ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មការិនីម្នាក់ត្រូវជន១ក្រុមប្រើល្បិចចាស់ យកអស់ពីខ្លួន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​ម្នាក់​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​

រាជធានី​ភ្នំពេញ ​៖ ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ​ម្នាក់​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ ស្រាប់តែ​បាន​ជួប​ជាមួយ​ក្រុម​ចោរ​ទម្លាក់យោង ហើយ​ត្រូវ​ចោរ​ទាំងនោះ​ល្បួង​នាំ​នាង​ទៅ​ដោះ​យក​ក្រវិល​១​គូ និង​ទូរស័ព្ទ​១​គ្រឿង រួច​គេចខ្លួន​បាត់​ស្រមោល​អស់ ។​ ចំណែក​​នារីរងគ្រោះ​​បាន​មក​វិញ​នូវ​គ្រឿងអលង្ការ​កាឡៃ​១​កូន​ថង់ ប៉ុន្តែ​ក្រោយមក​នាង​បាន​យក​គ្រឿងអលង្ការ​កាឡៃ​នោះ​បោះចោល រួច​យក​តែ​កូន​ថង់​ព​ណ៍​ក្រហម​១​រួច​កាន់​ទៅ​ប្ដឹង​នគរបាល​ប៉ុណ្ណោះ​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ​ថ្មី ក្បែរ​ស្ពាន​អាកាស​ជ​ម្ជូ​វ័ន ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នារី​រង​គ្រោះ​​ឈ្មោះ ឆែម ស្រី​លាស់ អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​​​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ​មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ​ចំណែក​សម្ភារៈ​​ដែល​បាត់បង់ ​រួម​មាន​ក្រវិល​មាស​១​គូ ​និង​ទូរស័ព្ទ​​មួយ​​គ្រឿង ។​

​នារីរងគ្រោះ​រូប​នោះ​បាន​និយាយ​ទៀត​ថា​ នៅ​មុន​កើតហេតុ​ នាង​បាន​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​ធ្វើការ​រោងចក្រ ខណៈ​ពេល​ដើរទៅ​ដល់​ខាង​មុខ​រោងចក្រ​ទៅ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ និង​ប្រុស​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​ឲ្យ​នាង​ឈប់​ រួច​និយាយ​រឿង​រើស​បាន​កញ្ចប់​មាស​ ។ ​បន្ទាប់​មក​បាន​នាំ​នាង​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ចែក​គ្នា ​និង​បាន​ដោះ​យក​ក្រវិល​ ព្រមទាំង​យក​ទូរស័ព្ទ​​របស់​​នាង រួច​ប្រគល់​កូន​ថង់​ក្រហម​១​ឲ្យ​នាង​ ដោយ​ប្រាប់​ថា ជា​កញ្ចប់​មាស​ដែល​រើស​បាន​មក​ឲ្យ​នាង ហើយ​គេចខ្លួន​បាត់​អស់​។

នាង​បាន​ប្រាប់​ទៀត​ថា ក្រោយ​ជនសង្ស័យ​គេចខ្លួន​បាត់អស់ ​នាង​បាន​ស្រាយ​មាត់​ថង់​មើល ឃើញ​សុ​ទ្ធ​តែ​កាឡៃ​ ទើប​ដឹង​ថា​ចាញ់បោក​ជនសង្ស័យ និង​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​មក​ក៏​យក​បោះចោល​ និង​បាន​យក​តែ​កូន​ថង់​ក្រហម​ទរ​ទេ​ទៅ​ប្ដឹង​នគរបាល​។

នគរបាល​បាន​និយាយ​ថា ក្រោយ​​ពេល​​កើតហេតុ ​បាន​ទទួល​ពាក្យបណ្ដឹង​នារី​រង​គ្រោះ និង​បាន​ឲ្យ​គាត់​នាំ​ទៅ​មើល​កន្លែង​បោះចោល​គ្រឿងអលង្ការ​កាឡៃ​ ដើម្បី​យក​មក​ធ្វើ​ជា​ភស្តុ​តាង ប៉ុន្តែ​ពេល​ទៅ​ដល់​ បាត់​រក​មិនឃើញ​ឡើយ សង្ស័យ​មាន​អ្នក​រើស​យក​ទៅ​បាត់​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ