ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​នាក់​ចិត្ត​តែ​មួយ តែ​ក៏​អស់លក្ខណ៍​ជាមួយ​គ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពិតជា​មានចិត្ត​តែ​មួយ​មែន ដោយ​ឯកភាព​គ្នា​ធ្វើ​ចោរ​ដើរ​គាស់​ផ្ទះ​មួយ​កន្លែង​ទាំង​ថ្ងៃ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពិតជា​មានចិត្ត​តែ​មួយ​មែន ដោយ​ឯកភាព​គ្នា​ធ្វើ​ចោរ​ដើរ​គាស់​ផ្ទះ​មួយ​កន្លែង​ទាំង​ថ្ងៃ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ជាប់អន្ទាក់​នោះ ១-​ឈ្មោះ នេ​ត ឡេ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ២-​ឈ្មោះ​ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​ពីរ​នាក់​នេះ​ត្រូវ​ចាប់ខ្លួន និង​៣-​ឈ្មោះ​ធូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រត់គេច​ខ្លួន​បាត់ អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្បែរ​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ហុង សូ​រិ​យា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កើតហេតុ​ខាងលើ រីឯ​ម៉ូតូ​ដែល​ចោរលួច​នោះ​ម៉ាក​ហុងដា MSX ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រៃវែង 1J-5649​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​បិទទ្វារ​ចាក់សោរ បន្ទាប់​មក​ក៏​ទៅ​ធ្វើការ​បាត់ ។ ខណៈនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​៣​នាក់​មក​ដល់​ផ្ទះ​កើតហេតុ ដោយ​២​នាក់​ចូល​ទៅ​ធ្វើ​សកម្មភាព ចំណែក​ម្នាក់​ទៀត​ជា​អ្នក​មើលផ្លូវ​។ ក្រោយ​ពេល​ចូល​ទៅ​លួច​ម៉ូតូ​ហុងដា​១​គ្រឿង ប៉ុន្តែ​សំណាងអាក្រក់​ម៉ូតូ​ដែល​លួច​នោះ​ធាក់​បញ្ឆេះ​មិន​ឆេះ ទើប​ពួក​គេ​ក៏​ជិះ​ម៉ូតូ​ខ្លួនឯង​រុញ​ម៉ូតូ​ដែល​លួច​ទៅ​លាក់​ទុក​។ ក្រោយមក​ជន​រង​គ្រោះ​ដឹង​ថា បាត់​ម៉ូតូ​ក៏​តាម​រក ហើយ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​រុញ​ម៉ូតូ​នៅ​ម្ដុំ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ក៏​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ ហើយ​ក៏​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​រួច ទើប​ប្រគល់​បន្ត​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង ដើម្បី​សួរនាំ​បន្ត  និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕