ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​ដើម​អង្គ្រង​បណ្តោះអាសន្ន !

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្គ្រង​ជា​បណ្តោះអាសន្ន​ហើយ ក្រោយ​ពី​មានការ​ចុះ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​លើ​ករណី​​វះកាត់​ស្ត្រី​ម្នាក់​ដែល​មានកូន​ស្លា.ប់​ក្នុង​ស្បូន​។​ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក​វេជ្ជ​បណ្ឌិត ហុ​ក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​តាម​ទូរស័ព្ទនៅ​ថ្ងៃ​ទី​២៩…

ខេត្តកំពង់ស្ពឺ ​៖ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​ដើម​អង្គ្រង​ជា​បណ្តោះអាសន្ន​ហើយ ក្រោយ​ពី​មានការ​ចុះ​ពិនិត្យ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​លើ​ករណី​​វះកាត់​ស្ត្រី​ម្នាក់​ដែល​មានកូន​ស្លា.ប់​ក្នុង​ស្បូន​។​ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​លោក​វេជ្ជ​បណ្ឌិត ហុ​ក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​តាម​ទូរស័ព្ទនៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហុ​ក គ្រី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចំនួន​៤​រូប ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​ការ​អនុវត្ត​សេវា​របស់​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង ក្រោយ​មានការ​រាយការណ៍​ថា​ បាន​វះកាត់​ស្ត្រី​ម្នាក់​ដែល​កូន​ស្លា.ប់​ក្នុង​ស្បូន​ខុស​បច្ចេក​ទេស​​ពេទ្យ​។​

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នោះ​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ក្រុម​គ្រូពេទ្យ​មន្ទីរ​សម្រាក​ព្យាបាល​នៅឡើយ ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​ប្រឈម ​និង​ការ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ។ ​ប៉ុន្តែ​អ្វី​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​អនុវត្ត​ចំពោះ​មុខ​គឺ​ត្រូវ​បិទទ្វារ​មន្ទីរ​សម្រាក​ព្យាបាល​ដើម​អង្គ្រង​ ដែល​មា​នទី​តាំងនៅ​ផ្សារ​ព្រៃ​ទទឹង​ជា​បណ្តោះអាសន្ន​រង​ចាំ​ស្ត្រី​រង​គ្រោះ​បាន​ធូរស្បើយ​ ។

ប្រធាន​មន្ទីរ​សុខាភិបាល លោក​វេជ្ជបណ្ឌិត ហុ​ក គ្រី ក៏​បញ្ជាក់​ថា ​ស្ត្រី​ជា​ជន​គ្រោះ​មានឈ្មោះ
សឿ​ន ស្រី​អូន អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​ ស្ត្រី​រង​គ្រោះ​បាន​ចូល​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង​ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ​ឆ្នាំ២០២២ ដោយ​រោគវិនិច្ឆ័យ​កូន​ស្លា.ប់​ក្នុង​ស្បូន​អាយុ​១៨​ស​ប្តា​ហ៍ ​។ ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​ព្យាបាល​ដោយ​curretage ក្រោយមក​ក៏​បាន​ចេញពី​គ្លីនិក​ដើម​អង្គ្រង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០២២​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ត្រី​អ្នកជំងឺ​ក៏​បាន​វិល​មក​គ្លីនិក​ដដែល​នេះ​ម្ដងទៀត​ដោយ​រោគ​សញ្ញា​ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម​។​ ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​គ្លីនិក​ក៏​បាន​បញ្ជូន​ស្ត្រី​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​ទីក្រុង​ភ្នំពេញ​។​ ហើយ​បច្ចុប្បន្ន​ស្ត្រី​រង​គ្រោះ​កំពុង​ព្យាបាល​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ ​៕​​

អត្ថបទសរសេរ ដោយ