ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះហើយ​…! ខ្លួនឯង​ជា​សិស្ស​បែរជា​សម្ងំ​ធ្វើ​រឿង​បែប​ហ្នឹង(មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ក្រុម​ក្មេង​គេច​សាលា​ចំនួន​៧​នាក់​នាំ​គ្នា​ទៅ​ពួន​សម្ងំ​

ខេត្តស្វាយរៀង ៖ មាន​ក្រុម​ក្មេង​គេច​សាលា​ចំនួន​៧​នាក់​នាំ​គ្នា​ទៅ​ពួន​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នគ​បាល​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បាន​៤​នាក់​រត់គេច​ខ្លួន​៣​នាក់ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឆ្មក់​ចុះ​បង្ក្រាប​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅផ្ទះ​របស់​ឈ្មោះ ចាប ចេ​ង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ជា សាម​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​មាន​ទីលំនៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​, ទី​២-​ឈ្មោះ មែ​ង រិ​ទ្ធី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របរ​​មិន​ពិតប្រាកដ នៅ​ភូមិ​តាណ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​, ទី​៣-​ឈ្មោះ សុក វ​ណ្ណី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និង​ទី​៤-​ឈ្មោះ ជុំ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង​។ ក្នុង​នោះ​ផង​ដែរ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​សាកសួរ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ជា​លទ្ធផល វិជ្ជមាន (+) ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕