ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​លួច​ម៉ូតូ​បាន​បី​ម៉ោង ក៏​ត្រូវ​អាវុធហត្ថ​ចាប់​បាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួសជុល​ម៉ូតូ ផ្លូវ​បេតុង ក្រុម​ទី​២ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​ប្រមាណ​៣​ម៉ោង ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ សុខ ថន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២-​ឈ្មោះ ប៉ុ​ល ធឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សា​គី​ស្ទេ​ប ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១C-៨៧៧៥ ធ្វើ​សកម្មភាព ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច ម៉ាក​ហ្សូ​មមើរ ពណ៌​ខ្មៅ​លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ១GH-៦២៩៥ ម្ចាស់​ឈ្មោះ ឆាយ ដា​លី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០៥​សេ ផ្លូវ​លេខ​៦៣​កែង​ផ្លូវ​លេខ​២០០ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ តាម​មន្ត្រី​កង​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា  កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ទៀប​ភ្លឺ ជនសង្ស័យ​ទាំង​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ លួច​ម៉ូតូ​ម៉ាក​ហ្សូ​មមើរ មួយ​គ្រឿង នៅ​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ បន្ទាប់​ពី​បាត់​ម៉ូតូ​ម្ចាស់​ក៏​បាន​ប្តឹង​លោក ម៉ាំង សុខ​លុ​ច នាយការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ស្រាវជ្រាវ ហើយ​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​ខណៈ​ពេល​យក​ម៉ូតូ​ទៅ​ជួសជុល​ម៉ូតូ​នៅ​សង្កាត់​ស្វាយប៉ាក ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ត្រលប់​មក​វិញ ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕