ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​ផ្តល់​ថវិកា​បន្ថែម ១០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រមូល​ទិញ​ស្រូវ​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជា​ធនាគារ​របស់​រដ្ឋ បាន​ផ្តល់​ថវិកា​បន្ថែម ចំនួន ១០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជា​ធនាគារ​របស់​រដ្ឋ បាន​ផ្តល់​ថវិកា​បន្ថែម ចំនួន ១០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ប្រមូល​ទិញ​ស្រូវ​នៅ​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ប្រកាស​ដល់​បងប្អូន​ប្រជា​កសិករ​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កែ​ច្នៃ​នាំ​ចេញ​អង្ករ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អោយ​បាន​ជ្រាប​ថា ដើម្បី​ជំរុញ​ការ​ប្រមូល​ទិញ​ស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ ជូន​ប្រជា​កសិករ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ បាន​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​សម្រេច​ផ្តល់​ថវិកា​បន្ថែមចំនួន ១០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​មូលនិធិ​សម្រាប់​ទិញ​ស្រូវ​ចំនួន ៨៣​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សម្រាប់​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​កែ​ច្នៃ​នាំ​ចេញ​អង្ករ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​តាម​តម្លៃ​សម​ស្រប ជៀសវៀង​ការ​ទិញ​ទម្លាក់​ថ្លៃ​ពី​ឈ្មួញ​ខិលខូច មួយ​ចំនួន ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ តម្លៃ​ស្រូវ​មានការ​ប្រែប្រួល នៅ​តាម​បណ្តារ​ខេត្ត​ផលិត​ស្រូវ​មួយ​ចំនួន ពិសេស​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​បណ្តាល​មក​ពី​រដូវ​ប្រមូល​ផល​ធំ ហើយ​មានការ​ច្រូតកាត់​ព្រម​គ្នា ជា​ហេតុ​ធ្វើ​ឱ្យ​បរិមាណ​ស្រូវ ដែល​ត្រូវ​លក់​មាន​ចំនួន​ច្រើន​ក្នុង​ពេល​តែ​មួយ ។

ការណ៍​នេះ ធ្វើ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ពុំ​អាច​ប្រមូល​ទិញ​ស្រូវ​ទាំង​អស់នោះ​បាន ដែល​នាំ​ឱ្យ​តម្លៃ​ស្រូវ​មានការ​ប្រែប្រួល​ធ្លាក់​ចុះ បើ​ធៀប​ទៅ​នឹង​ដើមរដូវ ។

ហេតុ​ដូចនេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សូម​អំពាវនាវ​ឱ្យ​ប្រជា​កសិករ​តាម​តំបន់​ដែល​ត្រូវ​ប្រមូល​ផល​ស្រូវ សូម​ដាក់​កម្មវិធី​ច្រូតកាត់​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ នៅ​ក្នុង​តំបន់​របស់​ខ្លួន ដើម្បី​ជៀសវៀង​ការ​ប្រមូល​ផល ក្នុង​ពេល​តែ​មួយ​ព្រម​គ្ន
ដែល​អាច​បណ្តាល​ឱ្យ​មានការ​បង្គាប់​ថ្លៃ​ស្រូវ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា (Cambodia Rice Federation) ដែល​បាន​ជួយ​ទិញ​ស្រូវ ពី​ប្រជា​កសិករ​ក្នុង​ត​ម្ល​សមរម្យ​នា​ពេល​កន្លង​មក និង​ជួយ​ទិញ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ