ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក្តា​នុពល​ខេត្ត​រតន​គិរី​ទឹក​ដី​នៃ​ជន​ជាតិ​ដើម​ភាគ​តិច​ច្រើន​អំបូរ​បែប

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ ស្ថិត​នៅ​ភូមិ​ភាគ​|សាន​នៃ​ប្រទេស​កម្ពុជា មាន​ចំងាយ​៥៨៨​គីឡូ​ម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។ ខេត្ត​​នេះ​មាន​ទីក្រុង​​ឈ្មោះ​ក្រុង​បាន​លុង និង​ស្រុក​ចំនួន​៨ គឺ​ស្រុក​អូរ​ជុំ, វ៉ឺន​សៃ, ​លំផាត់, ​កូន​មុំ, តាកែវ, បរ​កែវ, អណ្តូង​មាស និង​ស្រុក​អូរ​យ៉ាដាវ។ ខេត្ត​នេះ​មាន​ប្រជា​ជន​សរុប​ចំនួន​១៥០.៤៦៦​នាក់។ យោង​តាម​ធ្វើ​ការ​ជំរឿន​ឆ្នាំ​២០០៨ ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ចំនួន​១០.៧៨២​ម៉ែត្រ​ការ៉េ។ ខេត្ត​រតន​គិរី​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​រតនៈ​សម្បត្តិ​ធម្ម​ជាតិ

ខេត្ត​រតន​គិរី ៖ ស្ថិត​នៅ​ភូមិ​ភាគ​|សាន​នៃ​ប្រទេស​កម្ពុជា មាន​ចំងាយ​៥៨៨​គីឡូ​ម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។ ខេត្ត​​នេះ​មាន​ទីក្រុង​​ឈ្មោះ​ក្រុង​បាន​លុង និង​ស្រុក​ចំនួន​៨ គឺ​ស្រុក​អូរ​ជុំ, វ៉ឺន​សៃ, ​លំផាត់, ​កូន​មុំ, តាកែវ, បរ​កែវ, អណ្តូង​មាស និង​ស្រុក​អូរ​យ៉ាដាវ។ ខេត្ត​នេះ​មាន​ប្រជា​ជន​សរុប​ចំនួន​១៥០.៤៦៦​នាក់។ យោង​តាម​ធ្វើ​ការ​ជំរឿន​ឆ្នាំ​២០០៨ ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ចំនួន​១០.៧៨២​ម៉ែត្រ​ការ៉េ។ ខេត្ត​រតន​គិរី​ជា​តំបន់​ដែល​សំបូរ​ទៅ​ដោយ​រតនៈ​សម្បត្តិ​ធម្ម​ជាតិ​ប្រកប​ដោយ​ភាព​ស្រស់​បំព្រង ហើយ​ក៏​ជា​ភូមិ​កំណើត​នៃ​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​អំបូរ មាន​ដូច​ជា​ជន​ជាតិ​ទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នង និង​លន់។ ការ​ធ្វើ​ទេស​ចរណ៍​អាច​ស្វែង​យល់​ និង​ទស្សនា​ដោយ​ផ្ទាល់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​គោរព​បូជា និង​ជំនឿ​ផ្សេង​ៗ​ទៅ​តាម​អំបូរ​នៃ​ជន​ជាតិ​ភាគ​តិច​រៀង​ៗ​ខ្លួន។

ទី​រួម​ខេត្ត​រតន​គិរី គឺ​ក្រុង​បាន​លុង ​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជ្រលង​ភ្នំ ទឹក​ធ្លាក់ និង​បឹង​ធម្ម​ជាតិ ដែល​ក្លាយ​​មក​ពី​បន្ទុះ​ភ្នំ​ភ្លើង​តាំង​ពី​ច្រើន​សត​វត្ស​មក​ហើយ។ ប្រជា​ជន​រស់​នៅ​​ក្នុង​ទីក្រុង​នេះ​សរុប​ចំនួន​១៩.៤១២​នាក់ រាប់​បញ្ចូល​ទាំង​​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រស់​នៅ​ជុំ​វិញ​ក្រុង​បាន​លុង​​ផង​។ ក្នុង​ទី​រួម​ខេត្ត​​មាន​សំណង់​ចាស់​ៗ​​ប្រមាណ​៩០% នៅ​ក្រុង​បាន​លុង ​ត្រូវ​បាន​សាង​សង់​ថ្មី​ទាំង​អស់​បន្ទាប់​ពី​ការ​ដួល​រំលំ​នៃ​របប​ប៉ុល​ពត។ នៅ​ចំ​កណ្តាល​ក្រុង​មាន​ផ្សារ​មួយ​​ឈ្មោះ​ផ្សារ​បាន​លុង ដែល​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច​ដ៏​ធំ​​របស់​ខេត្ត​នេះ។ រាល់​ផលិត​ផល​ក្នុង​ស្រុក​​ដូច​ជា​ផ្លែ​ឈើ បន្លែ​ ត្រី សាច់ សំភារ​ប្រើ​ប្រាស់​​ដែល​ផលិត​ដោយ​អ្នក​ស្រុក រួម​ទាំង​អនុ​ផល​ព្រៃ​ឈើ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​លក់​នៅ​ទី​នោះ​ផង​ដែរ។ នៅ​​ក្នុង​ផ្សារ​បាន​លុង​​រាល់​កសិ​ផល​​សុទ្ធ​សឹង​ជា​កសិ​ផល​ធម្ម​ជាតិ​ដាំ​ដុះ​ដោយ​គ្មាន​ការ​ប្រើ​ប្រាស់​ជី​គីមី​នោះ​ទេ លើក​លែង​តែ​ផលិត​ផល​ខ្លះ​ដែល​នាំ​ចូល​ពី​រាជ​ធានី​ភ្នំពេញ។

តាំង​ពី​​ព្រឹក​ព្រលឹម​ស្រាង​ៗ​ ផ្សារ​នេះ​បាន​ចាប់​ផ្តើម​សកម្ម​ភាព​មមា​ញឹក​របស់​ខ្លួន​រវាង​អតិថិ​ជន និង​អ្នក​លក់​ដូរ ​ភាគ​ច្រើន​គឺ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​​ទាំង​នោះ​បាន​​ស្ពាយ​ផលិត​ផល​របស់​ខ្លួន​សំរាប់​លក់​ឱ្យ​អតិថិ​ជន​ទូទៅ។ វា​គឺ​ជា​អនុ​ស្សាវរីយ៍​ដ៏​ប្រសើរ​មួយ​សំរាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ឡាយ​ដែល​បាន​ទៅ​ទស្សនា​ថ្ងៃ​រះ​នៅ​លើ​កំពូល​ភ្នំ​ស្វាយ បន្ទាប់​មក​បន្ត​ដំណើរ​ទៅ​ទស្សនា​​ស្វែង​យល់​ពី​សកម្ម​ភាព​លក់​ដូរ​នៅ​ឯផ្សារ​បាន​លុង។ រៀង​រាល់​ពេល​ព្រឹក​ គេ​​បាន​ឃើញ​​សកម្ម​ភាព​អ៊ូអែ​មមា​ញឹក​រវាង​កសិ​ករ និង​ពាណិជ្ជ​ករ​​ទិញ​លក់​ទំនិញ​។ ផលិត​ផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​ទីនោះ​គឺ​ប្លែក​ ហើយ​ក៏​ពុំ​មាន​លក់​នៅ​​លើ​ទីផ្សារ​ដទៃ​ទៀត​ដែរ។ ផលិត​ផល​តាម​បែប​ធម្ម​ជាតិ​នៅ​ផ្សារ​បាន​លុង​មាន​តំលៃ​ទាប​ជាង​​ទីផ្សារ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​​។ នៅ​ក្រុង​បាន​លុង​មាន​សណ្ឋា​គារ​ចំនួន​៦​ដែល​សរុប​ចំនួន​២២៧​បន្ទប់ និង​ផ្ទះ​សំណាក់​ចំនួន​២១​មាន​៣៧៨​បន្ទប់ សំរាប់​ភ្ញៀវ​ទេស​ចរ​ស្នាក់​នៅ។ ចំណែកឯ​ភោជនីយ​ដ្ឋាន​មាន​ចំនួន​១៤ ដែល​អាច​​បំរើ​សេវា​កម្ម​ម្ហូប​អាហារ​បាន​ច្រើន​ប្រភេទ​តាម​តំរូវ​ការ​របស់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ផង​ដែរ។ យោង​តាម​របាយ​ការណ៍​នៃ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​បាន​ឱ្យ​ដឹង​ថា រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដែល​មាន​នៅ​ក្នុង​ខេត្ត​រតន​គិរី ​មាន​ចំនួន​រហូត​ដល់​១១​កន្លែង សរុប​ទាំង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​ជំរក​សត្វ​ព្រៃ​លំផាត់​ផង​ដែរ។ ហើយ​រមណីយ​ដ្ឋាន​នីមួយ​ៗ​មាន​ទេស​ភាព​ និង​រឿង​រ៉ាវ​ប្រវត្តិ​ព្រេង​និទាន​ខុស​ៗ​គ្នា ដូច​ជា​នៅ​បឹង​យក្ស​ឡោម​ជា​ដើម។

១-រមណីយ​ដ្ឋាន​ធម្ម​ជាតិ​បឹង​យក្ស​ឡោម

បឹង​យក្ស​ឡោម​ ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ជា​ទីគួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត ស្ថិត​នៅ​លើ​តំបន់​ខ្ពង់​រាប​នៃ​ខេត្ត​រតន​គិរី។ បឹង​នេះ​មាន​​ប្រវែង​ប្រមាណ​ជាង​៨០០​ម៉ែត្រ និង​ជំរៅ​៤៨​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ​កើត​ឡើង​ដោយ​បន្ទុះ​ភ្នំ​ភ្លើង​​ជា​ច្រើន​សត​វត្ស​មក​ហើយ។ បច្ចុ​ប្បន្ន​ទីនោះ​មាន​សភាព​ស្ងប់​ស្ងាត់​នៅ​កណ្តាល​ទ្រូង​ព្រៃ ប្រៀប​បាន​ជា​ទីឋាន​ដ៏​​សុខ​សាន្ត​សំរាប់​ពពួក​សត្វ​ព្រៃ និង​អ្នក​ទេស​ចរ​ទាំង​ឡាយ​ដែល​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់ ឬ​ក៏​និយម​រក​​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ថ្មី​បំផុត។ បឹង​នេះ​ប្រៀប​បាន​នឹង​មេ​ដែក​ឆក់​សំរាប់​ស្រូប​ទាញ​អង្រួន​បេះ​ដូង​​ភ្ញៀវ​ទេស​ចរ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ ដោយ​ខាន​ពុំ​បាន ខណៈ​​ដែល​​ភ្ញៀវទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​បាន​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​ដល់​ខេត្ត​រតន​គិរី​នេះ។ ទឹក​បឹង​​ដែល​ជានិច្ច​កាល​ត្រជាក់​ ថ្លា​​យុង ឆ្លុះ​ពណ៌​ជា​មួយ​ព្រៃ​ឈើ​ខៀវ​ស្រងាត់​​ដែល​ព័ទ្ធ​ជុំ​វិញ​មាត់​បឹង​នោះ ​ហើយ​អម​ដោយ​សំឡេង​បក្សា​បក្សី​ស្រែក​យ៉ាង​គ្រលួច។ បឹង​យក្ស​ឡោម​បាន​ក្លាយ​ជា​គោល​ដៅ​សំរាប់​ភ្ញៀវ​ទេស​ចរ​មុជ​ទឹក​ហែល​កំសាន្ត​អារម្មណ៍​​បំបាត់​ក្តី​កង្វល់។ នៅ​ពេល​ដើរ ឬ​ជិះ​កង់ ទស្សនា​កំសាន្ត​នៅ​ទេស​ភាព​ស្រស់​ត្រកាល​ព័ទ្ធ​ជុំ​​វិញ​មាត់​បឹង ដែល​ពេល​ខ្លះ​អាច​ឱ្យ​គេ​ពើប​ប្រទះ​សត្វ​បក្សា​បក្សី​ ឬ​សត្វ​​ព្រៃ​ផ្សេងៗ​ទៀត។ ជន​ជាតិ​ដើម​ភាគ​តិច​មាន​ជំនឿ​ថា ទឹក​បឹង​ជា​​ព្រលឹង​វិញ្ញាណ​ ​ដែល​ពួក​គេ​ទាំង​អស់​គ្នា​តែង​តែ​គោរព​បូជា និង​ធ្វើ​ការ​បន់​ស្រន់​សុំ​ឱ្យ​វត្ថុ​ស័ក្តិ​សិទ្ធិ​នោះ​ការ​ពារ​​ដល់​ពួក​គេ និង​ទឹក​ដី​បព្វ​បុរស​ផង​ខ្លួន​ឱ្យ​នៅ​គង់​វង្ស​ជា​និច្ច។ ប្រជា​ជន​ខ្លះ​បាន​ផ្តល់​ជូន​​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​​នូវ​ការ​លក់​ដូរ​វត្ថុ​​អនុ​ស្សាវរីយ៍​ ផលិត​ផល​សិប្ប​កម្ម កសិ​កម្ម​ជា​ច្រើន​មុខ​​ ដែល​ផលិត​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មូល​ដ្ឋាន​​នោះ​តែ​ម្តង។ បឹង​យក្ស​ឡោម ជា​បឹង​ធម្ម​ជាតិ​ស្អាត​អស្ចារ្យ​មួយ​មាន​ទីតាំង​ក្នុង​សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង មាន​ចំងាយ​៥​គីឡូ​មែ៉ត្រ​​ស្ថិត​នៅ​ខាង​កើត​ក្រុង​បាន​លុង។ មាន​រឿង​ព្រេង​មួយ​ចំនួន​ទាក់​ទង​នឹង​បឹង​យក្ស​ឡោម​នេះ ហើយ​រឿង​ព្រេង​ត្រូវ​បាន​និទាន​តៗ​គ្នា​​ដោយ​ប្រជា​ជន​​នៅ​មូល​ដ្ឋាន​បាន​ដំណាល​ដូច​តទៅ ៖

កាល​ពី​ព្រេង​នាយ​មាន​ស្តេច​យក្ស​មួយ​អង្គ​ មាន​ប្ញទ្ធា​នុភាព​អំណាច​ខ្លាំង​អស្ចារ្យ​ណាស់ ស្តេច​យក្ស​នោះ​មាន​បុត្រី​ដ៏​ស្រស់​ស្អាត​​មួយ​អង្គ ទាំង​សក់​ ​និង​រាង​កាយ​របស់​បុត្រី​នេះ​​តែង​តែ​សាយ​ភាយ​ក្លិន​ក្រអូប​ជា​ប្រចាំ ដូច្នេះ​ស្តេច​យក្ស​នោះ​ដាក់​​ឈ្មោះ​បុត្រី​ថា ​ព្រះ​នាង​សក់​ក្រអូប ពេល​នាង​ធំ​ពេញ​វ័យ​​កាល​ណា​មាន​បុរស​សង្ហា ហើយ​ខ្លាំង​ពូកែ​​ម្នាក់​មក​​សុំ​សេចក្តី​ស្នេហា​ពី​នាង។ សេចក្តី​ស្រលាញ់​ប្រតិ​ព័ទ្ធ​របស់​ពួក​គេ​កាន់​តែ​រីក​ធំ​ឡើងៗ​ចំពោះ​គ្នា​។ ដោយ​សារ​គូ​ស្នេហ៍​ទាំង​២​នេះ​ភ័យ​ខ្លាច​ស្តេច​យក្ស​ដឹង​រឿង​សំងាត់​របស់​ពួក​គេ​​នោះ​ថ្ងៃ​​មួយ ​ពួក​គេ​ទាំង​២​ក៏​សំរេច​ចិត្ត​ភៀស​ខ្លួន​ពួន​អាត្មា​ទៅ​កាន់​ទីព្រៃ​បាត់​ទៅ។ មិន​យូរ​ប៉ុន្មាន​ស្តេច​យក្ស​បាន​ដឹង​រឿង​​របស់​បុត្រី រួច​ព្រះ​អង្គ​សោក​សង្រេង​យ៉ាង​ខ្លាំង។ ​បន្ទាប់​មក​ព្រះ​អង្គ​ក៏​កោះ​ប្រជុំ​កង​ទ័ព​​យក្ស​ទាំង​អស់​ដើម្បី​ស្វែង​រក​បុត្រី​សំលាញ់​ចិត្ត​នៅ​ក្នុង​អាណាចក្រ​ព្រះ​អង្គ​ទាំង​មូល។ ក្នុង​ព្រៃ​ភ្នំ​​ទាំង​ឡាយ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​កង​ទ័ព​យក្ស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ​​មិន​បាន​ប្រទះ​ឃើញ​​ព្រះ​នាង​​នោះ​ឡើយ។ ​

ស្តេច​យក្ស​សង្ស័យ​ថា បុត្រី​របស់​ព្រះ​អង្គ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ព្រៃ​ក្រាស់​​នោះ ជា​កន្លែង​​បឹង​យក្ស​ឡោម​សព្វ​ថ្ងៃ ដូច្នេះ​ព្រះ​អង្គ​បាន​ដាក់​ពង្រាយ​ទ័ព​យក្ស​យ៉ាង​ច្រើន​ដើម្បី​ឡោម​ព័ទ្ធ​​​ និង​រុក​រក​ក្នុង​បរិ​វេណ​ព្រៃ​នោះ។ រំពេច​នោះ​ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ទាំង​អស់​ដក​ដើម​ឈើ​ ហើយ​​ជីក​ដី​នៅ​បរិ​វេណ​នោះ​យ៉ាង​ជ្រៅ ដើម្បី​ស្វែង​រក​បុត្រី​ជា​ទីស្រលាញ់​របស់​ខ្លួន។ ​​ពេល​នោះ​​​ទ័ព​យក្ស​ទាំង​​​អស់​បាន​ជីក​គាស់​កាយ​​អស់​ពី​កម្លាំង​កាយ​ចិត្ត​រហូត​ដល់​ទីនោះ​​ក្លាយ​ជា​ស្រះ​ធំ​​ក៏​នៅ​រក​មិន​ឃើញ ហើយ​បាន​បន្សល់​ទុក​​​ជា​ស្រះ​ដ៏​ធំ ​ក្នុង​ខេត្ត​រតន​គិរី​សព្វ​ថ្ងៃ។ ទាំង​នោះ​ជា​ហេតុ​ផល​ដែល​អ្នក​ស្រុក​​រតន​គិរី​ហៅ​ថា យក្ស​ឡោម រហូត​ពេល​បច្ចុ​ប្បន្ន​​ដោយ​ក្លាយ​​មក​ពី​ពាក្យ​ថា “យក្ស​ឡោម​ព័ទ្ធ”។

ប៉ុន្តែ​ការ​និទាន​រឿង​តាម​បែប​​ផ្សេង​ទៀត​​ពី​សេចក្តី​និទាន​មុន​នេះ​ថា ទ័ព​យក្ស​បាន​ព្យាយាម​ចាប់​កូន​ស្រី​របស់​ស្តេច​យក្ស​ដើម្បី​បំបែក​នាង​ពី​គូ​ស្នេហ៍។ ពេល​នោះ​មេ​ទ័ព​យក្ស​ក៏​បាន​បញ្ជា​ឱ្យ​កង​ទ័ព​យក្ស​ឡោម​ព័ទ្ធ​ជុំ​វិញ​ភ្នំ​ជា​ទី​ដែល​គូ​ស្នេហ៍​ទាំង​២​លាក់​ខ្លួន​ ឯគូ​ស្នេហ៍​នោះ​គិត​ថា​គ្មាន​ផ្លូវ​នឹង​គេច​ខ្លួន​ឡើយ ហើយ​ពួក​គេ​ទាំង​២​បាន​សំរេច​ចិត្ត​ប្រាថ្នា​ឱ្យ​ព្រះ​ធរណី​ស្រូប ដើម្បី​បញ្ជាក់​ពី​សេចក្តី​ស្នេហា​បរិ​សុទ្ធ​ស្មោះ​ត្រង់​របស់​ពួក​ខ្លួន។ ​គូស្នេហ៍​ទាំង​២​បាន​ចាប់​ផ្តើម​បន់​ស្រន់​ដល់​អ្នក​តាព្រៃ​ភ្នំ​ ព្រះ​មុនី​ឥសី និង​វត្ថុ​ស័ក្តិ​សិទ្ធិ​ទាំង​ឡាយ​ថា យើង​ទាំង​២​សូម​បូជា​ជីវិត​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ដែល​រក្សា​ទឹក​ដី​នេះ សូម​ឱ្យ​លោក​ជួយ​ឱ្យ​ទីនេះ​លិច​ចុះ​ទៅ​ក្នុង​ព្រះ​ធរណី​ចុះ ដើម្បី​កុំ​ឱ្យ​គេ​​​បំបែក​ចេញ​ពី​គ្នា។ រំពេច​នោះ​តំបន់​ភ្នំ​នេះ​ក៏​ស្រុត​​លិច​ចុះ​ទៅ​ក្រោម​ព្រះ​ធរណី​យ៉ាង​ឆាប់​រហ័ស​នាំ​យក​គូស្នេហ៍​នោះ​ទៅ​ជា​មួយ​​ដូច​បំណង​ប្រាថ្នា។ ​ហេតុ​នេះ​ទើប​អ្នក​ស្រុក​​ហៅ​ស្រះ​នោះ​ថា យក្ស​ឡោម មក​ពី​ពាក្យ​កាត់​របស់​ពាក្យ​កង​ទ័ព​យក្ស​ឡោម​ព័ទ្ធ​នោះ​ឯង។ មាន​ការ​ពន្យល់​​ប្រភេទ​ឈ្មោះ​យក្ស​ឡោម​​មួយ​ផ្សេង​ទៀត​​ពី​រឿង​​ខាង​លើ​ ហើយ​​គួរ​ឱ្យ​​យក​ជា​ការណ៍​បាន​និទាន​ថា ពាក្យ​​ “យក្ស​” នៅ​ក្នុង​ភាសា​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ទីនោះ​ មាន​ន័យ​ថា ជា​ប្រធាន​ភូមិ ​មេ​កន្ទ្រាញ ឬ​​ម្ចាស់​ភូមិ។ ឯពាក្យ​ថា​ឡោម គឺ​មាន​ន័យ​ថា ជា​ឈ្មោះ​របស់​មនុស្ស ដែល​ជា​ប្រធាន​ភូមិ​ អ្នក​គ្រប់​គ្រង​នៅ​តំបន់​នោះ។ ព្រោះ​ហេតុ​ដូច្នេះ​ពាក្យ​ថា​យក្ស​ឡោម គឺ​ជា​ការ​រំលឹក​គោរព​ប្រតិ​បត្តិ​ដល់​ព្រលឹង​ ឬ​វិញ្ញាណ​​ខន្ធ​នៃ​មេដឹក​នាំ​ជំនាន់​មុន​របស់​ពួក​គេ​មាន​ឈ្មោះ​ថា “ឡោម” ដែល​ធ្លាប់​គ្រប់​គ្រង​កុល​សម្ព័ន្ធ​ជន​ជាតិ​​ដើម​ភាគ​តិច​នៅ​តំបន់​ជុំ​វិញ​បឹង​នោះ​ឱ្យ​រស់​នៅ​ក្នុង​សុភមង្គល និង​ភាព​​សុខ​សាន្ត។ ទើប​បាន​ក្លាយ​ទៅ​ជា​ការ​ទម្លាប់​ហៅ​ថា បឹង​យក្ស​ឡោម ហើយ​ក៏​បាន​ក្លាយ​ទៅ​ជា​រមណីយ​ដ្ឋាន​មួយ​ដែល​សំបូរ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មក​ទស្សនា​កំសាន្ត​ក្នុង​រដូវ​បុណ្យ​ប្រពៃណី​ជាតិ ឬ​ក្នុង​ដំណើរ​កំសាន្ត​ចុង​សប្តាហ៍​ចំរុះ​ជាតិ​សាសន៍​ច្រើន​កុះ​ករ​មាន​ការ​កើន​ឡើង​​ពី​មួយ​​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

២-​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​ចាអ៊ុង ៖
ទឹក​ជ្រោះ​ចាអ៊ុង ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​​ខ្ពង់​រាប​នៃ​ជួរ​ភ្នំ​ស្វាយ ក្នុង​ទឹក​ដី​ចាអ៊ុង​កៅ ឃុំ​ចាអ៊ុង ស្រុក​អូរ​ជុំ មាន​ចំងាយ​ប្រមាណ​៩​គីឡូ​ម៉ែត្រ​ទិស​ពាយ័ព្យ ពី​ក្រុង​បាន​លុង។ ទឹក​ជ្រោះ​នេះ​មាន​កំពស់​ទឹក​ធ្លាក់​រហូត​ដល់​២៥​ម៉ែត្រ ហើយ​នៅ​ជុំ​វិញ​មាន​ដើម​ឈើ​តូច​ធំ និង​វល្លិ៍​ដុះ​ជុំ​វិញ​ជា​ច្រើន​ស្អេក​ស្អះ​ជា​មួយ​នឹង​ទឹក​ដែល​កំពុង​ហូរ​ធ្លាក់។ ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​ គឺ​ស្រស់​ស្អាត​ដូច​នៅ​ក្នុង​គំនូរ​ចំហាយ​ទឹក​ចេញ​ពី​ខ្សែ​ទឹក​ធ្លាក់ ​បង្កើត​បាន​ជា​ខ្យល់​សំនើម​មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹក​សន្សើម ដែល​ជា​ប្រភព​ផ្គត់​ផ្គង់​ដល់​ការ​ដុះ​រីក​លូត​លាស់​នៃ​រុក្ខ​ជាតិ​គ្រប់​ប្រភេទ​នៅ​ទីនេះ។ នៅ​ពេល​ខ្លះ​ដោយ​សារ​បាន​ចំណាំង​កាំ​រស្មី​​ព្រះ​អាទិត្យ ចាំង​កាត់​ខ្សែ​ទឹក​ និង​ចំហាយ​ទឹក​នោះ​ក៏​បង្កើត​បាន​ឆពណ្ណ​រង្សី​ដូច​ឥន្ទធនូ​ឡើង។ បច្ចុ​ប្បន្ន​​សហ​​គមន៍​ទើប​​សាង​សង់​ជណ្តើរ​ថ្ម​ធំ​មួយ​ ដើម្បី​សំរួល​ដល់​ការ​ចុះ​ឡើង​របស់​ភ្ញៀវ​ទេស​ចរ​ដែល​មាន​បំណង​ចុះ​ទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ។ នៅ​ឯបរិវេណ​ខាង​លើ​នៃ​ទឹក​ធ្លាក់​ចាអ៊ុង​នេះ​​ក៏​មាន​អ្នក​ស្រុក​លក់​ដូរ​ចំណី​អាហារ​ ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សាវរីយ៍​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេស​ចរ​ដែរ។ នៅ​ខាង​ក្រោយ​ខ្សែ​ទឹក​ធ្លាក់​​មាន​រូង​ថ្ម​ដ៏​​ធំ​ដែល​អាច​ឱ្យ​ទេស​ចរ​គ្រប់​រូប​ដើរ​ចូល​ទៅ​ក្នុង ហើយ​មើល​ទិដ្ឋ​ភាព​ទឹក​ធ្លាក់ និង​ទេស​ភាព​ក្នុង​ជ្រោះ​​ល្អ​ខុស​ប្លែក​ពី​ធម្មតា។

៣-​រមណីយ​ដ្ឋាន​ទឹក​ជ្រោះ​កាចាញ​ ៖
ទឹក​ជ្រោះ​កាចាញ ស្ថិត​នៅ​ក្នុង​ភូមិ​២ សង្កាត់​កាចាញ ក្រុង​បាន​លុង មាន​ចំងាយ​ប្រមាណ​៦​គីឡូ​ម៉ែត្រ​ពី​ក្រុង​បាន​លុង។ វា​គឺ​ជា​រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ដ៏​ស្រស់​ត្រកាល​មួយ​ តែង​តែ​ទាក់​ទាញ​ភ្នែក​​ភ្ញៀវ​ទេស​ចរ​គ្រប់​ៗរូប​ឱ្យ​ទៅ​ទស្សនា​ទីនោះ។ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​​ចំកណ្តាល​ព្រៃ​ភ្នំ​ភ្ជាប់​ដោយ​អូរ ​និង​ចំការ​កៅស៊ូ​នៅតាម​ដង​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​​ទីនោះ។ ដើម្បី​គយ​គន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹក​ធ្លាក់​នេះ​ឱ្យ​កាន់​តែ​ប្លែក​ ចំឡែក​អារម្មណ៍​នោះ​គឺ​ទេស​ចរ​ទាំង​អស់​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ប្រមាណ​៧២​កាំ ទៅ​ក្រោម ឬ​ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល​ដែល​លាត​សន្ធឹង​នៅ​ពី​មុខ…(នៅមានត)