ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុតខ្លីក្នុងរឿង «រាជិនី» ចេញ​ហើយ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ទីបំផុត​ភាពយន្ត​ខ្នាត​​ធំ​រឿង​​ «​រាជិនី​»​ របស់​ផលិតកម្ម​ប​ដិ​ហា​រ្យ​ភាពយន្ត​ បាន​ដាក់​បង្ហាញ​ពី​ឈុត​ខ្លី​របស់​ខ្លួន​ជា​ផ្លូវ​ការហើយ ​និង​គ្រោង​ដាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត ​ចាប់ពី​នៅ​ថ្ងៃ​ទី​១៥ មិថុនា​ ​ខាង​មុខ ​ដែល​នេះ​ជា​ស្នាដៃ​ទី​៣ ​​បន្ទាប់​ពី​ភាព​យន្ត​ចំនួន​២រួចមកហើយ គឺ​រឿង​ «​គំនុំ​ខ្មោច​ក្រមុំ​ទាំង​៣» ​និង​រឿង​ «​លង់​ស្នេហ៍​អ្នកគ្រូ​» ​ទទួល​បាន​ជោគជ័យ​នោះ​ ​។

លោក​ស៊ុម ភា​រិ​ន ចាងហ្វាង​ផលិតកម្ម​បាន​អះអាង​ថា ​ភាពយន្ត​រឿង​«​រាជិនី​»​គឺជា​រឿង​ដែល​លោក​សម្រិតសម្រាំង និង​បង្កើន​គុណ​ភាព​​ខុស​ប្លែក​ជាង​មុន ។ បើ​ទោះជា​តួ​​សម្ដែង ​លោក​ជ្រើស​យក​តារា​ក្មេង​ៗ​ច្រើន​ជាង​តារា​ជើង​ចាស់​ខុស​ពី​រឿង​មុន​ៗ​ ។ យ៉ាងណាមិញ លោក​ថា​ រឿង​នេះ​តារា​សម្ដែង​សុទ្ធតែ​មាន​ភាព​ទាក់ទាញ និង​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង ទើប​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ នឹង​ទទួល​ជោគជ័យ​ច្រើន​ជាង​ភាពយន្ត​ពីរ​មុន ​ដែល​ផលិតកម្ម​ប​ដិ​ហា​រ្យ​បាន​ផលិត​ ។

លោក​និយាយ​ថា​ ភាពយន្ត​នេះ​នឹង​ដំណើរការ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៥ មិថុនា គ្រប់​រោងហើយ​មិន​ទាន់​ច្បាស់​ថា​ នឹង​មាន​ពិធី​សម្ពោធ​ជា​ទ្រង់ទ្រាយ​ធំ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ខាង​រោងកុន​មិន​ទាន់​បញ្ជាក់​ថា​ មុន​ថ្ងៃ​ទី​១៥ មិថុនា តើ​រោងកុន​ទំនេរ​ពេល​ណា​ដែល​អាច​អោយ​ផលិតកម្ម​ធ្វើ​កម្មវិធី ​។

លោក​ទទូច​អោយ​គាំទ្រ​រឿង​នេះ ដោយ​អះអាង​ថា​ នេះ​ជា​ស្នាដៃ​កូន​ខ្មែរ ដោយសារ​សាច់​រឿង​មិន​មានការ​ចម្លង​ពី​ភាពយន្ត​ណាមួយ​ឡើយ​។ ក្នុង​នោះ​ឈុត​ឆាក​សម្ដែង​ក៏​មាន​កំប្លែង កំសត់ និង​ភ័យរន្ធត់​គ្រប់​រសជាតិ​ពេញ​មួយ​ផ្ទៃរឿង​ផង​ដែរ​។ លោក​ថា​រឿង​នេះ​ចំណាយ​ទុន​ផលិត​ច្រើន​គួរសម ហើយ​បើ​និយាយ​ពី​ពេលវេលា​ក្នុង​ការ​ផលិត និង​កាត់ត​ក៏​ប្រើ​ពេល​មិន​តិច​ជាង​៤​ខែ​ដែរ​៕