ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី ដេ​វីត ពន្លះ​ផាំង​ៗ​ទៅ​វិញ ក្រោយ​មាន​គណនី​មួយ​ចូល​ទៅ​ខ​មិន​ដោយ​ចោទ​ថា លោក​ជា​ចោរ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​យប់​ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ អ្នកគាំទ្រ​របស់​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បីល្បាញ លោក ជី ដេ​វីត ហាក់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឃើញ​មាន​គណនី​មួយ​បាន​ចូល​ទៅ​ខ​មិន​ទាំង​ទទឹងទិស ទៅ​កាន់​អាយ​ដល​របស់​ខ្លួន ដោយ​ចោទប្រកាន់​ទាំង​មិនដឹង​រឿង​ច្បាស់ បន្ទាប់​ពី

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ អ្នកគាំទ្រ​របស់​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បីល្បាញ លោក ជី ដេ​វីត ហាក់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ឃើញ​មាន​គណនី​មួយ​បាន​ចូល​ទៅ​ខ​មិន​ទាំង​ទទឹងទិស ទៅ​កាន់​អាយ​ដល​របស់​ខ្លួន ដោយ​ចោទប្រកាន់​ទាំង​មិនដឹង​រឿង​ច្បាស់ បន្ទាប់​ពី​តារា​ប្រុស​រូបរាង​ស្រស់​សង្ហា ខ្ពស់ស្រឡះ​រូប​នេះ បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​ក្នុង Instagram Story របស់​ខ្លួន មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ស្រួលបួល​ផង ស្រាប់តែ​គណនី​នោះ​បាន​និយាយ​បែប​នេះ​ថា «Pls Stop being a thier» ហើយ​ពាក្យ​នេះ​ផង​ដែរ គឺ​ចង់​មាន​ន័យ​ថា «​សូម​ឈប់​ធ្វើ​ជា​ចោរ​» ដោយ​មិន​ទុក​ចាំ​យូរ តារា​ប្រុស​រូប​នេះ​ក៏​បាន​តប​ទៅ​វិញ​ទាំង​ចិត្ត​ត្រជាក់ ហើយ​និយាយ​ពាក្យ​ល្អ​ៗ​យ៉ាង​ដូច្នេះ​ថា «​អរគុណ​បំណង​ល្អរ​បស់បង ខ្ញុំ​មិនដឹង​ថា បង​ហ្វេ​នខា​ង​ណា​ទេ តែ​សូម​ប្រើ​វិចារណញ្ញាណ​»​។

បន្ទាប់​មក​ទៀត ជី ដេ​វីត ក៏​បាន​បង្ហោះ​សារ​នៅ​ក្នុង​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ខ្លួន​បន្ត ដោយ​អស់​ការ​អត់ធ្មត់​តទៅ​ទៀត លោក​ក៏​បាន​និយាយ​ថា «​មាត់​របស់​ឯង ឯង​ជា​អ្នក​ខ្ចា​ក់​មនុស្ស​គ្រប់​គ្នា​ក្លាយជា​ជន​រង​គ្រោះ​ដោយសារ​ឯង ដោយ​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ និង​មើល​ងា​.​យ និង​កើត​ចិត្ត​វា​.​យ​តម្លៃ​អ្នក​ដទៃ ឬ​អាច​ក្លាយជា​ជន​រង​គ្រោះ​ដោយសារ​មាត់​ដ៏​មាន​ឥទ្ធិពល​របស់​ឯង​, ខ្ញុំ​បញ្ជាក់​ប្រាប់​ឯង​នៅ​ទី​នេះ តាម​រយៈ​សារ​មក​ក្រោយ​ៗ​ឃើញ​ថា ឯង​បាន​ជាន់​ដាន​ខ្លួនឯង​ច្រើន​ណាស់​។ ចោរ? ចោរ? ចោរ? តាំងពីរ​ខែកក្កដា? លក់ ឬ​ទិញ​របស់​ចោរ​ក៏​ជា​ចោរ? មុន​នេះ ខ្ញុំ​គួរតែ​ចិត្តធ្ងន់​ជាង​នេះ សុំ​ទោស​ខ្ញុំ​មិន​អាច​ទ្រាំ​មើល​ពាក្យ​អសុរោះ​ច្រើន​ទេ ទើប​ខ្ញុំ​លុប​»​។

ឃើញ​ថា ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទាល់តែ​សោះ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ខ្លាំង​ពេក ក៏​មាន​ហ្វេ​ន ជី ដេ​វីត បាន​នាំ​គ្នា​យក​ទៅ​បង្ហោះ​បន្ត និង​ចូល​ទៅ​ខ​មិន​លើកទឹកចិត្ត​លោក​គ្រប់​ៗ​គ្នា ហើយ​ថែម​ទាំង​លើក​ឡើង​ថា «​ល្មម​ដល់​ពេល​ហើយ មនុស្ស​រស់នៅ​ផែនដី​ជាមួយ​គ្នា សន្សំ​តែ​សុខ តែបើ​គេ​មិន​អោយ​សុខ គ្មាន​អ្នក​ណា​ចិត្ត​ព្រះ​រហូត​ទេ ចោរ​មិន​ចោរ​ថ្ងៃ​ណាមួយ​នឹង​ដឹង​ច្បាស់ ត្រូវ​ចាំ​ថា កុំ​ជាន់​ដាន​ខ្លួនឯង​អោយ​សោះ ជីវិត​ដូច​កង់រទេះ​វិល​ជុំ ស្រលាញ់​បងថ្លៃ​ណាស់​កន្លង​មក​ទ្រាំ​ពេក​ហើយ i love GD» «​សង្គម​ប្រចាំ​ថ្ងៃ គឺ​បែប​នេះ ចូល​ចិត្ត​និយាយ​ផ្អែម ចូល​ចិត្ត​មនុស្ស​សុភាព តែ​តាម​ពិត​វា​គ្រាន់តែ​ជា​ការ​សម្តែង​របស់​បុគ្គល​តែ​ប៉ុណ្ណោះ ហេតុ​អ្វី​មនុស្ស​? មនុស្ស​ដែល​និយាយ​ត្រង់ មនុស្ស​ដែល​និយាយ​ឆៅ​ៗ មាត់​មិនសូវ​ផ្អែម បែរជា​មិន​មាន​អ្នក​ឱ្យ​តម្លៃ ហើយ​គិត​ថា​សម្ដី​គាត់​ជា​សម្ដី​ខ្យល់»។

យ៉ាងណាមិញ បើ​យើង​ក្រឡេក​មក​មើល នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ យើង​សង្កេត​ឃើញ​ថា នៅ​សុខ​ៗ វណ្ណ​ដា ក៏​បាន​បង្ហោះ​សារ​បង្ហាញ​ការ​ឈឺចាប់ និង​សោកស្ដាយ​ចំពោះ​បទ​ចម្រៀង​ខ្លួន​ដែល​បាន​បែកធ្លាយ ដោយ​បាន​ធ្វើការ​បញ្ជាក់​ថា «​លោក​សូម​បោះចោល​រាល់​បទ​ទាំងអស់​ដែល​បាន​បែកធ្លាយ​ក្នុងថ្ងៃនេះ និង​នៅ​ពេល​ខាង​មុខ ហើយ​សម្រាប់​អ្នក​ដែល​ចែកចាយ​បទ​បែកធ្លាយ​របស់​លោក​ទាំង folder សូម​បន្ត​ស្តាប់​ទៀត​ចុះ ព្រោះ​បុគ្គល​នោះ បាន​បំផ្លាញ​បេះដូង​លោក​រួចរាល់​ហើយ​»​។

ចំណែកឯ​លោក ជី ដេ​វិត ក៏​បាន​បង្ហាញ​សារ​ដូច​គ្នា និង​ពោល​ចំ​ៗ​ថា «​ខ្លួន​កំពុង​រង​ការ​ចោទប្រកាន់​ដ៏​អយុត្តិធម៌​មួយ ទាំង​ដែល​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ខុស ដែល​មើលទៅ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា «​លោក​មិន​បាន​លួច​ថតចម្លង ឬ copy អ្វី​ពី​នរណា​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​កន្លង​ទៅ ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ ដែល​តារាចម្រៀង​រ៉េ​ប​វ័យក្មេង វណ្ណ​ដា បាន​ចេញ​មុខ​ប្រកាស​ច្បាស់​ៗ​ក្ដែ​ង​ៗ​ថា «​បទ​ចម្រៀង J+o ll របស់​លោក​បាន​បែកធ្លាយ​មុន​ចេញ​ជា​ផ្លូវការ ដោយ​ភ្លាម​ៗ​នោះ តារា​ប្រុស​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​ទាំង​ក្ដៅ​ឆេវ​នៅ​ក្នុង​បណ្ដាញ​សង្គម Instagram Story ដាក់​ទៅ​ចំ​ៗ​បែប​នេះ​ថា «​បទ J+o ll របស់​លោក​បាន​បែកធ្លាយ និង​ត្រូវ​លួច​យក​ដោយ​ពួក​ថោកទាប បើ​ជ្រុល​ជា​លាក់​ហើយ លោក​នឹង​ជូន​តាម​សំណូមពរ​បុគ្គល​ដែល​លួច​បទ​លោក​នោះ ហើយ​លោក​ក៏​ប្រាប់​ថា នរណា​ក៏​ដោយ​ដែល​លួច​បទ​លោក គឺ​អត់​រួចខ្លួន​ទាំងអស់​»​។

ស្រប​ពេល​បង្ហាញ​សារ​រួច ជាមួយ​គ្នា​នោះ វណ្ណ​ដា ក៏​បាន​ចេញ​បទ​ចម្រៀង J+O ll នៅ​លើ​បណ្ដាញ​សង្គម​ភ្លាម ខណៈ​អត្ថន័យ​ឃ្លាឃ្លោង និង​ប្រយោគ​នីមួយ​ៗ​ពិតជា​ចាក់​ដោត​ហាក់​និយាយ​ចំ​ៗ​ទៅ​កាន់​តារាចម្រៀង​រ៉េ​ប​ដូច​គ្នា​នោះ គឺ​លោក ជី ដេ​វីត រហូត​បង្កើត​បានជា​រលក​កំ​ដៅ​ពាសពេញ​បណ្ដាញ​សង្គម បង្ក​ជា​ជម្លោះ​ពាក្យ​សម្ដី តាម​រយៈ​បទ​ចម្រៀង ហើយ ជី ដេ​វីត ក៏​បាន​បញ្ចេញ​នៅ​បទ​របស់​ខ្លួន រហូត​មានការ​តបត​គ្នា​ទៅ​វិញ​ទៅ​មក តែ​មួយ​រយៈ​ចុង​ក្រោយ សង្គ្រាម Top Rapper 2 ដួង​នេះ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​អ្នក​ទាំង​ពីរ​ចេញ​មុខ​បកស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​រៀង​ៗ​ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ