ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ផឹកស៊ី​ចាក់​ធុងបាស់​បង្ក​សំឡេង​រំខាន​រហូត​ផ្ទុះ​សង្គ្រាម ផ្អើល​កម្លាំង​អាវុធ​ចុះ​ដាក់​ខ្នោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជម្លោះ​រឿង​ចាក់​ធុងបាស់​បង្ក​សំលេង​រំខាន​ដល់​បន្ទប់​ជួល​អ្នក​ជិតខាង ក៏​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិ​.​ង្សា​ទៅ​វិញ​ទៅ​មក រហូត​ផ្អើល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​ការណ៍​បានឱ្យ​ដឹង​ថា ជម្លោះ​រឿង​ចាក់​ធុងបាស់​បង្ក​សំលេង​រំខាន​ដល់​បន្ទប់​ជួល​អ្នក​ជិតខាង ក៏​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិ​.​ង្សា​ទៅ​វិញ​ទៅ​មក រហូត​ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​អន្តរាគមន៍ និង​បាន​ហៅ​ភាគី​ទាំង​សងខាង​ទៅ​មូលដ្ឋាន​អាវុធហត្ថ​ដើម្បី​សាកសួរ ក៏​ស្រាប់​ភាគី​ម្ខាង​មិន​ព្រមទៅ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ចាប់​វា​.​យ​ខ្នោះ បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​នៅ​បន្ទប់​ជួល​មក​ចោមរោម​មើល​យ៉ាង​ព្រោងព្រាត កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ជិត​ស្តុ​ប​សេះ​មាស ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ភាគី​ខាង​បុរស​ម្នាក់​ដែល​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចាប់​វា​.​យ​ខ្នោះ​នោះ គឺ​បាន​នាំ​គ្នា​ផឹកស៊ី និង​ចាក់​ធុងបាស់​បង្ក​សំលេង​រំខាន​ដល់​បន្ទប់​ជួល​មួយ​ផ្សេង​ទៀត ដែល​ជា​ភាគី​ជម្លោះ ខណៈ​កំពុង​តែ​មានកូន​តូច​ហើយ​ដេក​អត់​បាន ទើប​ភាគី​ដែល​មានកូន​តូច​ទៅ​ប្រាប់​អោយ​ឈប់​ចាក់​ធុងបាស់ ហើយ​ភាគី​ខាង​អ្នក​ចាក់​ធុងបាស់​វិញ​ក៏​បាន​នាំ​គ្នា​បិទ​ឈប់​ចាក់​ធុងបាស់​ដែរ​។

ប្រភព​ដដែល​បន្ត​ថា តែ​មិនដឹង​យ៉ាងម៉េច មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​បុរស​ដែល​ជា​អ្នក​រស់នៅ​ក្នុង​បន្ទប់​ដែល​មានកូន​តូច បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​លក់​ផ្លែ​ឈើ​មក​បន្ទប់​ជួល​វិញ បាន​មើល​មុខ​គ្នា​ឌឺដង រហូត​ដល់​ឈាន​ការ​ប្រើប្រាស់​ហិ​.​ង្សា​ទៅ​វិញ​ទៅ​មក ធ្វើ​ភាគី​ទាំង​២​រង​របួស​តិចតួច​។ បន្ទាប់​ពី​ប្រើប្រាស់​ហិ​.​ង្សា​រួច​ហើយ ក៏​មាន​អ្នក​តេ​ទៅ​លេខ​១២៩១ ខាង​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អោយ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​ដំណើររឿង និង​នាំ​ភាគី​ទាំង​សងខាង​ទៅ​ស្នងការ​អាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​សួរនាំ ស្រាប់តែ​ពេល​នោះ​ភាគី​បុរស​ខាង​អ្នក​ចាក់​ធុងបាស់​ប្រកែក និង​មិន​ព្រម​សហការ​ជាមួយនឹង​កងកម្លាំង​នោះ​ទេ ទើប​កម្លាំង​អាវុធហត្ថ​ចាប់​វា​.​យ​ខ្នោះ ហើយ​នាំ​យក​ទៅ​សាកសួរ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​តែ​ម្ដង​ទៅ​។

ទោះជា​យ៉ាងណា​ក្នុង​ករណី​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​បន្ទប់​ជួល​ដូច​គ្នា បាន​លើក​ឡើង​ថា ភាគី​ទាំង​សងខាង មិនសូវ​ជា​ត្រូវ​គ្នា​ជា​យូរ​មក​ហើយ តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​បាន​ផ្តោត​ទៅ​ការ​ចាប់​មនុស្ស​ដាក់​ខ្នោះ​តែ​ម្ខាង​របស់​ខាង​កងរាជអាវុធហត្ថ ដូច​ជា​មិន​សមរម្យ​នោះ​ទេ គឺ​គ្រាន់តែ​រឿង​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ បើ​ចាប់​ឃាត់ខ្លួន ហេតុ​អ្វី​មិន​ចាប់​ភាគី​ទាំង​សងខាង?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ