ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិល​មក​ជួប​កូន​របស់​អតីត​ភរិយា​លោក​អិុត សេដ្ឋា នៅ​តែ​អាថ៌​កំបាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ដំណឹង​ពី​ការ​វិល​ត្រឡប់​មក​ជួប កូន​ៗ​របស់​អតីត​ភរិយា​លោក​អិុ​ត សេដ្ឋា នៅ​តែ​ជា​អាថ៌​កំបាំង ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​និយាយ​ដល់​រឿង​នេះ​ទេ។

ទាំង​មហាជន និង​អ្នកសិល្បៈ​ភាគច្រើន​បាន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ដំណឹង​ពី​ការ​វិល​ត្រឡប់​មក​ជួប កូន​ៗ​របស់​អតីត​ភរិយា​លោក​អិុ​ត សេដ្ឋា នៅ​តែ​ជា​អាថ៌​កំបាំង ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​និយាយ​ដល់​រឿង​នេះ​ទេ។

ទាំង​មហាជន និង​អ្នកសិល្បៈ​ភាគច្រើន​បាន​អំពាវនាវ​ដល់​អតីត​ភរិយា​របស់​លោក អិុ​ត សេដ្ឋា ឱ្យ​វិល​មក​ជួប​កូន​ទាំង​បី​របស់​ខ្លួន​វិញ  ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​រស់នៅ​រងា​ឯកា ជាមួយ​ជីដូន​ចាស់។

ការ​វិល​ពី​បរទេស​ដើម្បី​ចូលរួម​បុណ្យ និង​ជួប​មុខ​កូន​របស់​ភរិយា​លោក អិុ​ត សេដ្ឋា នៅ​តែ​ស្ថិត​ក្នុង​អាថ៌​កំបាំង ខណៈ​ពេល​ម្តាយ​របស់​លោក​អិុ​ត សេដ្ឋា ហាក់​លាក់លៀម​នៅឡើយ ពាក់ព័ន្ធ​ទៅ​នឹង​ដំណឹង​មួយ​នេះ ។

ម្តាយ​របស់​លោក​អិុ​ត សេដ្ឋា អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ២០១៧ ថា រឿង​ពាក់ព័ន្ធ​ជាមួយ​អតីត​ភរិយា​របស់​លោក​អិុ​ត សេដ្ឋា នោះ​គឺ​គាត់​សុំ​មិន​និយាយ​អ្វី​ឡើយ ព្រោះ​បើ​និយាយ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍ កូន​ៗ​របស់​លោក​អិុ​ត សេដ្ឋា ។

ការ​វិល​មក​ជួប កូន​ៗ ក៏​ដូច​ជា​មក​ចូលរួម​បុណ្យ​៧​ថ្ងៃ និង​១០០​ថ្ងៃ​របស់​ភរិយា​លោក អិុត សេដ្ឋា ឬ​យ៉ាងណា​នោះ លោកយាយ​មិន​អាច​និយាយ និង​សន្មត​បាន​ទេ គឺ​ត្រូវ​តាមដាន​បន្ត​ទៀត ។ ការ​​អះអាង​របស់​លោកយាយ​ជា​ម្តាយ​លោក អិុ​ត សេដ្ឋា នេះ​ហាក់​បង្កប់​អាថ៌​កំបាំង​អ្វីមួយ ក្នុង​ពេល​ដំណឹង​ពី​មរណភាព​របស់​លោក អិុ​ត សេដ្ឋា ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ។

បើ​យោង​តាម​អ្នកសិល្បៈ​ដែល​ជិត​ស្និទ្ធ​នឹង​លោក​អិុត សេដ្ឋា បង្ហើប​ឱ្យ​ដឹង​ថា​ដំណឹង​ពី​មរណភាព​របស់​លោក​អិុ​ត សេដ្ឋា គឺ​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ដល់​អតីត​ភរិយា ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខាង​ភរិយា​របស់​លោក​ហើយ ។

រយៈពេល​នៃ​ការ​ធ្វើ​បុណ្យសព​លោក​អិុ​ត សេដ្ឋា កន្លង​មកនេះ ក្រុមការងារ​ដែល​រៀបចំ​បុណ្យសព​នៅ​មិន​ទាន់​បាន​ទទួល​ជំនួយ ឬ​ការ​ចូលរួម​ណាមួយ​ពី​ខាង​សាច់ញាតិ​អតីត​ភរិយា​របស់​លោក​ទេ។

លោក​អិុ​ត សេដ្ឋា និង​ភរិយា​អ្នក​នាង​ស សុភាព បាន​លែងលះ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​១០​ឆ្នាំ ហើយ​មានកូន​ប្រុស ស្រី​ចំនួន​៣​នាក់ ។

ដំណឹង​ពី​ការ​លែងលះ​របស់​លោក​អិុ​ត សេដ្ឋា និង​ភរិយា​មិន​ត្រូវ​គេ​ទម្លាយ​ឱ្យ​ដឹង​ទេ តែ​ប្រភព​ក្រៅផ្លូវការ​អះអាង​ថា ការ​លែងលះ​នោះ​ដោយសារ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។

ក្រោយ​ពី​រៀប​ការ​ជា​ប្តី​ប្រពន្ធ​មក លោក អិុត សេដ្ឋា និង​ភរិយា​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​អស់​មួយ​រយៈ មុន​ពេល​លោក​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ក្រោយ​លេច​ចេញ​រឿង​លែងលះ ។ ការ​វិល​មក​ស្រុក​ខ្មែរ​វិញ​របស់​លោក​អិុ​ត សេដ្ឋា នា​ពេល​នោះ គឺ​លោក​មិន​មាន​អ្វី​នៅ​សេសសល់​ក្នុង​ខ្លួន​ទេ​ក្រៅពី កូន​ៗ​ទាំង​៣​របស់​លោក ខណៈ​ពេល​ភរិយា​របស់​លោក​ត្រូវ​គេ​អះអាង​ថា ចាក​ចេញពី​ទឹកដី​អា​មេ​រិ​ក​ទៅ​ចាប់​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ។

ប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ ធ្លាប់​លើក​ឡើង​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ លោក​គិត​ថា​អតីត​ភរិយា​របស់​លោក​អិុ​ត សេដ្ឋា នឹង​មិន​ដាច់​ចិត្ត​ទុក​ឱ្យ​កូន​របស់​ខ្លួន​រស់នៅ​កណ្តោចកណ្តែង​គ្មាន​ឪពុក​ម្តាយ​ទេ ។ លោក​វិច​ទ័​រ ចង់ឱ្យ​អតីត​ភរិយា​របស់​លោក​អិុ​ត សេដ្ឋា និង​សប្បុរសជន​ជួយ​សម្រេច​បំណង​ចុង​ក្រោយ​របស់​លោក​សេដ្ឋា​ដែល​ចង់​មានផ្ទះ​សមរម្យ​មួយ​សម្រាប់​កូន និង​ម្តាយ​ចាស់​របស់​លោក ៕