ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! តារា​ស្រី​ទាំង​៣​ដួង​នេះ អាច​បកស្រាយ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ស្ទាត់ជំនាញ

1 ឆ្នាំ មុន
  • ភ្នំពេញ

កំពូល​តារា​ស្រី​ជួរ​មុខ​ទាំង​៣​ដួង​ដែល​អ្នកគាំទ្រ​ជា​ច្រើន​ប្រាកដជា​បាន​ស្គាល់​ហើយ ដោយ​កញ្ញា​ទាំង​អស់នេះ អាច​បកស្រាយ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ល្អ ហួស​ពី​ការ​រំពឹង​ទុក​។ កញ្ញា​ទាំង​៣​ដួង​នេះ​រួម​មាន

រាជ​ធានី​ភ្នំពេញ ៖ កំពូល​តារា​ស្រី​ជួរ​មុខ​ទាំង​៣​ដួង​ដែល​អ្នកគាំទ្រ​ជា​ច្រើន​ប្រាកដជា​បាន​ស្គាល់​ហើយ ដោយ​កញ្ញា​ទាំង​អស់នេះ អាច​បកស្រាយ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ល្អ ហួស​ពី​ការ​រំពឹង​ទុក​។ កញ្ញា​ទាំង​៣​ដួង​នេះ​រួម​មាន ៖

ទី​១- គឺ​កញ្ញា សុខ សីឡា​លី​ន ៖ កញ្ញា​អាច​បកស្រាយ​ចម្រៀង​ជា​ភាសាបរទេស​បាន​ច្រើន​ទម្រង់ ដូច​ជា ភាសា​អង់គ្លេស អេ​ស្ប៉ា​ញ បារាំង អា​រ៉ាប់ និង​ភាសាបរទេស​ជា​ច្រើន​ទៀត ដោយ​រាប់​ត្រួស​ៗ​ទៅ​ប្រមាណ​ជា​១០​ភាសា​ឯណោះ​។ ជា​ការ​ពិត​ណាស់ តារា​ស្រី​រូប​នេះ​ហាក់ដូចជា​មាន​សមត្ថភាព​ខ្ពស់​ជាមួយ​ការ​ប្រើប្រាស់​ភាសាបរទេស ហើយ​ភាគច្រើន​តាម​រយៈ Event ផ្សេង​ៗ គឺ​កញ្ញា សុខ​សីឡា​លី​ន តែងតែ​លើកយក​ភាសាបរទេស​មក​បកស្រាយ ដោយ​ធ្វើ​អោយ​អ្នកគាំទ្រ​តែងតែ​សរសើរ និង​លើកទឹកចិត្ត​ចំពោះ​ការ​បកស្រាយ​ភាសាបរទេស​របស់​កញ្ញា​។ ទន្ទឹង​នឹង​នោះ កញ្ញា សុខ សីឡា​លី​ន ក៏​បោះបង់​ភាសាជាតិ​ខ្លួន​នោះ​ដែរ​។ ហើយ​សុខ សីឡា​លី​ន មួយ​រយៈ​នេះ កញ្ញា​ហាក់បីដូចជា​មមាញឹក​ជាមួយ​ការងារ​សិល្បៈ ជា​ពិសេស​ការ​ធ្វើ​ជា​គណៈកម្មការ​តែ​ម្តង​។ ក្រៅពី​ការងារ​ជា​តារាចម្រៀង តារា​ស្រី​រូប​នេះ ក៏​បម្រើ​ការ​ជាប​មន្ត្រីរាជការ​ផង​ដែរ​។

ទី​២- កញ្ញា លី អ៊ី​វ៉ា​ធី​ណា ៖ កញ្ញា​អាច​បកស្រាយ​ចម្រៀង​បាន​ច្រើន​ភាសា ប៉ុន្តែ​ភាសា​តែ​មួយ​គត់​ដែល​កញ្ញា​បកស្រាយ​បាន​យ៉ាង​ស្ទាត់​នោះ គឺ​ភាសា​ចិន​។ ជា​ការ​កត់សម្គាល់​តារា​ស្រី​រូប​នេះ ជា​កូន​ខ្មែរ​កាត់​ចិន ដោយ​កញ្ញា​ចេះ​និយាយ​ភាសា​ចិន​បាន​យ៉ាង​ល្អ​ឥត​ទាស់ និង​អាច​និយាយ​ឆ្លើយឆ្លង​គ្នា និង​ការ​សន្ទនា​លើស​ពី​ការ​រំពឹង​ទុក​ទៀត​ផង​។ ហើយ​ឆ្នាំ​នេះ លី អ៊ី​វ៉ា​ធី​ណា មាន​អាយុ​៣៧​ឆ្នាំ​ហើយ ដោយ​កញ្ញា​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​តាំងពី​ឆ្នាំ​២០០៣ មក​ម្ល៉េះ ដោយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កញ្ញា​មិន​មមាញឹក​ការងារ​សិល្បៈ​នោះ​ទេ ដោយសារ​តែ​រវល់​ជាមួយ​ការងារ​រកស៊ី ដូច្នេះ​ហើយ​ទើបបាន​ជាមួយ​រយៈ​នេះ កញ្ញា​មិន​មាន​វត្ត​មាននៅ​លើ​ឆាក ហើយ​កញ្ញា​ក៏​មានការ​នឹករលឹក​អ្នកគាំទ្រ​ជា​ខ្លាំង​។

ទី​៣- កញ្ញា ប្រេ​ម៉ា ៖ តារា​ស្រី​ពន្លក​ថ្មី​រូប​នេះ​ហាក់ដូចជា​ទទួល​បានការ​គាំទ្រ​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កញ្ញា ប្រេ​ម៉ា ដែល​មានឈ្មោះ​ថា ភឿ​ក ច័ន្ទ​ប្រេ​ម៉ា ដោយ​តារា​ស្រី​រូប​នេះ​ក៏​អាច​បកស្រាយ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ពីរោះ ដោយ​តែងតែ​អង្រួន​ចិត្ត​អ្នកគាំទ្រ​តាម​រយៈ​ការ​បកស្រាយ​ផង​ដែរ​។ ជា​ការ​ពិត​ណាស់ កញ្ញា ប្រេ​ម៉ា អាច​បកស្រាយ​បាន​ច្រើន​ភាសា ដូច​ជា ភាសា​ចិន អង់គ្លេស ថៃ កូរ៉េ និង​ភាសា​ជា​ច្រើន​ទៀត​។ ហើយ​ឆ្នាំ​នេះ តារា​ស្រី ប្រេ​ម៉ា មាន​អាយុ​២៨​ឆ្នាំ ដោយ​កញ្ញា​បាន​ប្រឡូក និង​ចាប់​យក​អាជីព​ជា​តារាចម្រៀង​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ​។ តារា​ស្រី​សាច់​.​សខ្ចី ភឿ​ក ច័ន្ទ​ប្រេ​ម៉ា រូប​នេះ គឺ​ចូល​ចិត្ត​បកស្រាយ​ចម្រៀង​បែប​មនោសញ្ចេតនា ជា​ពិសេស​បែប​ស្នេហា​តែ​ម្តង ហើយ​តារា​ស្រី​រូប​នេះ​នៅ​មិន​ទាន់​មាន​គូរ​នៅឡើយ​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ជា​ការ​កត់សម្គាល់ តារា​ស្រី​ទាំង​៣​ដួង​ខាងលើ​នេះ ហាក់ដូច​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​ជាមួយ​ការ​បកស្រាយ​បទ​បរទេស ដោយ​អាច​ធ្វើ​អោយ​អ្នកគាំទ្រ​រីករាយ និង​មាន​ភាព​សប្បាយ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ