ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្ត្រី​​​លក់​នំ​ព​ពាយ​ម្នាក់​ត្រូវ​បុរស​២​នាក់ និង​ស្រី​ម្នាក់​បន្លំ​ធ្វើជា​​ទិញ​នំ​យក​អស់​រាប់ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​វ័យ​ចំណាស់​ជា​អ្នកលក់​នំ​ព​ពាយ​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​បន្លំ​ធ្វើ​ជា​ទិញ​នំ ហើយ​ឃើញ​មានឱកាស​ល្អ ក៏​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​វ័យ​ចំណាស់​ជា​អ្នកលក់​នំ​ព​ពាយ​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​បន្លំ​ធ្វើ​ជា​ទិញ​នំ ហើយ​ឃើញ​មានឱកាស​ល្អ ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បាន​សម្រេច រួច​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ខាង​មុខ​របង​សាលា​ចតុមុខ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រីជន​រង​គ្រោះ​ខាងលើ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ចំនួន​២​នាក់ និង​នារី​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​មក​ឈប់​នៅ​កន្លែង​លក់​នំ​របស់​គាត់ ហើយ​មាន​បុរស​ម្នាក់​ជា​អ្នក​ដើរមក​ទិញ​នំ​ព​ពាយ​ចំនួន​៣ ហើយ​រូប​គាត់​ក៏​បាន​រៀបចំ​ធ្វើ​នំ​តាម​ការ​កុម្ម៉ង​ពី​បុរស​រូប​នោះ​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ស្រប​ពេល​នោះ រូប​គាត់​បាន​ទាញ​ដូង​យក​មក​កោស ដើម្បី​ដាក់​ខាងក្នុង​នំ ហើយ​គាត់​ក៏​បាន​យក​កាបូប​ដាក់​លុយ​ទុក​នៅ​ខាងលើ​កញ្ច្រែង​នំ ស្រាប់តែ​ជនសង្ស័យ​ឃើញ​ឱកាសល្អ ក៏​បាន​ឆក់​យក​កាបូប​លុយ​របស់​គាត់​បាន​សម្រេច ហើយ​រត់ឡើង​ម៉ូតូ រួច​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់​តែ​ម្តង ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ ឃើញ​ដូច្នោះ​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ តែ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្វើ​អោយ​រអិល​ដួល​ម៉ូតូ​រង​របួសស្រាល​ថែម​ទៀត​ផង​។

បន្ទាប់​ពី​កើតហេតុ ក៏​មាន​វត្តមាន​របស់​កម្លាំង​កងរាជអាវុធហត្ថ​នៃ​ខណ្ឌដូនពេញ បាន​ចុះ​មក​ទីតាំង​ចំណុច​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ ស្ត្រី​ចំណាស់​ជា​អ្នកលក់​នំ​ព​ពាយ ដែល​ត្រូវ​ជនសង្ស័យ​បន្លំ​ធ្វើ​ជា​ទិញ​នំ ហើយ​ឆក់​យក​កាបូប​បាន​សម្រេច​នោះ គឺ​នៅ​ក្នុង​កាបូប​នោះ​មាន​ទឹកប្រាក់​ចំនួន​៨​លាន​រៀល និង​មាស​ចំនួន​២​តម្លឹង ហើយ​ក្រដាស​បញ្ចាំ​ចំនួន​២​ផង​ដែរ​។

បច្ចុប្បន្ន ស្រី្ត​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​អោយ​កម្លាំង​ជំនាញ បើក​ការ​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​យក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ