ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បញ្ហាណា​ខ្លះ​​លើ​មុខ​អាច​បញ្ជាក់​ថា​អ្នក​ខ្វះ​វីតាមីន?

6 ឆ្នាំ មុន

អ្នក​មិន​ត្រូវការ​សូ​ម្បី​តែ​ការ​ធ្វើតេស្ត​ឈាម​ដើម្បី​ដឹង​ថា​អ្នក​ខ្វះ​សារជាតិ​ចិញ្ចឹម​ជាក់លាក់​ណាមួយ ដោយសារ​ផ្ទៃមុខ​របស់​អ្នក​ពេល​ខ្លះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​បាន​។ នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ ភ្នែក​របស់​អ្នក​មើលទៅ

អ្នក​មិន​ត្រូវការ​សូ​ម្បី​តែ​ការ​ធ្វើតេស្ត​ឈាម​ដើម្បី​ដឹង​ថា​អ្នក​ខ្វះ​សារជាតិ​ចិញ្ចឹម​ជាក់លាក់​ណាមួយ ដោយសារ​ផ្ទៃមុខ​របស់​អ្នក​ពេល​ខ្លះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​បាន​។ នៅ​ពេល​អ្នក​គេង​មិន​គ្រប់គ្រាន់ ភ្នែក​របស់​អ្នក​មើលទៅ​អស់កម្លាំង​ខ្លាំង តើ​ត្រូវ​ដែរ​ឬទេ ? ដូច​គ្នា​នេះ​ដែរ​រាង​កាយ​របស់​អ្នក​នឹង​ចាប់ផ្តើម​បង្ហាញ​សញ្ញា​មួយ​ចំនួន​នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​កង្វះ​វីតាមីន ។
ប្រសិនបើ​អ្នក​កំពុង​ឆ្ងល់​ថា​តើ​សញ្ញា​ទាំងនោះ​មាន​អ្វីខ្លះ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ៖

១-​ស្បែក​មុខ​ស្លេកស្លាំង
ប្រសិនបើ​ស្បែក​មុខ​របស់​អ្នក​ស្លេកស្លាំង អ្នក​ប្រហែល​ខ្វះ​វីតាមីន B12 ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​អស់កម្លាំង​គ្រប់ពេលវេលា ហើយ​ប្រសិនបើ​ការ​ចង​ចាំ​របស់​អ្នកមាន​ការ​ថយ​ចុះ ពួក​វា​ជា​សញ្ញា​បង្ហាញ​ថា អ្នក​ត្រូវការ​វីតាមីន​នេះ​បន្ថែម​ទៀត​។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​វីតាមីន B12 មាន​ដូច​ជា​ត្រី​សា​ឌី​ន ត្រី​ធូ​ណា ឈី​ស​ឆៅ និង​ទឹកដោះគោឆៅ ។

២-​ពងបែក​មាត់
ទាំង​កង្វះ​ជាតិ​ដែក និង​កង្វះ​វីតាមីន B អាច​បណ្តាល​ឱ្យ​ពងបែក​មាត់​។ ចូរ​អ្នក​ទទួល​សាច់​ក្រហម ត្រី​សាល​ម៉ុង និង​ទឹកដោះគោ​ដើម្បី​បង្កើន​បរិមាណ​វីតាមីន B ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក ។

៣-​សក់​ផុយ
បញ្ហា​សក់​ផុយ​អាច​ដោយសារ​កង្វះ​វីតាមីន B7 ឬ biotin ។ បញ្ហា​អង្គែ និង​ស្បែក​ក្បាល​ស្ងួត​ក៏​អាច​ជា​បញ្ហា​ចំពោះ​អ្នកផង​ដែរ​នៅ​ពេល​អ្នក​ខ្វះ​វីតាមីន​នេះ ។ ប្រសិនបើ​អ្នក​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​អាច​បំផ្លាញ​បាក់តេរី​នៅ​ក្នុង​ពោះវៀន​របស់​អ្នក និង​បង្ក​ឱ្យ​មាន​បញ្ហា​នោះ​សូម​ទទួលទាន​ស៊ុត​ក្រហម ទឹកដោះគោ សណ្តែកសៀង ។

៤-​ហើម​ភ្នែក
បញ្ហា​ហើម​ភ្នែក​អាច​ដោយសារ​តែ​កង្វះ​ជាតិ​អីុ​យ៉ូ​ត ។ ប្រសិនបើ​អ្នកមាន​បញ្ហា​ហើម​ភ្នែក​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ហើយ​ប្រសិនបើ​ក្រចក​របស់​អ្នក​ផុយ និង​ទម្ងន់​របស់​អ្នក​មានការ​កើន​ឡើង អ្នក​ពិតជា​មាន​បញ្ហា​កង្វះ​ជាតិ​អីុ​យ៉ូ​ត ។ សូ​ម្បី​តែ​បញ្ហា​ស្បែក​ស្ងួត​ក៏​អាច​បង្ក​ឡើង​ដោយ​បញ្ហា​កង្វះ​ជាតិ​នេះ​បាន​ដែរ​។ cranberries យា​អ៊ួ ត្រី​សមុទ្រ និង​អំបិល​គឺជា​ប្រភព​នៃ​ជាតិ​អីុយ៉ូ​ត ។

៥-​ជ្រុះ​សក់
ទោះបីជា​មាន​មូលហេតុ​ជា​ច្រើន​នៅ​ពីក្រោយ​ការ​ជ្រុះ​សក់ តែ​បញ្ហា​កង្វះ​វីតាមីន D ក៏​អាច​ជា​មូលហេតុ​មួយ​ដូច​គ្នា​។ ទទួល​ពន្លឺព្រះអាទិត្យ​ឲ្យ​បាន​ច្រើន បរិភោគ​ស៊ុត​ពណ៌​ក្រហម ឈី​ស និង​ទឹកដោះគោ​ដើម្បី​ទទួល​បាន​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ ៕