ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនអ្នកយាមចម្ការម្នាក់ក្លែងធ្វើមន្ត្រីយោធាពាក់ផ្កាយ២ បញ្ជូនទៅតុលាការពីបទឆបោកលើទឹកប្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកយាម​ចម្ការ​ម្នាក់​បាន​ក្លែងខ្លួន​ធ្វើ​ជា​ឧត្តមសេនីយ៍ទោ​យោធា​ពាក់​ផ្កាយ​២ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ឆបោក និង​ក្លែង​ឯកសារ​សាធារណៈ​លើ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ អ្នកយាម​ចម្ការ​ម្នាក់​បាន​ក្លែងខ្លួន​ធ្វើ​ជា​ឧត្តមសេនីយ៍ទោ​យោធា​ពាក់​ផ្កាយ​២ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួងមហាផ្ទៃ​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ឆបោក និង​ក្លែង​ឯកសារ​សាធារណៈ​លើ​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​ទិញ​ដី ដើម្បី​ធ្វើ​គម្រោង​សាងសង់​ផ្ទះ​ស្តុក​ឥ​វ៉ា​ន់​ខ្យល់​។

ជនសង្ស័យ​មានឈ្មោះ ឌឿ​ន សា​វឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ អ្នកយាម​ចម្ការ​ក្លែង​ធ្វើ​មន្ត្រី​យោធា​ពាក់​ផ្កាយ​២ មាន​ទីលំនៅ​ផ្លូវលំ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ការ​ចាប់ខ្លួន​អ្នកយាម​ចម្ការ​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​។

តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សែ​ស ប្រាក់​ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ បាន​ចោទប្រកាន់​ឈ្មោះ ធឿ​ន សា​វឿ​ន ថា កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ឈ្មោះ ឌឿ​ន សា​វឿ​ន បាន​ទំនាក់ទំនង​ទៅ​គេ​(​សែ​ស ប្រាក់​ពិសិដ្ឋ​) ដើម្បី​ទិញ​ដី និង​សាងសង់​ផ្ទះ​សម្រាប់​ស្តុក​ឥ​វ៉ា​ន់​ចំនួន​១២​កន្លែង ដោយ​មាន​ទំ​ហ៊ំ​ទឹកប្រាក់​១៨៩០ ០០០ ដុល្លារ​អា​មេ​រិ​ក ដែល​ផ្ទះ​ទី​១ និង​ផ្ទះ​ទី​២ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ផ្ទះ​ទី​៣​នៅ​ភូមិ​ត្រស់ ឃុំ​ជ័យ​កំពត ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ផ្ទះ​ទី​៤​ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ផ្ទះ​ទី​៥​មាន​ទីតាំង​ស្ថិត​នៅ​ខេត្តបាត់ដំបង ផ្ទះ​ទី​៦ មាន​ទីតាំង​ស្ថិត​នៅ​ទីរួមខេត្ត​ពោធិ៍សាត់ ផ្ទះ​ទី​៧ មាន​ទីតាំង​ស្ថិត​នៅ​ខេត្តកំពត ផ្ទះ​ទី​៨ នៅ​ស្ថិត​នៅ​ខេត្តសៀមរាប ផ្ទះ​ទី​៩ ស្ថិត​នៅ​រោងចក្រ​ថ្មដា ទីរួមខេត្ត​ក្រចេះ ផ្ទះ​ទី​១០ មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​រត​គិរី ផ្ទះ​ទី​១១ មាន​ទីតាំង​ស្ថិត​នៅ​ទីរួមខេត្ត​ម​ណ្ឌ​គិរី និង​ផ្ទះ​ទី​១២ មាន​ទីតាំង​ស្ថិត​នៅ​ទីរួមខេត្ត​កំពង់ស្ពឺ ។

ដោយ​មានការ​ជឿ​ទុកចិត្ត​ទៅ​លើ​ឈ្មោះ ឌឿ​ន សា​វឿ​ន ដែល​គេ​តែងតែ​គ្រង​សម្លៀក​បំពាក់​ជា​ឧត្តមសេនីយ៍ទោ​យោធា​ពាក់​ផ្កាយ​២​នោះ​ទើប​ដើមបណ្តឹង​បាន​ប្រគល់​ប្រាក់​ជាង​១​ដុល្លារ​ឲ្យ​ទៅ​ឈ្មោះ ឌឿ​ន សា​វឿ​ន ដោយ​ឈ្មោះ ឌឿ​ន សា​វឿ​ន ធានា​អះអាង​ថា និង​សង​ប្រាក់​គ្រប់​ចំនួន​វិញ​ក្ន​ង​រយៈពេល​៣​ខែ​ក្រោយ​ពី​ដំណើរការ​សាង​ផ្ទះ​រួច​។

លុះដល់​ថ្ងៃ​កំណត់​ឈ្មោះ ឌឿ​ន សា​វឿ​ន មិន​មានផ្ទះ​ដែល​ថា សង់​ទុក​ស្តុក​ឥ​វ៉ា​ន់​ចំនួន​១២​កន្លែង និង​ដី​ត្រូវ​ប្រគល់​ឲ្យ​ទៅ​ជន​រង​គ្រោះ តាម​ការ​អះអាង​ក្នុង​ពេល​ដែល​ទទួលយក​ប្រាក់​ជាង​១​លាន​ដុល្លារ​នោះ​ទេ មិនតែប៉ុណ្ណោះ​នៅ​ពេល​ជន​រង​គ្រោះ​ទាក់ទង​ទារប្រាក់​ម្តង​ៗ​ជនសង្ស័យ​តែងតែ​សម្លុត​គំ​រា​.​ម​កំហែង​រក​បា​.​ញ់​ទៀត​ផង​។

បន្ទាប់​មក​ក៏​បិទ​ទូរស័ព្ទ​ផ្តាច់​ការ​ទំនាក់ទំនង និង​បាន​ព្យាយាម​គេចវេស​ពី​បំណុល​ទើប​ជន​រង​គ្រោះ​សម្រេច​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ចាត់ការ​តាម​ផ្លូវច្បាប់​។

សំណុំរឿង​ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​.​ឆបោក និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៤៨​ដេ ផ្លូវ​ផ្លូវ​២០០៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០ ជា​បន្តបន្ទាប់​និង​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ តាម​បញ្ញត្តិ​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​រួច​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ និង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា នោះ​តែ​ម្តង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ