ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាងតូច​ឡើង​បេះស្លឹកអំពិលយកទៅលក់ ជាន់​ចំមែក​​ផុយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ពិតជា​​គួរឱ្យ​​អាណិត​​ក្មេង​ស្រី​ម្នាក់ ​ខណៈ​នាង​ឡើងទៅ​បេះស្លឹកអំពិល​យក​ទៅ​លក់​ ស្រាប់តែ​ឡើងប៉ះ​ចំ​​​មែក​​អម្ពិល​​ពុក​​​​ផុយ បណ្ដាល​ឱ្យ​ធ្លាក់ចុះមក​មាន​កម្ពស់​ប្រហែល​៧​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​

រាជធានី​ភ្នំពេញ​ ៖ ពិតជា​​គួរឱ្យ​​អាណិត​​ក្មេង​ស្រី​ម្នាក់ ​ខណៈ​នាង​ឡើងទៅ​បេះស្លឹកអំពិល​យក​ទៅ​លក់​ ស្រាប់តែ​ឡើងប៉ះ​ចំ​​​មែក​​អម្ពិល​​ពុក​​​​ផុយ បណ្ដាល​ឱ្យ​ធ្លាក់ចុះមក​មាន​កម្ពស់​ប្រហែល​៧​ម៉ែត្រ រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​​ខណ្ឌដង្កោ​​ ប៉ុន្តែ​​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ ​​ក៏​បញ្ជូន​​​ទៅ​​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​ដើម្បី​សង្គ្រោះ​បន្ត​​ ។

ហេតុ​ការ​ណ៍នេះ​ កើតឡើងកាលពី​វេលា​ម៉ោង​០៩ ​និង​១០​នាទីព្រឹក​ថ្ងៃ​ទី​២២ ​មេសា​ ស្ថិត​​តាម​បណ្តោយ​ផ្លូ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុង​បរិវេណ​សាលាសង្កាត់​ជើងឯក ខណ្ឌដង្កោ រាជ​នី​ភ្នំពេញ​ ។ ​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះវង្ស ស្រី​មួយ អាយុ​១២​ឆ្នាំ​ សព្វថ្ងៃ​រស់​នៅ​ជាមួយ​ជីដូន​ និង​ជីតា​ ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ​ ។

តាម​​ប្រភព​​​​ថា ​នៅ​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​​ រួម​ជាមួយ​ប្អូនប្រុស ​អាយុ​ប្រហែល​១០​ឆ្នាំ រួម​និង​ជីតា​បង្កើត​ម្នាក់​ទៀត បាន​នាំ​គ្នា​ឡើង​លើ​ដើម​អម្ពិល​កម្ពស់​ប្រហែល​៧ម៉ែត្រ​ទាំងអស់​គ្នា ដើម្បី​បេះ​ស្លឹក​យក​ទៅ​លក់ ​បាន​លុយ​ទិញ​អង្ករ​ និង​ម្ហូបអាហារ​ហូប​។​ប៉ុន្តែ​ជា​អកុសល ក្មេង​ស្រី​រង​គ្រោះ​ខាងលើ បាន​ជាន់​ចំ​មែក​អម្ពិល​ពុក​ផុយ បណ្ដាល​ឲ្យ​បាក់​ធ្លាក់​មក​លើ​ដី រង​របួស​ធ្ងន់ធ្ងរ​យ៉ាងធ្ងន់​ធ្ងរ​តែម្តង​។