បកម្ម​ទឹកបរិសុទ្ធ «​ពៅ យ៉ា​ដា​» មា​នទី​តាំងនៅ​ភូមិ​ព្រែក​រាំង ឃុំ​ពន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​៥-​សហគ្រាស​ផលិត​ទឹក​ស្អាត «​សហគមន៍​» មា​នទី​តាំងនៅ​ជាប់​សាលាឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង​មាន​មួយ​ចំនួន​ទៀត​ដែល​គ្មាន​ទីតាំង​ច្បាស់លាស់​តែ​ត្រូវ​បាន​ក្រុម​អ្នកលក់​បាន​ដាក់​តាំង​លក់​ពេញទី​ផ្សារ ។ 

ប្រភព​បាន​បន្ត​ទៀត​ថា ទីតាំង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ទាំង​៥​កន្លែង​ខាងលើ​នេះ​បាន​ដំណើរការ​ផលិត និង​លក់​ចែកចាយ​ច្រើន​ឆ្នាំ​មក​ហើយដោយ​គ្មាន​ឃើញ​មានការ​ចុះ​កាលបរិច្ឆេទ​ផលិត ឬ​ផុតកំណត់​ឲ្យ​បាន​ច្បាស់លាស់​ដូច​បណ្តា​ទឹកបរិសុទ្ធ​ដទៃ​ទេ ហើយ​មាន​ប្រជាពលរដ្ឋ​នៅ​ជនបទ​ជា​ច្រើន​បាន​ជាវ​ទឹកបរិសុទ្ធ​ទាំងនេះ​យក​ទៅ​បរិភោគ និង​ប្រើប្រាស់​ទទួលភ្ញៀវ​ក្នុង​ពិធី​នានា ដូច​ជា​ពិធី​មង្គលការ ពិធីជប់លៀង ឬ​ពិធីបុណ្យ​ផ្សង​ៗ ជាដើម ព្រោះតែ​វា​មាន​តម្លៃ​ថោក   ដែល​មើលទៅ​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​ណាស់​មិនដឹង​ថា ទឹកបរិសុទ្ធ​ទាំងនោះ​ផលិត​ចេញ​មក​មានគុណ​ភាព​ដែរ​ឬ​អត់?