ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំទោស…! កុំស្មានថាគេច​រួច​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​​ថា មានការចុះ​ឃាត់​​រថយន្ត​ធុន​ធំ​​ដឹក​​ទំនិញ​មួយ​គ្រឿង ដែលធ្វើ​ឡើង​​ដោយ​កម្លាំង​ចម្រុះ មានកងរាជ​​អាវុធហត្ថ​ខេត្ត គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អូរ​រំដួល បន្ទាប់​​ពី​រក​ឃើញ​​ថា ទំនិញ​ទាំងនោះ​បាន​គេច​ពន្ធ និង​គ្មាន​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​​ថា មានការចុះ​ឃាត់​​រថយន្ត​ធុន​ធំ​​ដឹក​​ទំនិញ​មួយ​គ្រឿង ដែលធ្វើ​ឡើង​​ដោយ​កម្លាំង​ចម្រុះ មានកងរាជ​​អាវុធហត្ថ​ខេត្ត គយ និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អូរ​រំដួល បន្ទាប់​​ពី​រក​ឃើញ​​ថា ទំនិញ​ទាំងនោះ​បាន​គេច​ពន្ធ និង​គ្មាន​ឯក​សារ​ត្រឹមត្រូវ​នោះ​ទេ ​​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១៩ មិថុនា នេះ ស្ថិត​នៅ​​ចំណុច​​ភូមិ​ភ្នំ​តូច ​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ ។

ប្រភព​ឱ្យ​ដឹង​ថា រថ​យន្ត​ខាងលើ​​ម៉ាក SAMSUNG ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-4841 បើកបរ​ដោយ​ឈ្មោះ​ពៅ លី​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ (ឃាត់ខ្លួន) ។ រីឯ​ទំនិញ​គឺសុ​ទ្ធ​សឹង​តែ​ជា​​​ទឹក​ក្រូច​ដប​​ធំ ម៉ាក​ Bigo la មាន​​ចំនួន​១៥៥០​យួរ។

បច្ចុប្បន្ន រថយន្ត​និង​ទំនិញ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​គយ​និង​រដ្ឋ​ករ​ច្រក​អូ​រំដួល​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត។