ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឆ​ន ស្រី​ណេ​ត ចេញ​ទៅ​ប្រកួត​ដណ្តើម​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្រី​ស្អាត ឆ​ន ស្រី​ណេ​ត ចេញ​ទៅ​ប្រកួតប្រជែង​ដណ្តើម​មកុដ​កញ្ញាឯក​ទេសចរណ៍​អន្តរជាតិ​នៅ​ម៉ា​ឡេ​ស៊ី​ហើយ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក នៅ​ទីបំផុត​កញ្ញាឯក​តំណាង​កម្ពុជា ឆ​ន ស្រី​ណេ​ត បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ហើយ នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ក្នុង​បេសកកម្ម​ប្រកួតប្រជែង​ដណ្តើម​មកុដ នៃ​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​។

បេ​ក្ខ​នារី​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម​រូប​នេះ បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​សម្រាប់​​ការ​ចេញ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​នេះ ខណៈ​ពេល​ដែល​នាង​ក៏​ដូច​ជា​បេ​ក្ខ​នារី​ជាប់​លំដាប់​រង​ទី​១ នៃ​កម្មវិធី Miss Universe Cambodia 2021 ផង​ដែរ​។

បើ​តាម​គម្រោង​កូន​ខ្មែរ​កម្ពុជា​ក្រោម កញ្ញា ឆ​ន ស្រី​ណេ​ត សម្រាប់​ការ​ចាកចេញ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ទេសចរណ៍​ដែល​រៀបចំ​ធ្វើ​នៅ​ឯ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ពេល​នេះ កញ្ញា​នឹង​នាំ​យក​ឈុត​អប្សរា និង​ក្បាច់គុន​ល្បុកតោ យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

យ៉ាងណា មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ផ្តល់​កម្លាំងចិត្ត និង​ជូនពរ​អោយ ឆ​ន ស្រី​ណេ​ត ទទួល​បាន​ជោគជ័យ និង​នាំមុខ​មាត់​ប្រទេស​ជាតិ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​។

ជា​ការ​កត់សម្គាល់ កញ្ញា ឆ​ន ស្រី​ណេ​ត គឺជា​បេ​ក្ខ​នារី​ដំបូង​គេ​បង្អស់​ដែល​មក​ពី​ទឹកដី​កម្ពុជា​ក្រោម ដែល​បាន​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​២០២១ (Miss Universe Cambodia 2021) ខណៈ​ពេល​ការ​ប្រកួត​នេះ នាង​បាន​ជាប់​លំដាប់​រង​ទី​១​។ ឆ​ន ស្រី​ណេ​ត មាន​អាយុ​២៤​ឆ្នាំ កើត​នៅ​ភូមិ​មេ​រង ឃុំ​ដើម​ជ្រៃ ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ប៉ុន្តែ​ឪពុក​ម្ដាយ​របស់​នាង​ជា​ជនជាតិ​ខ្មែរ​។

បច្ចុប្បន្ន​នាង​ជា​គ្រូបង្រៀន​ក្បាច់​ហាត់ប្រាណ និង​ជា​អ្នក​បង្ហាញ​ម៉ូត (Freelance) នៅ​រាជធានី​ភ្នំពេញ​។ អំឡុង​ការ​ចូលរួម​ប្រកួត​នេះ កញ្ញា​បាន​បង្ហាញ​ពី​គោលបំណង​ថា នាង​សម្រេច​ដាក់​ពាក្យ​ចូលរួម​ប្រកួត ព្រោះ​ពី​មុន​មក​មិន​ទាន់​មាន​ស្ត្រី​កម្ពុជា​ក្រោម​រូប​ណា បាន​ដាក់​ពាក្យ​ចូលរួម​នោះ​ទេ ហេតុនេះ​ហើយ​នាង​ចង់​បង្ហាញ​សមត្ថភាព និង​ភាព​ក្លាហាន​របស់​នាង​ឱ្យ​មហាជន​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម និង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ពិភពលោក​បានដឹង និង​បាន​ស្គាល់​ថា ស្ត្រី​ខ្មែរ​ពិត​មាន​ភាព​អង់អាច​ក្លាហាន​មិន​បរទេស​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ