ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“​ស្លា.ប់​បា​ប្រសើរ​ជាង​ស្លា.ប់​មេ លិច​ទូក​កណ្ដាលទន្លេ​ប្រសើរ​ជាងភ្លើង​ឆេះ​ផ្ទះ​”

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​គ្រោះ​អគ្គិភ័យ​បាន​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ដោយ​គ្មាន​មូលហេតុ ស្ត្រី​ជា​ម្ចាស់ផ្ទះ បាន​លើកដៃ​សំពះ អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​អាជ្ញាធរ​ខេត្

ខេត្តកំពង់ឆ្នាំង  ៖ ក្រោយ​ពី​គ្រោះ​អគ្គិភ័យ​បាន​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ដោយ​គ្មាន​មូលហេតុ ស្ត្រី​ជា​ម្ចាស់ផ្ទះ បាន​លើកដៃ​សំពះ អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​អាជ្ញាធរ​ខេត្ត សូម​ជួយ​ស៊ើបអង្កេត​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​គាត់​ផង ព្រោះ​គាត់​បាន​សង្ស័យ​ថាៈ មាន​គេ​លួច​ដុត​ផ្ទះ​គាត់​ដោយ​គំនុំ​។ ហេតុ​ការ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​ខេត្តកំពង់ឆ្នាំង ខណៈ​ដែល​ស្ត្រី​ជា​ម្ចាស់ផ្ទះ មិន​នៅផ្ទះ​។ ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ពី​ជីវិត ក្រុម​គ្រួសារ​គាត់​ដោយ​សង្ខេប​ថា គាត់​មានឈ្មោះ រ័​ត្ន ច​ន្ធូ អាយុ​៣៦​ឆ្នាំ​។ នៅ​ឆ្នាំ​២០១១ គាត់​បាន​រៀប​ការ​ជាមួយ​ប្តី​ម្នាក់​ឈ្មោះ កៀត ប៊ុ​ន​ណា​រិ​ត អាយុ​៣៧​ឆ្នាំ។

ក្រោយ​ពី​រៀប​ការ​ហើយ​ប្តី​ប្រ​ព​ន្ឋ គាត់​បាន​រកស៊ី​បាន​ប្រាក់​សាងសង់​ផ្ទះ​១​ខ្នង មាន​ទំហំ​៦​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី ដោយ​សង់​លើ​ដី​ម្តាយ​ឪពុកក្មេក​ចែក​ឲ្យ ពួក​គាត់​រួម​រស់នៅ​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុន្តែ​គ្មាន​កូន​ទេ ។  ស្រាប់តែ​កាលពី​ជាង​៥​ខែ​មុន ប្តី​គាត់​បាន​សុំ​គាត់​លែងលះ​គ្នា តែ​គាត់​មិន​ព្រម ពេល​នោះ​ប្តី​គាត់​បាន​ប្តឹង​លែង​គាត់​ដល់​តុលាការ ហើយ​ចាប់ពី​ពេល​នោះ​មក​ប្តី​គាត់​បាន​ចុះ​ចោលផ្ទះ ទៅ​រកស៊ី​នៅ​ភ្នំពេញ​បាត់​រហូត​មិន​ដែល​មក​ផ្ទះ​ទេ ។ មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ​គាត់​បាន​ចេញ​ទៅ ប្រមូល​ទុកដាក់​ស្រូវ​ស្រែ​ក្រោម ហើយ​ពេល​យប់​បាន​មក​ដល់​ផ្ទះ​។ ពេល​ចេញពីផ្ទះ​គាត់​បាន​បិទ​បា​រ៉ែត​ភ្លើង​អស់ហើយ​មិន​ដែល​បើក​ទេ ចំណែក​ភ្លើងចង្ក្រាន​ក៏​រឹតតែ​គ្មាន​ដែរ។

ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ ស្រាប់តែ​មាន​ភ្លើង​មកពីណា​បាន​មក​ឆេះ​ផ្ទះ​របស់​គាត់។ គាត់​មិន​អស់ចិត្ត​សោះ ហេតុនេះ​គាត់​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​លើ​ករណី​គ្រោះ​អគ្គិភ័យ ឆេះ​ផ្ទះ​គាត់​ខ្ទេច​នេះ​ផង ។ ម្យ៉ាងវិញទៀត គាត់​សូម​អំពាវនាវ​ដល់​សប្បុរ​ជន ជិត​ឆ្ងាយ​ទាំងអស់​សូម​មេត្តា​ជួយ ដល់​រូប​គាត់​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ផង​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ប៊ិ​ន សុ​ផា​ន មេឃុំ​ផ្សារ​ស្រុក​បរិបូរណ៍​បាន​បញ្ជាក់​ថា ប្តី​បាន​ប្តឹង​លែងលះ​ប្រពន្ធ ដល់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​កោះហៅ ថ្ងៃ​ទី​៣ ខែឧសភា​នេះ​។

ចំណែក​ករណី​ភ្លើង​ឆេះ​ផ្ទះ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ឃុំ បាន​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​បញ្ហា​នេះ​តាម​សំណូមពរ​ស្ត្រី​ម្ចាស់ផ្ទះ​ហើយ គាត់​គ្មាន​តួនាទី​អ្វី​ទេ ទុក​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចុះ តែ​តាម​គាត់​ដឹង​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា គាត់​បាន​បិទ​បា​រ៉ែត​ភ្លើង​រាល់ដង​ពេល​ចាក​ចេញពីផ្ទះ​។ គាត់​មិន​ហ៊ាន​ចោទ​ខាង​ណា​ទេ តែ​តាម​ដឹង​ពេល​ទាស់​លែង​គ្នា​២​នាក់​ប្តី​ប្រពន្ធ​ឮ​ថា ដី​សង់ផ្ទះ​ប្តី​ជា​អ្នក​យក ចំណែក​ផ្ទះ​ឲ្យ​ប្រពន្ធ​រុះ​យក តែ​តុលាការ​មិន​ទាន់​សម្រេច​ក្តី​ថា​ម៉េច​ផង ស្រាប់តែ​ផ្ទះ​ឆេះ​ខ្ទេច​ចឹ​ង​ទៅ​៕