ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីការិនី អែនជី ត្រូវកូនប្រុសនាំសំណាង​ធំ​ឱ្យ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពិធីការិនីអែនជី មិន​នឹកស្មាន​ដល់សោះថា កូនប្រុសនាងបាន​នាំសំណាងធំ​​ ខណៈទទួលបានការងារ​ជាមួយ​ផលិត​ផល​ទឹកដោះ​​​គោ ។ អ្នកនាងអែនជី បានបង្ហោះជាសាធារណ:ថា​ «ជាលើកទី១​ដែលកូនប្រុសរបស់អ្នកនាង​ត្រូវបានក្រុមហ៊ុនទឹក​​ដោះ​

រាជធានីភ្នំពេញ ៖ ពិធីការិនីអែនជី មិន​នឹកស្មាន​ដល់សោះថា កូនប្រុសនាងបាន​នាំសំណាងធំ​​ ខណៈទទួលបានការងារ​ជាមួយ​ផលិត​ផល​ទឹកដោះ​​​​គោមួយ​ ។ អ្នកនាងអែនជីបានបង្ហោះជាសាធារណ:ថា​ «ជាលើកទី១​ ដែលកូនប្រុសរបស់អ្នកនាង ​ត្រូវបានក្រុមហ៊ុនទឹក​​ដោះ​គោយល់ព្រមចុះកុងត្រា ​​ដោយផ្គត់ផ្គង់ដល់កូនរបស់អ្នកនាង និង​ផ្ដល់​តម្លៃថតស្ពតក្នុងកម្រិតខ្ពស់ ដែលធ្វើឲ្យអ្នកនាងនិងស្វាមី​មាន​មោទនភាពនោះផង» ។

អ្នកនាងថា កូនប្រុស​ខ្លួន​ឈ្មោះ​​ហេងលី អរឌី អាយុទើបតែ៧ខែប៉ុណ្ណោះ ប៉ុន្តែគេអាចទទួលបានចំណូលពីការថតស្ពត​ និងធ្វើជា​តំណាង​​​ផលិតផល ។ អ្នកនាងថា នេះជាក្ដីស្រម៉ៃរបស់ខ្លួន​ ជាពិសេសបន្ទាប់ពីអ្នកនាងមើលឃើញកូនប្រុស-ស្រីតារាល្បី​ជាច្រើននាក់​បាន​ក្លាយ​​ជាតារាស្ពត​នៅក្នុងពិភពសិល្ប:។

អ្នកនាងបដិសេធមិនបង្ហើបឱ្យដឹងពីទំហំទឹកប្រាក់ ដែលកូនប្រុសរបស់ខ្លួន​ទទួលបានពីការធ្វើជាតំណាងនេះ ដោយគ្រាន់តែ​អះ​អាង​ថា ​គឺជា​តម្លៃមួយ​ខ្ពស់ សម្រាប់តារាស្រុក​ខ្មែរចង់​បាន ។ ​អ្នកនាង ក៏ត្រូវបានផលិតផលមួយនេះ រើសឲ្យក្លាយជាតំណាងព្រមគ្នា​ផង​ដែរទើបអ្នកនាងថា តម្លៃម្ដាយ និងកូនទទួលបានចំណូលដែលអ្នកនាងប្រាប់នឹកស្មានមិនដល់ ។

យ៉ាងណាក៏ដោយ អ្នកនាងថាខ្លួន​និង​កូនប្រុស មិនអាចទទួលថតស្ពតពាក់ព័ន្ធនឹងផលិតផលមួយនេះ​បាន​ទេ ​ក្រោយការកុងត្រា​ចាប់​ពីថ្ងៃទី០៥ មិថុនា​ តទៅ ​រយ:ពេល​៣ឆ្នាំ ។ ​ ​​កូនប្រុស​ដ៏​ស្រស់​សង្ហា​មួយរូប ក៏​នឹង​ក្លាយខ្លួនជា​អ្នកតំណាង​ផលិតផលរបស់​ក្រុម​ហ៊ុន​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ម៉ា​ស្ទ័​រ អិ​ល​អិ​ម ខូ​អិ​ល​ធី​ឌី ក្រោយ​ពេល ដែល​ក្រុមហ៊ុន​មួយ​នេះបាន​ស្វែងរក​អ្នកតំណាង​ផលិតផល​របស់ខ្លួន​​អស់​រយៈ​ពេល​ជិត​​មួយ​ឆ្នាំ​មកហើយនោះ​ ។ ​ ​