ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ច្រើន​អាច​ប៉ះពាល់​អ្វីខ្លះ?

6 ឆ្នាំ មុន

ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ផ្សេង​ទៀត​អាច​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ការ​យកចិត្តទុកដាក់ ឥរិយា​បទ និង​ការ​ចេះ​គ្រប់គ្រង​ខ្លួនឯង សម្រាប់​មនុស្ស​វ័យ​ជំទង់ និង​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​បញ្ហា​

ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ផ្សេង​ទៀត​អាច​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ការ​យកចិត្តទុកដាក់ ឥរិយា​បទ និង​ការ​ចេះ​គ្រប់គ្រង​ខ្លួនឯង សម្រាប់​មនុស្ស​វ័យ​ជំទង់ និង​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ព្រមាន ។

ស្របគ្នា​នេះ​ដែរ ក្មេង​ជំទង់​ដែល​ប្រឈម​នឹង​ហានិភ័យ​ប្រើ​បច្ចេកវិទ្យា​កាន់តែ​ច្រើន ពួក​គេ​ជួប​ប្រទះ​នឹង​បញ្ហា​កំហឹង​ជា​ច្រើន និង​រោគ​សញ្ញា​នៃ​ជំងឺ​ADHD(​ឱនភាព​ការ​យកចិត្តទុកដាក់​/​ភាព​មិន​ប្រក្រតី​)​បើ​ធៀប​ទៅ​នឹង​ពេលវេលា​ដែល​ពួក​គេ​បាន​ប្រើ​បច្ចេកវិទ្យា​តិច ។ នេះ​បើ​តាម​អ្នកនិពន្ធ​នៃ​ការ​សិក្សា​លោកស្រី​Madeleine George ពី​សាកលវិទ្យាល័យ Duke នៅ​ក្នុង​ទីក្រុង Durham រដ្ឋ​North Carolina សហរដ្ឋអាមេរិក​បាន​និយាយ ។

ការ​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត​អភិវឌ្ឍន៍​កុមារ​បាន​មើលទៅ​លើ​ការ​ទាក់ទង​រវាង​រោគ​សញ្ញា​សុខភាព​ផ្លូវចិត្ត​ក្មេង​វ័យ​ជំទង់ និង​ពេលវេលា​ដែល​ពួក​គេ​បាន​ចំណាយពេល​ផ្ញើ​សារ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ប្រើ​អុ​ី​ន​ធើ​ណេ​ត​ជា​រៀងរាល់ថ្ងៃ ។

ចំពោះ​ការ​ស្រាវជ្រាវ​នេះ ការ​ស្ទង់​មតិ​ក្មេង​ជំទង់​ចំនួន​១៥០​នាក់ នៅ​លើ​ការ​ប្រើប្រាស់​ស្មា​តហ្វូ​ន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ។ ពួក​គេ​ត្រូវ​បាន​ស្ទង់​មតិ​បី​ដង​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​មួយ​ខែ និង​ត្រូវ​បាន​គេ​វាយតម្លៃ​លើ​រោគ​សញ្ញា​សុខភាព​ផ្លូវចិត្ត​រយៈពេល​១៨​ខែ​ក្រោយមក ។

យុវជន​ដែល​ចូលរួម​មាន​អាយុ​ចន្លោះ​ពី​១១​ឆ្នាំទៅ​១៥​ឆ្នាំ ។ មនុស្ស​វ័យ​ជំទង់​ដែល​បាន​ចំណាយពេល​ជា​មធ្យម​២,៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​នៅ​ពេល​ដែល មនុស្ស​វ័យ​ជំទង់​បាន​ប្រើ​ឧបករណ៍​របស់​ពួក​គេ​ច្រើន ពួក​គេ​ច្រើន​តែ​ជួប​ប្រទះ​បញ្ហា​ក្នុង​ការ​ប្រព្រឹត្ដ​ដូច​ជា​ការ​និយាយ​កុហក ការ​វាយ​គ្នា និង​បញ្ហា​អាកប្បកិរិយា​ផ្សេង​ទៀត ។

លើស​ពី​នេះ​ទៀត នៅ​ពេល​ដែល​មនុស្ស​វ័យ​ជំទង់​បាន​ប្រើ​ឧបករណ៍​ឌី​ជី​ថ​ល​ច្រើន​ជាង​ធម្មតា ពួក​គេ​មានការ​លំបាក​ក្នុង​ការ​យកចិត្ដទុកដាក់ និង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ឱនភាព​នៃ​ការ​ផ្ចង់អារម្មណ៍ ។ ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ថា មនុស្ស​វ័យ​ជំទង់ វ័យក្មេង​ដែល​ចំណាយពេល​ច្រើន​លើ​បណ្តាញ​អន​ឡាញ មានការ​កើនឡើង​បញ្ហា​ហិង្សា និង​បញ្ហា​ជាមួយនឹង​ការ​គ្រប់គ្រង​ខ្លួនឯង​ក្នុង​រយៈពេល​១៨​ខែ​ក្រោយមក ៕