«The Beast» ជារថយន្តប្រចាំតំណែងប្រធានាធិបតីអាមេរិកក្នុងពេលបច្ចុប្បន្នទម្ងន់៨តោន អាចការពារគ្រាប់ដោយទ្វារ ម្ខាងៗមានទម្ងន់ស្មើនឹងទ្វាររបស់យន្តហោះប៊ូអីុង ៧៤៧ ធ្វើពីដែកថែបកម្រាស់២០សង្ទីម៉ែត្រ ។ ចំណែកបន្ទប់អ្នកដំណើរមានកែច្នៃយ៉ាងក្រាស់ ដើម្បីការពារការវាយប្រហារដោយអាវុធគីមី ឬអាវុធជីវសាស្ត្រ ។
ក្រៅពីនេះមានប្រព័ន្ធអុកស៊ីហ្សែនផ្តល់អាកាសធាតុបរិសុទ្ធក្នុងបន្ទប់អ្នកដំណើរប្រសិនបើអាកាសធាតុផ្នែកខាងក្រៅសំបូរដោយជាតិពុល ។ ចំពោះកញ្ចក់នៅក្បែរអ្នកបើកបរអាចបើកសម្រាប់បង់ថ្លៃឆ្លងផ្លូវបាន។ លើសពីនេះជញ្ជាំងនៅជុំវិញរថយន្តធុននឹងគ្រាប់កាំភ្លើង ឬគ្រាប់បែក ។
កាលពីមុនសេតវិមានបានធ្វើកិច្ចសន្យាបង្កើតរថយន្តប្រចាំតំណែងប្រធានាធិបតីថ្មី ដែលមានឈ្មោះជាផ្លូវការថា «President State Car» ឬហៅថា «Limo one» ប៉ុន្តែក្នុងពេលបច្ចុប្បន្នហៅ «The Beast» ហើយរហូតមកដល់ពេលនេះនៅមិនទាន់ក្រុមហ៊ុនរថយន្តណាមួយចេញមុខទទួលស្គាល់ថា ជាអ្នកផលិតនៅឡើយទេ ។
បច្ចុប្បន្នសេតវិមានមានរថយន្តប្រហែល១២គ្រឿង ត្រូវដាក់ប្រចាំការនៅទូទាំងពិភពលោក ដើម្បីការពារប្រធានាធិបតីក្នុងពេលទៅទស្សនកិច្ចដោយមួយគ្រឿងមានតម្លៃ១,៥លានដុល្លារ ៕
ចែករំលែកព័តមាននេះ