ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានជនជាតិវៀតណាមម្នាក់ ខណៈកំពុងលក់ថ្នាំញៀន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀ.ន ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៣​កញ្ចប់ ។

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ហើយ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៣​កញ្ចប់ ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្សារ​តា​ប៊ុ​ន នៅ​តាម​ផ្លូវលំ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។ ជនសង្ស័យ​ឈ្មោះ វិ​ន យ៉ាំ​ង​ទឹង ហៅ ហេង គិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ ។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍ បាន​ធ្វើការ​តាមដាន​ជនសង្ស័យ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​នៅ​ពេល​ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន ១៣​កញ្ចប់ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន ៕