ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង កាណាឌីយ៉ា អ៊ីនវេសមេន ហូលឌីង (Canadia Investment Holding) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
សុវណ្ណាភូមិ ឡាយហ្វ៍ យល់ច្បាស់ពីក្តីស្រឡាញ់ដែលឪពុកម្តាយកម្ពុជាគ្រប់រូបមានចំពោះកូនៗ ដូច្នេះ ក្រុមហ៊ុនមានមោទនភាពជាខ្លាំងដោយបាននាំមកជូននូវផលិតផល SMILE គម្រោងការសិក្សា 15/15 & 10/10 សម្រាប់គ្រួសារកម្ពុជា។។
គួរកត់សម្គាល់ថា គ្រួសារកម្ពុជាកាន់តែយល់ និងផ្តល់អាទិភាពខ្ពស់ចំពោះការសិក្សារបស់កូនៗ ។ ពួកគាត់ជឿជាក់ថា ការអប់រំខ្ពស់គឺជាមាគ៌ាមួយដែលនាំកូនៗទៅរកភាពជោគជ័យក្នុងជីវិត។ ដោយសារហេតុនេះហើយបានជាក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ខិតខំបង្កើត ផលិតផលធានារ៉ាប់រងអាយុជីវិតដែលផ្តោតទៅលើការសិក្សាដែលមានទាំងអត្ថប្រយោជន៍ការពារ និង សន្សំជាមួយនឹងតម្លៃបង់បុព្វលាភសមរម្យ។
ការសម្ពោធផលិតផលថ្មីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2017 នៅ Kids City ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ឪពុកម្តាយ និង កូនតូចៗជាច្រើនគ្រួសារ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និង ធនាគារ កាណាឌីយ៉ាផងដែរ។ កម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូនជាមួយនឹងព័ត៌មានអំពីផលិតផល សំណើច និង ភាពសប្បាយរីករាយរបស់កុមារតូចៗ និង ឪពុកម្តាយជាមួយនឹងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ ស្នាមញញឹម និង សប្បាយរីករាយរបស់កុមារ គឺជាក្តីសុខដែលឪពុកម្តាយគ្រប់រូបប្រាថ្នាចង់បាន។
ចែករំលែកព័តមាននេះ