ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្មក់​​ផ្ទះសំណាក់ «​វ៉ា​ស៊ី​ង​តោន​» ចាប់​បាន​ប្រុស​ស្រី​៥​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ទៅ​នឹង

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​មនុស្ស ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​ចំនួន​៣​នាក់​នៅផ្ទះ​សំណាក់​។ ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​យីហោ «​វ៉ា​ស៊ី​ង​តោន​» ទីតាំង​ផ្ទះ​លេខ ២AEo ផ្លូវ​លេខ​១១៨ ភូមិ​៩ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានដឹង​ថា ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ឃាត់ខ្លួន​មាន ១-​ឈ្មោះ SHI FASONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E89924746 (​ជនជាតិ​ចិន​) ២-​ឈ្មោះ ZHANG ZHADAO ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E90037510 (​ជនជាតិ​ចិន​) ៣-​ឈ្មោះ ម៉​ន ផា​ន់​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ភូមិ​បាត់​ដាវ ឃុំ​បាត់​ដាវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ជនជាតិ​ខ្មែរ​) ៤-​ឈ្មោះ ថន សាន្ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​៥-​ឈ្មោះ នួន ស៊ីវ​ម៉ី ភេទ​ស្រី អាយុ​១៤​ឆ្នាំ (​ជនជាតិ​ខ្មែរ​) ទាំង​ពីរ​នាក់​មានស្រុក​កំណើត​នៅ​ភូមិស្រ​កែ​ជាំ  ឃុំ​ស្រ​កែ​ជាំ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ជន​រង​គ្រោះជា​ច្រើន​នាក់ ដែល​បាន​រៀប​ការ​ជាមួយនឹង បុរស​ជនជាតិ​ចិន ហើយ​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​ចិន​នោះ​។ ទើប​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ធ្វើការ​រំដោះ​ស្ត្រីជន​ជាតិខ្មែរ​ចំនួន​៣​នាក់ ក្នុង​នោះ​ក៏​មាន​ក្មេង​ង​ស្ត្រី​ជា​អនីតិជន​ម្នាក់​ផង​ដែរ​។
ក្រោយ​ពី​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ខាងលើ​នេះ បុរស​ជនជាតិ​ចិន​ទាំង​២​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​៣​នាក់ បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕