ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពី​បទ​លួច​លុយ និង​ទូរស័ព្ទ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល ស្រុក​លំ​ផាត់ ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល ស្រុក​លំ​ផាត់ ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ ពី​បទ​លួច​លុយ និង​ទូរ​សព្ទ័​ដៃ​។ យោង​តាម​ប្រភព​ពី​លោក​អធិការ​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៧ ចាប់ខ្លួន​បាន​ម្នាក់​ដែល​ធ្វើ​សកម្មភាព កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា វេលា​ម៉ោង​១១​យប់ លួច​លុយ និង​ទូ​ស័ព្ទ​ដៃ​នៅផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ ម៉ា​ណ ល័​ក្ខ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ព្រៅ​ថា ខ្លួន​បាន​លួច មាន​គ្នា​ចំនួន​៣​នាក់​។ ហើយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លូ​ន​បាន​បន្តបន្ទាប់​ភ្លាម​ៗ​នៅ​ចំណុច​ភូមិ​កើតហេតុ​ខាងលើ មានឈ្មោះ ប៉ន កន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ព្រៅ និង​ឈ្មោះ នុ​ត ផុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ព្រៅ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​កា​ទឹង​ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្តរតនគិរី  ។ ករណី​នេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន​។ បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕