ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​កូន​នាំ​គ្នា​ងូតទឹក​ទន្លេ លង់​សា្ល​ប់រកស​ពកូន​ឃើញ​បាត់​ឪពុក

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មាន​គ្នា​ជិត​១០​នាក់ បាន​ជិះទូក​ម៉ាស៊ីន​១​គ្រឿង​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ត្រង់​កោះ​កណ្តាលទន្លេ ដោយ​បាន​ងូតទឹក​លេង​សប្បាយ​។ តែ​ចៃដន្យ​ក៏​បណ្តាល​ឱ្យ​លង់​២​នាក់​ឪពុក

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​មាន​គ្នា​ជិត​១០​នាក់ បាន​ជិះទូក​ម៉ាស៊ីន​១​គ្រឿង​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ត្រង់​កោះ​កណ្តាលទន្លេ ដោយ​បាន​ងូតទឹក​លេង​សប្បាយ​។ តែ​ចៃដន្យ​ក៏​បណ្តាល​ឱ្យ​លង់​២​នាក់​ឪពុក និង​កូន​តូច​អាយុ​៨​ឆ្នាំ នៅ​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៧ វេលា​ម៉ោង​១ និង​២០​នាទី​រសៀល នៅ​ចំណុច​មាត់ទន្លេ​មេគង្គ​ចុង​កោះ​កណ្តាល ទល់មុខ​ភូមិ​សំបួរមាស​(​ខ​) ឃុំ​ពាមជីកង ស្រុក​កងមាស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​តាម​រក​សព​ដោយ​សស្រាក់សស្រាំ​ផង​ដែរ​។

លោក​វរសេនីយ៍ត្រី មាន ស៊ី​ណាត អធិការ​ង​នគរបាល​ស្រុក​កងមាស​ប្រាប់​ឱ្យ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​លេង​កោះ នៅ​កណ្តាលទន្លេ​ដែល​ប្រជាជន​បាន​ដាំ​បន្លែ​នៅ​ទីនោះ​ជា​ច្រើន​មុខ​ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ហើយ​បាន​នាំ​គ្នា​ងូតទឹក​ទន្លេ​លេង តែ​ចៃដន្យ​បណ្តាល​ឱ្យ​លង់​២​នាក់​ឪពុក និង​កូន​តូច​នោះ​។

លោក​អធិការរង​រូប​នេះ​ប្រាប់​បន្ត​ថា ជន​ដែល​លង់ទឹក​ស្លាប់មាន ១-​ឈ្មោះ ទូច ស៊ុន​ណេ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​(​ឪពុក​) ២-​ឈ្មោះ សាន សុ​វ​ណ្ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៨​ឆ្នាំ​(​កូន​) មាន​ទីលំនៅ​ភូមិ​សំបួរមាស​(​ខ​) ឃុំ​ពាមជីកង ស្រុក​កងមាស ក្នុង​ពេល​នោះ​ម្នាក់​ៗ​បាន​នាំ​គ្នា​តាម​រាវរក​មាន​ជិះទូក​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោម​សំឡេង​យំទួញសោក​ពី​សាច់ញាតិ​អ្នក​ដែល​ស្លាប់​នោះ​។ បន្ទាប់​មក​ទៀត​ក្រោយ​ពី​កិច្ច​ខិតខំ​ប្រឹងរក​នោះ នៅ​វេលា​ម៉ោងជាង​២​រសៀល​បាន​រក​ឃើញ​សព​ក្មេង​តូច ចំណែក​សព​ឪពុក​កំពុង​តែ​តាម​រក​បន្ត​ទៀត សព​ក្មេង​តូច​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕