ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បំបែក​កំណត់​ត្រា​ពិភពលោក ជិះ​ស្គី​លើ​ដែក

1 ឆ្នាំ មុន

អាមេរិក ៖ បុរស​អា​មេ​រិ​ក​ម្នាក់​វ័យ​៦៥​ឆ្នាំ​មក​ពី​រដ្ឋ Colorado បាន​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក

អាមេរិក ៖ បុរស​អា​មេ​រិ​ក​ម្នាក់​វ័យ​៦៥​ឆ្នាំ​មក​ពី​រដ្ឋ Colorado បាន​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក Guinness World Record បន្ទាប់​ពី​ក្លាយជា​ម្ចាស់​វ័យ​ចំណាស់​បំផុត​ដែល​បាន​ជិះ​ស្កី​លើ​ដែក​។

លោក Dave Schaut បាន​និយាយ​ថា បុគ្គលិក​នៅ​រមណីយដ្ឋាន​ជិះ​ស្គី Beaver Creek បាន​ជំរុញ​ឱ្យ​លោក​ស្វែងរក​កំណត់​ត្រា​ពិភពលោក បន្ទាប់​ពី​បានឃើញ​គាត់​ជិះ​ស្គី​លោក​លើ​ដែក​។

លោក​បញ្ជាក់​ថា ស្ថាប័ន Guinness World Record មិន​មាន​វិញ្ញាសារ​សម្រាប់​អ្នក​ជិះ​ស្គី​ចាស់​ជាងគេ​បំផុត​ដែល​លោត​លើ​ដែក​នោះ​ទេ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​យល់ព្រម​បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់​គាត់​។

លោក​បញ្ជាក់​ថា «​គ្មាន​នរណា​ម្នាក់​មាន​កំណត់​ត្រា​មុន​ខ្ញុំ​ទេ​។ ខ្ញុំ​ជា​មនុស្ស​ដំបូង​នៅ​ក្នុង​កីឡា​ប្រភេទ​នេះ ដូច្នេះ Guinness World Records បង្កើត​វា​សម្រាប់​ខ្ញុំ​»​។

លោក​និយាយ​ទៀត​ថា មន្ត្រី​ស្ថាប័ន Guinness បាន​ប្រាប់​ការ​ណែនាំ​មួយ​ចំនួន​ចំពោះ​ការ​ប៉ុនប៉ង​បំបែក​កំណត់​ត្រា​របស់​គាត់​។

«​ប្រវែង​ដែក​ដែល​តម្រូវ​ឱ្យ​ជិះ​គឺ ៥​ម៉ែត្រ ដែល​វែង​ជាង​ខ្ញុំ​ធ្លាប់​ជិះ​ស្គី​លើ​។ ចំណែក​ដែក​នោះ​មិន​ឱ្យ​ធំ​ជាង ៣០​សង់ទីម៉ែត្រ​។ ដំបូង វា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​រក​ដែក​ដែល​សាក​សម ប៉ុន្តែ​ដោយសារ​រមណីយដ្ឋាន Beaver Creek មាន​ដែក​ប្រវែង ៧,៥​ម៉ែត្រ​នៅ​ក្នុង​សួន​របស់​គាត់ ខ្ញុំ​សម្រេចចិត្ត​យក​វា​បើ​ប្រើស​ដើម្បី​បំបែក​កំណត់​ត្រា​»​។

លោក​បាន​ហ្វឹកហាត់​ជិះ​ស្គី​ហក់​លើ​ដែក​នោះ​អស់​រយៈពេល​ប្រហែល ២​ខែ ហើយ​គាត់​បាន​ជោគជ័យ​សម្រាប់​ការ​បំបែក​កំណត់​ត្រា​៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ