ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយស្រុក​អង្គរ​បូ​រី​ថា មាន​ពួក​ព្រាយ​បិសាច​​​តាម​លង​យាយី ក្រោយ​សារព័ត៌មាន​ចុះ​​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ចៅហ្វាយស្រុក​អង្គរ​បូ​រី​ដែល​ទើប​ឡើង​ទៅ​អង្គុយ​កៅអី​សាលាស្រុក​ក្តៅ​ៗ បាន​សរ​សេរ​សារ​មួយ​ឃ្លា​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «សំខាន់​ខ្ញុំ​ស្អាត់ស្អំ ខ្ញុំ​មិន​បារម្ភ​មិន​ភ័យ​នឹង​អា​ពួក​ព្រាយ​បិសាច​អគតិ​តាម​លង​យាយី​ឡើយ» ។ តាម​សំ​ណេ​រ​មួយ​ឃ្លា​ដែល​បាន​បង្ហោះ​របស់​លោក​ចៅហ្វាយស្រុក​អង្គរ​បូ​រី​រូប​នេះ ទំនងជា​សរសេរ​ដៀមដាម​ទៅ​លើ​កាសែត​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​និង​ភាព​មិន​ប្រក្រតី និង​រឿងអាស្រូវ​ដែល​ចៅហ្វាយស្រុក​រូប​នេះ​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​។…

ខេត្តតាកែវ ៖ ចៅហ្វាយស្រុក​អង្គរ​បូ​រី​ដែល​ទើប​ឡើង​ទៅ​អង្គុយ​កៅអី​សាលាស្រុក​ក្តៅ​ៗ បាន​សរ​សេរ​សារ​មួយ​ឃ្លា​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា «សំខាន់​ខ្ញុំ​ស្អាត់ស្អំ ខ្ញុំ​មិន​បារម្ភ​មិន​ភ័យ​នឹង​អា​ពួក​ព្រាយ​បិសាច​អគតិ​តាម​លង​យាយី​ឡើយ»

តាម​សំ​ណេ​រ​មួយ​ឃ្លា​ដែល​បាន​បង្ហោះ​របស់​លោក​ចៅហ្វាយស្រុក​អង្គរ​បូ​រី​រូប​នេះ ទំនងជា​សរសេរ​ដៀមដាម​ទៅ​លើ​កាសែត​កោះសន្តិភាព​ដែល​បាន​ផ្សាយ​ព័ត៌មាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​និង​ភាព​មិន​ប្រក្រតី និង​រឿងអាស្រូវ​ដែល​ចៅហ្វាយស្រុក​រូប​នេះ​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​។

សូម​រំ​ឮ​កថា លោក រស់ ប៊ុ​ន​ធឿ​ន មិន​ទាន់​ទាំង​បាត់ផ្សែង​ស្អុយ​រឿង​អោយ​ក្រុម​ឈ្មួញ​កាយ​ថ្ម​ជើងភ្នំ​បូ​រី​លក់​ផង ពេល​នេះ មក​តាំងខ្លួន​ជា​តុលាការ​យ៉ាង​ទទឹងទិស បញ្ជា​មន្ត្រី​ក្រោម​ឳ​វាទ​ចុះ​វាស់វែង​ដី​មាន​ទំនាស់​ទាំង​ដែល​ភាគី​ម្ខាង​ទៀត​មិន​យល់ព្រម នៅ​ចំណុច​ភូមិ​ព្រែក​តា​ផ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ដោយ​អះអាង​ថា ជា​បញ្ជា​របស់​លោក​អភិបាល​ខេត្តតាកែវ ។

ដោយឡែក​ម្ចាស់​ដី​ដែល​ត្រូវ​បាន​ចៅហ្វាយស្រុក​បំពេញការងារ​ទាំង​បំពាន​នេះ អះអាង​ថា គេ​ធ្វើ​តាម​បញ្ជា​អភិ​បាលខេត្ត តែ​ពេល​សួរ​រក​លិខិត​ស្នាម​គឺ​គ្មាន​ទេ​។ គាត់​សង្ស័យ លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រីត្រូវគ្នាពី​ម្ចាស់​ដី​ម្ខាង​ទៀត ទើប​ធ្វើ​តាម​គេ​បញ្ជា​។

ជុំវិញ​ករណី​ខាងលើ ក៏​មាន​មន្ត្រី​នៅ​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តតាកែវ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ​ថា គ្មាន​នីតិវិធី​ណា​ដែល​ត្រូវ​ចៅ​ហ្វា​ស្រុក​ចុះ​វាស់​វែង​ដី​កំពុង​មាន​ទំនាស់​ដូច​ករណី​ខាងលើ​ទាំង​ទទឹងទទែង​ទេ ហើយ​បើ​មាន​ចំណា​ពី​អភិ​បាលខេត្ត​គឺ​ត្រូវ​តែ​ដោះ ហើយ​ចាំបាច់​ណាស់​ត្រូវ​មានការ​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​ពី​ភាគី​ទាំង​សងខាង​ទើប​អាច​វាស់វែង​បាន​។ ករណី​បញ្ជា​អោយ​វាស់វែង គឺ​មាន​តែ​តុលាការ​ទេ​ទើប​មាន​សិទ្ធ មិន​អាច​ថ្នាក់​ភូមិបាល ឬ​ថ្នាក់​ខេត្ត​មាន​សិទ្ធិបញ្ជា​នោះ​ទេ​។

គួរ​កត់សម្គាល់​ដែរ​ថា លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរ​បូ​រី ដែល​គេ​មើលឃើញ​ថា ចូល​ចិត្ត​ដើរ​ច្រៀង​ខារ៉ាអូខេ ផឹកស៊ី សឹងតែ​រាល់ថ្ងៃ​កំពុង​បង្កើត​រឿងអាស្រូវ​ពេញ​ស្រុក បង្កើត​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដូច​ជា​ករណី​កាយ​ថ្មភ្នំ​បូ​រី​ដែល​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​លក់ ហើយ​ពេល​នេះ​មក​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​វាស់វែង​ដី​មាន​ទំនាស់​តាម​ភាគី​ម្ខាង​បញ្ជា​ទាំង​ទទឹងទិស​ខុស​ទៅ​និង​នីតិវិធី​ទៀត​៕

អត្ថបទសរសេរ ដោយ