ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់​កន្ត្រាក់រលំដើមឈើមួយដើម និងប៉ើងដំបូលផ្ទះមួយខ្នង

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ប្រមាណ​១០​នាក់ កា.ប់ និង​អូស​ឈើ​ចេញពី​ផ្លូវជាតិ​លេខ​៥ ដែល​បាក់​ដោយ​ខ្យល់​កន្ត្រាក់​១​ដើម នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ប្រមាណ​១០​នាក់ កាប់ និង​អូស​ឈើ​ចេញពី​ផ្លូវជាតិ​លេខ​៥ ដែល​បាក់​ដោយ​ខ្យល់​កន្ត្រាក់​១​ដើម នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ ក្រោយ​ពេល​ដែល​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​ដើមឈើ​១​ដើម​បាន​រលំ​ដួល​ទៅ​លើ​ផ្លូវជាតិ​លេខ​៥ នៅ​ក្នុង​សង្កាត់​អូរ​អំបិល ហើយ​បាន​ដឹកនាំ​កម្លាំង​ប្រមាណ​ជា​១០​នាក់​នាំ​គ្នា កាប់​អូស​ចេញពី​ផ្លូវ​ដើម្បី​ឲ្យ​រថយន្ត​ចរាចរណ៍​ទៅ​មក​បាន ។

 លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ដើម​លឿង​រាជ​រំលំ​ទៅ​លើ​ផ្លូវ បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ទៅ​មក ហើយ​ក៏​បាន​កម្លាំង​លោក​កាប់​អូស​ចេញ ។ ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ដើម​លឿង​រាជ​រលំ​១​ដើម និង​បាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង បណ្តាល​ប៉ើង​ដំបូល​ស័ង្កសី​ផង​ដែរ ៕