ភ្នំពេញ៖ ទីបំផុត សង្រ្គាមរវាង Top Rapper ២ដួង ពិតជាកើតឡើងដូចការគិតរបស់អ្នកគាំទ្រប្រាកដមែន ដោយនៅមុននេះបន្តិច តារារ៉េប ជួរមុខក្នុងប្រទេសកម្ពុជា លោក ជីដេវីត បានចេញបទ Rap ដែលមានចំណងជើងថា «ចុម អាអូនអត់ដេក» តបត្រឡប់ទៅវិញផាំងៗ គ្មានប្រណី ទៅកាន់តារារ៉េបជួរមុខដូចគ្នា ក្រោយលោកវណ្ណដា ចេញបទ Rap ដែលមានចំណងជើងថា J+O ll ខណៈអត្ថន័យឃ្លាឃ្លោង និងប្រយោគនីមួយៗ សុទ្ធសឹងវាយប្រហាចំៗ ទៅកាន់គូស្នេហ៍អ្នកនាង ទេព បូព្រឹក្ស គឺលោក ជីដេវីត។
យ៉ាងណាមិញ បទ Rap «ចុម អាអូនអត់ដេក» ចេញមិនទាន់បាន ២ម៉ោងផង ចំនួន like កើនដល់ 110K ជាង និងខមិន 30k ជាង រីឯស៊ែជិត 40K ខណៈចំនួនអ្នកចូលមើលកើនឡើងជិតដល់ 1M Views បាត់ទៅហើយ។
ដោយឡែក ក្រឡេកមកមើលមតិក្នុងខមិន និងមតិក្នុងការស៊ែវិញ ភាគច្រើនសុទ្ធនៅខាងលោក ជី ដេវីត ដោយមានការបញ្ចេញមតិឌឺដង និងផ្លែផ្កាយ៉ាងផុសផុល ទៅកាន់ហ្វេនលោកវណ្ណដា។ រីឯហ្វេនលោកវណ្ណដាវិញ ក៏មិនធម្មតាដែរ ដោយនាំគ្នាធ្វើការប្រតិកម្មតបត្រឡប់ទៅវិញយ៉ាងកក្រើកតែម្ដង។
មិនតែប៉ុណ្ណោះ វីដេអូបទ J+O ll លោក វណ្ណដា និងវីដេអូបទ ចុម អាអូនអត់ដេក របស់លោក ជីដេវីត ត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រ បាននាំគ្នាយកទៅចែករំលែកបន្តនៅលើបណ្ដាញសង្គម Tik Tok និង FaceBook អមជាមួយសំណេរឌឺដងបញ្ឆិតបញ្ឆៀងគ្នាទៅវិញទៅមកឥតឈប់ឈរតែម្ដង៕



ចែករំលែកព័តមាននេះ