ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​វៀតណាម​ដាំ​ទុរេន កំពុង​បង្ក​ហានិភ័យ​ដល់​កសិករ​ថៃ ដែល​នាំ​ចេញ​ទៅ​ចិន

1 ឆ្នាំ មុន

ថៃ ៖ កសិករ​ដាំ​ដុះ​ដំណាំ​ទុរេន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​

ថៃ ៖ កសិករ​ដាំ​ដុះ​ដំណាំ​ទុរេន​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​ថៃ និង​វៀតណាម​។ ពោល​គឺ​នៅ​ពេល​ដែល​ដំណាំ​ទុរេន​ស្រស់​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ចិន​ក្រោម​កូតា​ផ្លូវការ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន South China Morning Post ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

លោកស្រី Busaba Nakpipat ដែល​ជា​កសិករ​ដាំ​ដុះ​ដំណាំ​ទុរេន​របស់​ប្រទេស​ថៃ បាន​និយាយ​ថា «​ថៃ​ធ្លាប់​ជា​ប្រទេស​តែ​មួយ​គត់ ដែល​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចេញ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន ខណៈ​ដែល​វៀតណាម​ធ្លាប់​នាំ​ចេញ​ទុរេន​កែ​ច្នៃ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវនេះ វៀតណាម​គឺជា​គូប្រជែង​របស់​ពួក​យើង ដែល​កំពុង​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​»​។

អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម កាលពី​ខែកញ្ញា​កន្លង​ទៅ លោកស្រី Busaba បានឃើញ​ការ​កើនឡើង​នៃ​ចំនួន​ចម្ការ​ទុរេន​នៅ​ទីនោះ ហើយ​ថែម​ទាំង​បាន​មើលឃើញ​អំពី​សក្តានុពល​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​នេះ ដើម្បី​ពង្រីក​ការ​ដាំ​ដុះ​ដាំំ​ណាំ​ផ្លែ​ឈើ​ពិសេស​បន្ថែម​ទៀត​។

ប្រទេស​វៀតណាម​បាន​នឹង​កំពុង​នាំ​ចេញ​ទុរេន​កែ​ច្នៃ​ទៅ​កាន់​ប្រទេស​ចិន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ឥឡូវនេះ ការ​នាំ​ចេញ​ទុរេន​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ ហើយ​កសិករ​ក្នុងស្រុក​របស់​វៀតណាម កំពុង​មើលឃើញ​អំពី​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​។

ប្រទេស​ចិន​បាន​អនុម័ត​ការ​នាំ​ចូល​ទុរេន​ស្រស់​ពី​វៀតណាម​លើ​ផ្ទៃដី​ជិត​៣​ពាន់​ហិ​កតា ដោយ​ត្រូវ​ចំណាយពេល​៤​ឆ្នាំ ដើម្បី​ចរចា​រការ​អនុម័ត​របស់​វៀតណាម​។ ខណៈ​ដែល​ប្រទេស​ចិន​បាន​ក្លាយទៅជា​ទីផ្សារ​ដ៏​លំបាក​ជាមួយនឹង​ការ​ទាមទារ​ស្តង់ដារ​គុណភាព​ខ្ពស់​។

លោក To Ngoc Son អនុប្រធាន​ផ្នែក​អាស៊ី និង​អាហ្វ្រិក ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ការ​នាំ​ចេញ​របស់​យើង ត្រូវ​បំពេញ​តាម​ស្តង់ដារ​អ្នក​ប្រើប្រាស់​ចិន ហើយ​យើង​ត្រូវ​គោរព​តាម​បំណងប្រាថ្នា និង​បទ​ប្បញ្ញត្តិ​របស់​ពួក​គេ​»​។

គួរ​បញ្ជាក់​ថា ថៃ​គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​នាំ​ចេញ​ទុរេន​ស្រស់​ទៅ​ប្រទេស​ចិន​។ កាលពី​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ទុរេន​ថៃ​ទៅ​ចិន បាន​កើនឡើង​ក្នុង​អត្រា​៦៨% ជាមួយ​បរិមាណ​ដល់​ជាង ៨៧៥,០០០​តោន​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ កសិករ​របស់​វៀតណាម​មាន​ប្រៀប​ជាង​សម​ភាគី​ថៃ ដោយសារ​តែ​ពួក​គេ​អាច​មាន​លទ្ធភាព​ជ្រើសរើស​ទុរេន​សម្រាប់​នាំ​ចេញ​យឺត​ជាង​នៅ​ប្រទេស​ថៃ​។

លោក Sakda Sinives មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​របស់​ថៃ បាន​ថ្លែងប្រាប់​សារព័ត៌មាន South China Morning Post ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​វៀតណាម​ចំណាយពេល​តិច​ជាង​ថៃ ដើម្បី​ទៅ​ដល់​ប្រទេស​ចិន​។ ទោះបីជា​មិន​មាន​ភាព​ខុស​គ្នា​ច្បាស់លាស់​អំពី​រសជាតិ​យ៉ាងណា​ក៏​ដោយ តែ​ទុរេន​របស់​វៀតណាម​នឹង​ឡើងថ្លៃ​បន្តិច​ម្ដង​ៗ​ពី​សំណាក់​អ្នកទិញ​។ ខណៈ​តម្លៃ​ទុរេន​ពី​ថៃ​នឹង​ធ្លាក់​ចុះ ដោយសារ​តែ​បញ្ហា​ត្រួតពិនិត្យ​គុណភាព​នេះ​ហើយ ជា​មូលហេតុ​ដែល ផលិតកម្ម​ទុរេន​របស់​ថៃ​នឹង​ធ្លាក់​ចុះ​។ កសិករ​មិន​អាច​ទទួល​បន្ទុក​លើ​ថ្លៃ​ការ​ចំណាយ​បាន​ទៀត​នោះ​ទេ​»​។

លោក​បន្ថែម​ថា ពាណិជ្ជករ​ជា​ច្រើន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ថៃ​ច្រើន​ជាង​២​ឬ​៣​នាក់ ដែល​ដើរតួ​ជំនួស​អ្នកទិញ​ពី​ចិនដីគោក បាន​ផ្លាស់​ប្តូរ​ទៅ​ទីផ្សារ​វៀតណាម ដោយ​ទាក់ទាញ​ប្រាក់​ចំណេញ​ខ្ពស់ ទោះបីជា​កសិដ្ឋាន​វៀតណាម​តិចតួច​បំផុត​បាន​ទទួល​ការ​យល់ព្រម​លើ​ការ​នាំ​ចេញ​ទៅ​ចិន​យ៉ាង​ក៏​ដោយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ លោក លោក​មន្ត្រី​វៀតណាម​បាន​និយាយ​ថា កសិករ​ក្នុង​ប្រទេស​នៅ​មានដំណើរ​វែង​ឆ្ងាយ​ទៀត ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ និង​ការ​អនុវត្ត​របស់​ពួក​គេ ដើម្បី​ធានា​បាន​នូវ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ដែល​មានគុណ​ភាព​ខ្ពស់​។ ខណៈ​ចម្ការ​ទុរេន​ជិត ៣​ពាន់​ហិ​កតា ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​ត្រឹមតែ ៣,៥% នៃ​ផ្ទៃដី​សរុប​សម្រាប់​ការ​ដាំ​ដុះ​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ខេត្ត​ដា​ឡាក់ (Dak Lak) ដែល​ជា​កន្លែង​មាន​ចម្ការ​ទុរេន​ច្រើន​ជាងគេ​នោះ មាន​តែ​ពាក្យ​ស្នើ​សុំ​ចំនួន​១៦​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម ២៥​សំណើ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មន្ត្រី​ចិន​៕ (​ដកស្រង់​ចេញពី South China Morning Post និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ