ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​លក់​ខ្នុរ​ម្នាក់​បាត់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ​ក្នុង​ផ្សារ​ចោម​ចៅ រត់​រក​ឲ្យ​នគរបាល​ជួយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​ខ្នុរ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ចោម​ចៅ ហើយ​ពេល​ទៅ​ដល់​គាត់​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ឡើយ​គឺ​បាន​យក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​ខ្នុរ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ចោម​ចៅ ហើយ​ពេល​ទៅ​ដល់​គាត់​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ឡើយ​គឺ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ទទួលបញ្ញើ​មួយ​នៅ​ក្នុង​ផ្សារ​នោះ​ដែល​មាន​យីហោ​”​សា​រ៉​ន​”​។ ខណៈនោះ​បន្ទាប់​ពី​អ្នក​ទទួលបញ្ញើ​ហែក​ប័ណ្ណ​បញ្ញើ​ឲ្យ គាត់​បាន​យក​ទុកដាក់​ត្រឹមត្រូវ​រួច​ទើប​ចូល​ទៅ​ក្នុង​ផ្សារ​ដើម្បី​លក់​ខ្នុរ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ហួសចិត្ត​បំផុត​នោះ​គឺ​ក្រោយ​ពេល​ចាក​ចេញពី​ផ្សារ ដើម្បី​យក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ ស្រាប់តែ​បាត់​មិនឃើញ​ឡើយ​ទើប​មានការ​ភ្ញាក់ផ្អើល និងរ​ត់រក​ការ​អន្តរាគមន៍​ពី​នគរបាល​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៧ នៅ​ក្នុង​ផ្សារ​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​យី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
ស្ត្រី​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ខាងលើ​នោះ​ឈ្មោះ សុខ ឃី​ម អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ខ្នុរ​នៅ​ក្នុង​ផ្សារ​ចោម​ចៅ​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ម៉ូតូ​របស់​គាត់​ដែល​បាត់​ទៅ​នោះ​ម៉ាក​Zoomer-x ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-9002​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​លក់​ខ្នុរ​នៅ​ក្នុង​ផ្សារ​ចោម​ចៅ​នោះ លុះ​ពេល​ទៅ​ដល់​គាត់​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​យីហោ​”​សា​រ៉​ន​” នៅ​ផ្សារ​នោះ​។ ខណៈនោះ​អ្នក​ទទួលបញ្ញើ​បាន​ហែក​ប័ណ្ណ​ផ្ញើ​ម៉ូតូ​ឲ្យ​គាត់​១​សន្លឹក និង​បាន​កឹ​ប​ជាប់​ម៉ូតូ​របស់​គាត់​១​សន្លឹក​ដែល​មាន​លេខ​កូដ​៦៤៦៨៥០២ បន្ទាប់​មក​គាត់​បាន​ទុក​ប័ណ្ណ​នោះ​យ៉ាង​ត្រឹមត្រូវ​រួច​ទើប​ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​លក់​ខ្នុរ​។
ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​លក់​ខ្នុរ​នៅ​ក្នុង​ផ្សារ​ខាងលើ​នោះ​រហូត​ដល់​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃ​ដដែល​ទើប​គាត់​បាន​ដើរ​ចេញពី​ក្នុង​ផ្សារ​ដើម្បី​យក​ម៉ូតូ​ក្នុង​បំណង​ជិះ​ទៅ​ផ្ទះ​។ ស្រាប់តែ​ពេល​នោះ​បាត់​មិនឃើញ​ម៉ូតូ​ឡើយ ចំណែក​ប័ណ្ណ​ផ្ញើរ​ម៉ូតូ​គឺ​ស្ថិត​នៅ​ជាប់​ខ្លួន​គាត់​រហូត ខណៈ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មិនដឹង​ថា​យ៉ាងម៉េច​ទើប​ចោរលួច​យក​ចេញពី​កន្លែង​ផ្ញើ​បាន​ដោយ​ងាយ​ៗ​បែប​នេះ​ទេ​។​មិនតែប៉ុណ្ណោះ​គាត់​គឺជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​មួយ​នោះ និង​បាន​ផ្ញើ​ម៉ូតូ​នៅ​ទីតាំង​មួយ​នេះ​៣​ទៅ​៤​ឆ្នាំ​កន្លង​មក​ហើយ​មិន​ដែល​មាន​បញ្ហា​បាត់បង​ម្ដងណា​ទេ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​ដែល​គាត់​បាន​រង​គ្រោះ​បាត់​ម៉ូតូ​ជា​លើក​ទី​១​បែប​នេះ​។

ស្ត្រី​ចំណាស់​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ខាង​ម្ចាស់​ទីតាំង​ផ្ញើ​កង់​ម៉ូតូ​មួយ​នោះ​បាន​ប្រាប់​គាត់​ថា​នឹង​ចេញ​សំណង​រាល់​ការ​បាត់បង់​នោះ​វិញ​។ ប៉ុន្តែ​សង​ប៉ុន្មាន​នោះ​គាត់​មិន​ទាន់​ដឹង​នោះ​ទេ ព្រោះ​ពួក​គាត់​មិន​ទាន់​បាន​ជួប​គេ​ដោះស្រាយ​គ្នា​នៅឡើយ ហើយ​រហូត​ដល់​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ដដែល​នោះ​ដោយសារ​តែ​ម្ចាស់​ទីតាំង​ខាងលើ​ស្ងាត់ស្ងៀម​មិន​ព្រម​សង ធ្វើ​ឲ្យ​គាត់​មានការ​ភ័យ​ខ្លាច​ម្ចាស់​ដាក់​ទី​តាំ​ផ្ញើ​ម៉ូតូ​មិន​ដោះស្រាយ ទើប​រូប​គាត់ និង​សាច់ញាតិ​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​៕