ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ខូចចិត្ត​ពិតជា​អាច​ធ្វើ​ឱ្យ​អ្នក​ស្លា.ប់​មែនឬ ?

6 ឆ្នាំ មុន

ការ​បាត់បង់​ប្តី ឬ​ប្រពន្ធ​ពិតជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​និយាយ​ថា មាន​ហេតុផល​វេជ្ជសាស្ត្រ ព្រមទាំង​ហេតុផល ផ្សេង​ៗ​ទៀត​ដែល​បណ្តាល​ឱ្យ​ពួក​គេ​មាន​បណ្តុំ​រោគ​សញ្ញា​ជំងឺ​ខូចចិត្ត ។

ការ​បាត់បង់​ប្តី ឬ​ប្រពន្ធ​ពិតជា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​និយាយ​ថា មាន​ហេតុផល​វេជ្ជសាស្ត្រ ព្រមទាំង​ហេតុផល ផ្សេង​ៗ​ទៀត​ដែល​បណ្តាល​ឱ្យ​ពួក​គេ​មាន​បណ្តុំ​រោគ​សញ្ញា​ជំងឺ​ខូចចិត្ត ។

ខណៈ​ពេល​ដែល​សមាស​ភាគ​សង្គម​នៃ​អាការ​ជំងឺ​ខូចចិត្ត​សំដៅលើ​ផល​ប៉ះពាល់​យូរអង្វែង​នៃ​ការ​បាត់បង់​ប្តី ឬ​ប្រពន្ធ សមាគម​បេះដូង​អា​មេ​រិ​ក (AHA) កំណត់​ស្ថានភាព​ជំងឺ​នេះ​ថា ឈឺទ្រូង​ខ្លាំង​មួយ​រំពេច ជា​ប្រតិកម្ម​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​អ៊័​រ​ម៉ូ​ន​ស្ត្រេ​ស​អាច​បង្ក​ឡើង​ដោយ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​អារម្មណ៍ មាន​ទាក់ទង​ជាមួយនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត សុខភាព​ផ្លូវចិត្ត និង​ជំងឺ​បេះដូង ។

នៅ​ពេល​មាន​បញ្ហា​នេះ​កើតឡើង ផ្នែក​មួយ​នៃ​បេះដូង​ពង្រីក​ខ្លួន​វា និង​មិន​លោត​បាន​ល្អ​ទេ ប៉ុន្តែ​ផ្នែក​ផ្សេង​ទៀត​នៃ​បេះដូង​នៅ​លោត​ធម្មតា​។ នៅ​ទីបំផុត​មុខងារ​បេះដូង​ទាំងអស់​ត្រឡប់​ទៅ​ធម្មតា​វិញ ។

អាការ​ជំងឺ​ខូចចិត្ត​តែងតែ​ត្រូវ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញា​របស់​វាស្រ​ដៀង​គ្នា​នឹង​ជំងឺ​គាំងបេះដូង ។ ទោះជា​យ៉ាងណា​ក្តី បើ​តាម​សមាគម​ខាងលើ ជំងឺ​ខូចចិត្ត​មិន​បង្ហាញ​ភស្តុ​តាង​នៃ​ការ​ស្ទះ​សរសៃឈាម​អារ​ទែ​ណាមួយ​នោះ​ទេ ។

លោកស្រី​វេជ្ជបណ្ឌិត Harmony Reynolds គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង និង​ជា​សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ NYU Langone និយាយ​ថា ភាព​តានតឹង​រាង​កាយ ដូច​ជា​ការ​រត់​ម៉ា​រ៉ា​តុង និង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដូច​ជា​ការ​ទទួល​បាន​ដំណឹង​អាក្រក់​អាច​បង្ក​ឱ្យ​មាន​ជំងឺ​នេះ ។

លោកស្រី Reynolds កាលពី​ពេល ថ្មី​ៗ​នេះ​បាន​សិក្សា​វាយតម្លៃ​លើ​ប្រព័ន្ធ​ប៉ា​រ៉ា​ស៊ាំ​ប៉ា​ទិច ដែល​ជួយ​ឱ្យ​រាង​កាយ​មា​នភា​ប​ស្ងប់ស្ងាត់​បន្ទាប់​ពី​មានការ​ឈ្លោះ​គ្នា ឬ​វាយតប់ ដែល​វា​ដើរតួ​នាទី​នៅ​ក្នុង​ជ​ងឺ​ខូចចិត្ត ។

មិន​ថា រោគ​សញ្ញា​នៃ​ជំងឺ​ខូចចិត្ត​អាច​ជា​មូលហេតុ នៃ​ការ​ស្លាប់​របស់​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ឬ​យ៉ាងណា​ទេ​លោកស្រី Reynolds បាន​និយាយ​ថា ៖ «​មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​កើតទុក្ខ ឬ​មាន​អារម្មណ៍​ថា បេះដូង​របស់​គេ​កំពុង​ខ្ទេចខ្ទាំ​មិន​បាន​ទៅ​មន្ទីរពេទ្យ​ទេ ខណៈ​ដែល​ពួក​គេ​គួរតែ​ទៅ​រក​គ្រូពេទ្យ​នៅ​ពេល​ពួក​គេ​មាន​រោគ​សញ្ញា​នេះ ។
ខ្ញុំ​ពិតជា​គិត​ថា រោគ​សញ្ញា​នៃ​ជំងឺ​ខូចចិត្ត​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​នរណា​ម្នាក់​ស្លាប់​បន្ទាប់​ពី​បានឮ​ដំណឹង​អាក្រក់​របស់​ដៃគូ​របស់​គេ ប៉ុន្តែ​ជា​ញឹកញាប់​ជំងឺ​គាំងបេះដូង​ក៏​កើតឡើង ភ្លាម​ៗ​បន្ទាប់​ពី​យើង​ទទួល​បាន​ដំណឹង​អាក្រក់ ឬ​មាន​ភាព​តានតឹង​ខ្លាំងពេក » ៕