រាជធានីភ្នំពេញ ៖ រថយន្តចំនួន២គ្រឿង កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកគ្រឿងញៀ.នជាង២០០គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងម្ចាស់វាម្នាក់ ក្នុងចំណោមបក្សពួក២ទៅ៣នាក់ ដែលកំពុងគេចខ្លួន ហើយនេះជាព័ត៌មានបឋម ដោយសមត្ថកិច្ចមិនទាន់បានទម្លាយជាផ្លូវការនៅឡើយទេ ព្រោះកំពុងតែជាប់ដៃតាមប្រមាញ់មេខ្លោងជួញដូរគ្រឿងញៀ.នជាង២០០គីឡូនោះបន្ថែមទៀត។
ទោះជាយ៉ាងណាក្តី សំណុំរឿងនេះបានស្ថិតនៅដៃលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ។

សូមជម្រាបថា ថ្មីៗនេះ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ.នរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រាបលើករណីជួញដូរគ្រឿងញៀ.នមួយករណី ដោយធ្វើបានការឃាត់ខ្លួនឧក្រិដ្ឋជនជាឈ្មួញគ្រឿងញៀ.នម្នាក់ និងចាប់យកថ្នាំញៀ.នប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២០០គីឡូ៣៦៧ក្រាម។
ក្រោយបញ្ចប់កិច្ចបង្ក្រាប សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនឧក្រិដ្ឋម្នាក់រូបនោះ រួមនឹងវត្ថុតាងថ្នាំញៀ.នទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បើតាមប្រភពព័ត៌មានមិនទាន់ជាផ្លូវការបានឲ្យដឹងថា មុននេះ មានឈ្មួញគ្រឿងញៀ.នមួយក្រុមបាននិងមានបំណងដឹកជញ្ជូនគ្រឿងញៀ.នជាង២០០គីឡូក្រាម ទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងគោលដៅនាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែនកម្ពុជា-ថៃ ប៉ុន្តែផែនការរបស់ក្រុមជនឧក្រិដ្ឋ ត្រូវបានធ្លាក់ចូលអន្ទាក់របស់កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀ.នរាជធានីភ្នំពេញ ដោយក្រសោបបានទាំងស្រុង។
ប្រភពព័ត៌មានដដែលបន្តថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវតាមរូបភាព (ជីកស្មៅត្រូវជីកទាំងឬស) ដើម្បីនាំយកមេខ្លោង និងបក្សពួកជួញដូរគ្រឿងញៀ.ន មកកាត់ទោ សតាមផ្លូវច្បាប់ឲ្យខាងតែបានហើយ៕
ចែករំលែកព័តមាននេះ