ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឌី សូ​នី​តា សម្រេច​ក្តី​ស្រមៃ ក្រោយ​ឈ្នះ​ការ​ប្រកួត​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត ស្រី​ស្អាត ឌី សូ​នី​តា បាន​សម្រេច​​ក្តី​ស្រមៃ​ដ៏​ធំ​នៅ​ក្នុង​ឆាកជីវិត​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ឈ្នះ​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ស្រី​ស្អាត ឌី សូ​នី​តា បាន​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​នៅ​ក្នុង​ឆាកជីវិត​របស់​ខ្លួន​ហើយ បន្ទាប់​ពី​ឈ្នះ​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក I’m a singer Cambodia កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២​។

ស្រី​ស្អាត ឌី សូ​នី​តា បាន​ចូលរួម​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​កម្មវិធី​ខាងលើ ជាមួយ​តារាចម្រៀង​អាជីព​មួយ​ចំនួន ដោយ​នាង​បាន​ទទួល​ការ​ផ្ញើ​សារ​ពី​ទស្សនិកជន​ច្រើន​ជាងគេ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​អោយ​នាង​មានឱកាស​លើក​ពាន​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ​។

ឌី សូ​នី​តា បាន​តាំងចិត្ត​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ ខណៈ​ពេល​​ដែល​នាង​កំពុង​ជួប​រឿង​សោកសៅ ជួប​រឿង​ប្រះ​ឆា​ជាមួយនឹង​គូស្នេហ៍ គឺ​លោក អេ​ឡិច ហ្សូ​រ៉ា នា​ពេល​​នេះ​ក៏​ដោយ​។ តារា​រូប​នេះ មិន​ទាន់​ចេញ​មុខ​បកស្រាយ​អោយ​មហាជន​បានដឹង​ពី​មូលហេតុ​នៃ​ការ​បែកបាក់​គ្នា ដោយ​បន្សល់​ទុក​កូនស្រី​ម្នាក់​នៅឡើយ​ទេ ដោយសារ​តែ​នាង​ចង់​រក្សា​អារម្មណ៍​អោយ​ល្អ​សម្រាប់​ការ​ប្រកួត​កម្មវិធី​ខាងលើ ដែល​នាង​មាន​មហិច្ឆតា​ចង់​ក្លាយជា​ម្ចាស់​ពាន​មួយ​នេះ​។

យ៉ាងណា ជាមួយនឹង​ការ​រំភើប​លាយឡំ​ទឹកភ្នែក​នៅ​ក្នុង​ឱកាស​ទទួល​ពាន​ដ៏​ធំ​មួយ​នេះ ស្រី​ស្អាត ឌី សូ​នី​តា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ខ្ញុំ​ធ្វើ​បាន​ហើយ​បងប្អូន​អើយ ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ក្រៃ​លែង​ដល់​ការ​រួមចំណែក​យ៉ាង​ធំធេង​ពី​ពុក​ម៉ែ​បងប្អូន​ដែល​ធ្វើ​អោយ​សុ​បិ​ន្ត​ខ្ញុំ​ខ្លាច​ទៅ​ជា​ការ​ពិត​»​។ នាង​ថា «​នៅ​យំ​នៅឡើយ ទះ​ខ្លួនឯង​បី​បួន​ដៃ​ពិតជា​ការ​ពិតមែន ខ្ញុំ​ឈ្នះ​ខ្លួនឯង​ហើយ ខ្ញុំ​ឈ្នះ​ជីវិត​ដ៏​កំសត់​នេះ​ហើយ ឈ្នះ​ឧបសគ្គ​ដ៏​អាក្រក់​នេះ​ហើយ ឈ្នះ​ដោយ​ការ​ប្រឹង​ទាំង​មិន​ដែល​ចុះចាញ់​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ហង្ស​មាស​ទាំងអស់ ដែល​នៅ​ពីក្រោយ​​ឆាក ស្ទើរតែ​គ្មាន​ពេល​សម្រាក​សម្រាប់​ខ្លួនឯង អរគុណ​ដល់​លោកគ្រូ​ដ៏​អស្ចារ្យ​របស់​នាង​ខ្ញុំ Mao Kithya-Frank . ដែល​លើកទឹកចិត្ត​សិស្ស​គ្រប់ពេល ជា​ហ្វេ​ន​ដំបូង​គេ​របស់​សិស្ស​នៅ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​។ អរគុណ​នូវ​បទ​ពិសោធន៍​ដ៏​ធំ ដែល​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​ឆាកជីវិត​ថ្ងៃនេះ 19.11.2022 ឌី សូ​និ​ត្តា បំបែក​កំណត់​ត្រា​ជីវិត​នេះ​បាន​ហើយ​»​។

ជា​ការ​កត់សម្គាល់ ក្រោយ​ការ​លើក​ពាន​កម្មវិធី I’m a singer Cambodia នា​ពេល​នេះ គេ​ឃើញ​មាន​ទស្សនិកជន មិត្ត​សិល្បករ​ដូច​គ្នា ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​សម្រាប់​ស្រី​ស្អាត ឌី សូ​នី​តា យ៉ាងច្រើន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ