ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាព័ត៌មានផ្តល់លទ្ធភាពដល់ឧក្រិ.ដ្ឋជនក្នុងការប្រើមធ្យោបាយធ្វើសកម្មភាពបទល្មើសឆ្លងដែន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ផ្តល់​លទ្ធភាព​ដល់​ឧ​ក្រិ​.​ដ្ឋ​ជន​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​នេះ ដើម្បី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​។ការ​បញ្ជាក់​របស់​សម្តេច​ក្រឡា ហោម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ផ្តល់​លទ្ធភាព​ដល់​ឧ​ក្រិ​.​ដ្ឋ​ជន​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​នេះ ដើម្បី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន​។
ការ​បញ្ជាក់​របស់​សម្តេច​ក្រឡា ហោម ធ្វើ​ឡើង ខណៈ​អញ្ជើញ​ចូលរួម​ទទួល​មេដាយមាស Great Wall Commemorative Medal តាម​ប្រព័ន្ធ​វី​ដេ​អូ​ក្នុង​សន្និសីទ​លើក​ទី​១ នៃ​វេទិកា​កិច្ច​ប្រតិបត្តិការ​សន្តិសុខ​សាធារណៈ​សកល​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០២២​។

យោង​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​សម្តេច ស ខេ​ង បាន​លើក​ថា បាន​គូសបញ្ជាក់​អំពី​កា​រវិ​វត្ត​នៃ​ស្ថានភាព​សន្តិសុខ​ក្នុង​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​យើង​ឃើញ​ថា ថ្វី​ត្បិត​វិធានការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង​កា​រប​ម្លា​ស់​ទី​ត្រូវ​បាន​អនុវត្ត​ជាស​កល ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក៏​ប៉ុន្តែ​បទល្មើស​ឆ្លង​ដែន​មិន​ត្រឹមតែ​មិន​បាន​ថមថយ​ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​បែរជា​មានការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។

សម្ដេច​បន្ត​ថា​៖«​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ផ្តល់​លទ្ធភាព​ដល់​ឧ​ក្រិ​.​ដ្ឋ​ជន​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​នេះ ដើម្បី​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន ជា​ពិសេស​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ការ​ជួញដូរ​គ្រឿង​ញៀ​.​ន និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (​ឬ​ហៅ​ថា Scam) និង​បទល្មើស​មិន​ប្រពៃណី​មួយ​ចំនួន​ទៀត​»​។

ពាក់ព័ន្ធ​នឹង​និន្នាការ​នៃ​បទល្មើស​ទាំងនេះ សម្ដេច​បាន​សង្កត់ធ្ងន់​ថា ប្រទេស​កម្ពុជា​ក៏​ទទួល​រង​គ្រោះ​ដោយសារ​ក្រុម​ជនល្មើស​ជា​ជនបរទេស​បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជាទី​តាំង​ប្រព្រឹត្ត​បទល្មើស​តាម​រយៈ​ការ​ទាក់ទង​ជាមួយ​មេ​ក្លោ​ង​ជា​ជនជាតិ​បរទេស​ដូច​គ្នា​នៅ​ក្នុង និង​ក្រៅប្រទេស​របស់​ខ្លួន​ធ្វើការ​ឆបោក និង​អូស​ទាញ​ជន​រង​គ្រោះ​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ក្រោម​ការ​សន្យា​ក្លែងក្លាយ​នូវ​ការងារ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​។

យ៉ាងណា​ក្តី សម្ដេច​ក្រឡាហោម​បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ឆ្លង​ដែន​មាន​អង្គការ​ចាត់តាំង​គ្រប់​ប្រភេទ​រាប់​ទាំង​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ហើយ​បញ្ហា​នេះ​មិន​អាច​ប្រទេស​ណាមួយ​អនុវត្ត​តែ​ឯកឯង​បាន​នោះ​ទេ គឺ​ទាមទារ​ចាំបាច់​នូវ​កិច្ចសហការ​ទាំង​នៅ​ក្នុង​កម្រិត​តំបន់ និង​សកលលោក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល​នេះ​។

សូម​ជម្រាប​ថា​វេទិកា Liaryurgarg ត្រូវ​បាន​បង្កើត​ឡើង​តាម​សំណើ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ទីក្រុង Lianyungang នៃ​ខេត្ត Jiangsu កាលពី​ឆ្នាំ​២០១៥ និង​ជា​វេទិកា​សម្រាប់​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន «​កិច្ចសហការ​សន្តិសុខ​ដើម្បី​វិបុលភាព​រួម​» ជា​តម្លៃ​ស្នូល​។

វេទិកា​នេះ មាន​គោលដៅ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក​ជាមួយនឹង​ការ​គិតគូរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​វិធានការ​ជាក់ស្ដែង​ដោយ​មានការ​ចូលរួម​គ្នា​ការ​កសាង និង​ការ​គ្រប់គ្រង​របស់​មន្ត្រីជាន់ខ្ពស់​មក​ពី​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ មន្ត្រី​អនុវត្ត​ច្បាប់ និង​កងកម្លាំង​នគរបាល​អ្នកដឹកនាំ​អាជីវកម្ម និង​អ្នកជំនាញ​ប្រឹក្សា​យោបល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ