ប្រមុខដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សា និងឯកភាពគ្នាក្នុងការនាំអង្ករពីកម្ពុជា ចេញទៅហ្វីលីពីន
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand…
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំពិភាក្សាការងារនេះ បានធ្វើឡើង ក្នុងឱកាសដែលលោកប្រធានាធិបតី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម, វិនិយោគ ទេសចរណ៍, កសិកម្ម, ការនាំអង្ករចេញទៅប្រទេសហ្វីលីពីន, វិស័យព័ត៌មានវិទ្យា, ឡូជីស្ទីក និងវិស័យការពារជាតិ។
ពាក់ព័ន្ធនឹងការនាំអង្ករចេញទៅប្រទេសហ្វីលីពីន សម្ដេចតេជោ បានជម្រាបជូនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ថា ក្រុមហ៊ុនហ្វីលីពីន អាចដាក់ទុនវិនិយោគ 100% លើម៉ាស៊ីនកិនស្រូវ , ឡសំងួត និងឃ្លាំង សម្រាប់ប្រមូលទិញស្រូវ ដើម្បីធ្វើការសម្ងួតនិងកិននាំចេញទៅប្រទេសហ្វីលីពីន ។ លើសពីនេះ ក្រុមហ៊ុនហ្វីលីពីន ក៏អាចឱ្យកសិករកម្ពុជា ធ្វើការដាំដុះនូវដំណាំស្រូវ ដែលជាតម្រូវការរបស់ប្រជាជនហ្វីលីពីន សម្រាប់នាំចេញទៅប្រទេសហ្វីលីពីនផងដែរ៕
ចែករំលែកព័តមាននេះ