ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​កូន​គួរ​និយាយ​ថា «​សុំ​ទោស​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គួរ​ចេះ​ប្រើប្រាស់​ឱកាស​ដើម្បី​បង្រៀន​កូន​ឱ្យ​មាន​អាកប្បកិរិយា​ល្អ ។ អ្នកជំនាញ​កុមារ​ជា​ច្រើន​យល់​ស្រប​ថា កុមារ​មិន​គួរ​បង្ខំ​ឱ្យ​និយាយ​ថា «​សុំ​ទោស​» នៅ​ពេល​ពួក​គេ​ធ្វើ​អ្វីមួយ​ខុស​នោះ​ទេ ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គួរ​ចេះ​ប្រើប្រាស់​ឱកាស​ដើម្បី​បង្រៀន​កូន​ឱ្យ​មាន​អាកប្បកិរិយា​ល្អ ។ អ្នកជំនាញ​កុមារ​ជា​ច្រើន​យល់​ស្រប​ថា កុមារ​មិន​គួរ​បង្ខំ​ឱ្យ​និយាយ​ថា «​សុំ​ទោស​» នៅ​ពេល​ពួក​គេ​ធ្វើ​អ្វីមួយ​ខុស​នោះ​ទេ ។ ប៉ុន្តែ​មិន​មាន​ន័យ​ថា កុមារ​មិន​ត្រូវ​បាន​បោះបង់​ចោល​អាកប្បកិរិយា​មិនល្អ​នោះ​ទេ ។ មនុស្ស​ពេញវ័យ​គួរតែ​ឆ្លៀតឱកាស​បង្រៀន​ក្មេង​ៗ​អំពី​មូលហេតុ​អាកប្បកិរិយា​ខុស ហើយ​រៀន​អំពី​សុជីវធម៌ ។

ជា​ទូទៅ​ការ​ឱ្យ​កុមារ​គិត​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ខុស ហេតុ​អ្វី​វា​ខុស និង​ផល​ប៉ះពាល់​អាកប្បកិរិយា​មិនល្អ​ចំពោះ​កុមារ​ដ៏​ទៃ គឺជា​វិធី​ល្អ​បំផុត ។ បន្ទាប់​ពី​ផ្តល់​ឱ្យ​កុមារ​នូវ​ពេលវេលា​ដើម្បី​គិត​អំពី​សកម្មភាព​របស់​ពួក​គេ ចូរ​សួរ​ពួក​គេ​ថា តើ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​អំ​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​បាន​ល្អ​ប្រសើរ និង​ត្រឹមត្រូវ ។ ឧទាហរណ៍ ពេល​កូន​របស់​អ្នក​យក​របស់​លេង​ពី​គេ កូន​របស់​អ្នក​អាច​និយាយ​ថា ពួក​គេ​ឱ្យ​វិញ ។ ប្រសិនបើ​កូន​របស់​អ្នកបញ្ជា​ក់ថា ពួក​គេ​ចង់​និយាយ​ពាក្យសុំ​ទោស ឬ​សុំ​ឱប​ទៅ​ក្មេង​ដទៃ​ទៀត សូម​អនុញ្ញាត​សកម្មភាព​ទាំងនោះ ព្រោះ​វា​ជា​គំនិត​របស់​ពួក​គេ ។ វា​នឹង​កាន់តែ​មាន​ន័យ និង​អស់ពី​ចិត្ត ប្រសិនបើ​វា​ជា​គំនិត​របស់​ពួក​គេ​ផ្ទាល់ ។ ការ​និយាយ​ថា «​សុំ​ទោស​» មិន​គួរ​ត្រូវ​បាន​បោះចោល​ទាំងស្រុង​នោះ​ទេ ។

ប្រាប់​ពី​ឥរិយាបថ​ខុស ៖ ឪពុក​ម្តាយ​គួរ​បញ្ជាក់​ប្រាប់​កុមារ​ថា អាកប្បកិរិយា​នេះ​ខុស ។ ធ្វើ​ដូច្នេះ អ្នក​កំពុង​បង្រៀន​មេរៀន​ថា ការ​ខាំ ការ​វាយ និង​លួច​របស់​គេ​លេង គឺ​មិន​សមរម្យ និង​មិន​អាច​ទទួលយក​បាន ។ ប្រសិនបើ​អ្នក​ព្រងើយកន្តើយ​នឹង​អាកប្បកិរិយា​នោះ អ្នក​កំពុង​បង្រៀន​កូន​ពី អាកប្បកិរិយា​អាក្រក់ ។

គំរូ​អាកប្បកិរិយា​ល្អ ៖ ពេល​ខ្លះ​កុមារ​មិនដឹង​ពី​របៀប​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​អាច​បង្ហាញ​ពី​ការ​ឆ្លើយ​តប​កាន់តែ​ប្រសើរ​ឡើង ។ វា​មាន​សារៈសំខាន់​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​យក​គំរូ​តាម​អាកប្បកិរិយា​ល្អ និង​បង្រៀន​កូន​ពី​របៀប​ដោះស្រាយ​ជាមួយ​ស្ថានភាព ។ អ្នក​ចង់​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​អ្នក​ឱ្យ​ឃើញ​ខ្លួនឯង​ជា​មនុស្ស​មានចិត្ត​ទូលាយ ដែល​អាច​ធ្វើ​អ្វី​បាន​ប្រសើរ​ឡើង​នៅ​ពេល​ដែល​គេ​បាន​ធ្វើ​អ្វី​ខុស ឬ​ធ្វើ​ឱ្យ​ខូចចិត្ត ។

និយាយ​អំពី​អារម្មណ៍ ៖ នៅ​អាយុ​ម​ត្តេ​យ្យ​សិក្សា កុមារ​ចាប់ផ្តើម​រៀន​អំពី​ការ​យល់ចិត្ត ។ តួនាទី​របស់​មនុស្ស​ពេញវ័យ​គួរតែ​ជួយ​កុមារ​ឱ្យ​យល់​ជា​មុន​ថា ទ​ង្វើ​របស់​គេ​បាន​ធ្វើ​ឱ្យ​ក្មេង​ម្នាក់​ទៀត​រង​របួស​ទាំង​ផ្លូវ​កាយ ឬ​ផ្លូវចិត្ត បន្ទាប់​មក​ឱ្យ​កូន​ទទួលយក​ការ​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​គេ​ផ្ទាល់ ។
ហេតុផល​សម្រាប់​ការ​និយាយ​ថា «​សុំ​ទោស​» ៖ វិន័យ​អាច​ឱ្យ​កុមារ​យល់​កាន់តែ​ច្បាស់​ថា មានច្បាប់ ហើយ​ពេល​បំពាន​ច្បាប់​នឹង​មាន​ផលវិបាក ។ ប្រសិនបើ​កូន​របស់​អ្នក​ស្ថិត​ក្នុង​មណ្ឌល​ថែទាំ​កុមារ ឬ​ម​ត្តេ​យ្យ​សិក្សា សូម​សួរ​ថា តើ​វិធីសាស្ត្រ​របស់​ពួក​គេ​គឺជា​អ្វី នៅ​ពេល​ដែល​កុមារ​ប្រព្រឹត្ត​តាម​របៀប​ដែល​មិន​អាច​ទទួលយក​បាន ។

បង្ហាញ​សេចក្តី​ស្រឡាញ់ ៖ កុំ​បណ្តោយ​ឱ្យ​កូន​មាន​អារម្មណ៍​មិន​ស្រឡាញ់ ចំពោះ​ការ​ធ្វើ​ខុស ។ ចង​ចាំ​ពាក្យ​ថា ប៉ា​ស្រឡាញ់​កូន មិនមែន​អាកប្បកិរិយា​របស់​កូន​ទេ ។ យើង​មិន​ត្រូវ​យក​របស់​ក្មេង​លេង​ពី​អ្នក​ដ៏​ទៃ​ដោយ​មិន​បាន​សួរនាំ ឬ​សុំ​ជា​មុន​នោះ​ទេ ។ ការ​សុំ​ទោស​ដោយ​បង្ខំ​ពិតជា​មិន​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ចំពោះ​កុមារ ឬ​មនុស្ស​ពេញវ័យ ហើយ​គ្រាន់តែ​ធ្វើ​ឱ្យ​កុមារ​មាន​អារម្មណ៍​អាម៉ាស់ និង​ខឹង​ប៉ុណ្ណោះ ។ អ្វី​ដែល​ល្អ​បំផុត​ដែល​ត្រូវធ្វើ គឺ​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ទទួលស្គាល់​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ខុស ហើយ​ជួយ​ពួក​គេ​រក​វិធី​ធ្វើការ​កែប្រែ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​វគ្គ​សិក្សា​ថ្មី កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្មាំ ២០២២ ។ ចំ​ណែ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕