ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះដោះស្រាយ​សំណុំរឿង​៤​ក្រៅ​ប្រព័ន្ធ​តុលា​ការ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត រួម​ជាមួយ​ឯកឧត្តម ជឹ​ង ផល្លា ប្រធានក្រុមប្រឹក្សា​ខេត្ត…

ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត រួម​ជាមួយ​ឯកឧត្តម ជឹ​ង ផល្លា ប្រធានក្រុមប្រឹក្សា​ខេត្ត រួម​ដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​លោក​អភិបាលស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ បានធ្វើការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​រៀបចំ​វេទិកា​នៅ​ចំណតរថយន្ត​ផ្សារ​ទូក​មាស ក្នុងស្រុក​បន្ទាយមាស ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​២០០​នាក់ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ដែល​មាន​សំណុំរឿង​ដោះស្រាយ​ចំនួន​៤​ករណី​ផ្សេង​ៗ​ពី​គ្នា ។

ករណី​ទី​១-​គឺ​ក្រុម​អាជីវករ​ផ្សារ​ទូក​មាស​ជំទាស់​ទៅ​នឹង​លោក ទន់ រ៉ូ អតីត​អធិការ​នគរបាល​ស្រុក​បន្ទាយមាស ដែល​ពេល​នេះ​ចូល​និវត្តន៍ ហើយ​បាន​ទាមទារ​យក​ស្នាក់​ការ​នគរបាល​នៅមុខ​ផ្សា​ទូក​មាស​ធ្វើ​ជា​កម្មសិទ្ធិ ។

លោក ទន់ រ៉ូ អតីត​អធិការ​បាន​និយាយ​ប្រាប់​ឯកឧត្តម​អភិបាលខេត្ត​ថា ការ​សាងសង់​ទីស្នាក់​ការ​នេះ​អស់ប្រាក់​១​ម៉ឺន​ដុល្លារ ។ ជា​ដំណោះ​ស្រាយ ឯក​ឧត្ត ម៉ៅ ធនិន បាន​ផ្តល់​ជា​សំណង​ទៅ​លោក ទន់ រ៉ូ ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន​៥​ពាន់​ដុល្លារ ដែល​ការ​សម្រេច​នេះតាម​ការ​ឯកភាព​ពី​លោក​អភិបាលស្រុក​បន្ទាយមាស និង​ប្រធាន​ភា​សី​ុ​ផ្សារ​ទូក​មាស ។

ឯកឧត្តម​អភិបាលខេត្ត មាន​ប្រសាសន៍​ថា នេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​បាន​ធ្វើ​ជា​មន្ត្រី​ថ្នាក់​ខេត្ត​-​ស្រុក មាន​អំណាច​សាងសង់​លើ​ដី​រដ្ឋ​។ ឯកឧត្តម​បញ្ជាក់​ថា បើ​ឯង​ធ្វើ​អ្វី​លើ​ដី​រដ្ឋ​ត្រូវ​តែ​ដកហូត​យក​មក​វិញ ។ ករណី​ទី​២-​ក្រុម​អាជីវក​លក់ដូរ​នៅ​ផ្សារ​ទូក​មាស​ចំនួន​៤៨​គ្រួសារ ទាមទារ​សុំ​ធ្វើ​ប្លង់​ដី​ផ្សារ​ជា​ដី​កម្មសិទ្ធិ ។ ប៉ុន្តែ​ឯកឧត្តម​អភិបាលខេត្ត​មិន​ទាន់​សម្រេច​ទេ ។

លោក ឆាយ សន អតីត​អភិបាលស្រុក​បន្ទាយមាស និង​បច្ចុប្បន្ន​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ថ្លែង​ថា ផ្សារ​ទូក​មាស​រាប់​ទាំង​អ្នកលក់ដូរ​ផង មានការ​សាងសង់​សំណង់​រំលោភ​យក​ដី​ផ្សារ​យ៉ាងអនាធិប តេយ្យ​បំផុត ។ អ្នកចូលរួមមិន​គាំទ្រ​ទេ ចំពោះ​ក្រុម​អាជីវករ​លក់ដូរ​សង់ផ្ទះលើ​ដី​ផ្សារ ហើយ​ទាម ទារ​សុំ​ប្លង់​កាន់កាប់​ស្របច្បាប់ ។

ករណី​ទី​៣-​ពលរដ្ឋ​ចំនួន​២៣​គ្រួសារ នៅ​ភូមិ​ព្រៃ​ក្រឡា ឃុំ​ទូក​មាស​ខាងលិច ដណ្ដើម​គ្នា​ចាក់​ដី​លុប​ស្រះ​ទឹក​ជំនាន់​បារាំង​ដែល​ឱ្យ​អ្នកទោស​ជីក​មាន​ទំហំ​ទទឹង​៤០​ម៉ែត្រ បណ្ដោយ​៦០​ម៉ែត្រ ។ ករណី​នេះ ឯកឧត្តម​អភិបាលខេត្ត​មិន​ទាន់​សម្រេច​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ​ទេ តែ​ទុក​ឱ្យ​ខាង​ស្រុក​និង​ពលរដ្ឋ​ធ្វើការ​ដោះស្រាយ​តាម​ការ​យល់ព្រម​របស់​ពលរដ្ឋ និង​ឱ្យ​ខាង​ស្រុក​បោះបង្គោល​ព្រំ​ដី​ស្រះ​ទឹក​នោះ ដើម្បី​ទុក​ដី​នោះ​ធ្វើ​ជា​កន្លែង​សហគមន៍​អ្វី​ក៏​បាន ។

ករណី​ទី​៤-​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រក​ឃ្លៃ សុំ​ប្លង់​កម្មសិទ្ធិ​ដី​ក្នុង​បឹង​មួយ នៅ​វាល​ស្ដុក​ឈូក ស្រុក
​ដង​ទង់ តែ​ករណី​ខាងលើ​ដែល​ពលរដ្ឋ​ទាមទារ​សុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ត្រូវ​ប្រគល់​ឱ្យ​លោក ដា​ញ់ សារី ប្រធាន​​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ពិនិត្យ បើ​ដី​នោះ​មិន​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ខាង​ធនធានទឹក​ទេ គួរតែ​ចេញ​ប​ណ្ណ័​កម្មសិទ្ធិ​ឱ្យ​ពួក​គាត់ ។

អត្ថបទសរសេរ ដោយ