ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​២នាក់ករណីលួចម៉ូតូ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ដទៃ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២​។ ជនសង្ស័យ​ទី​១ មានឈ្មោះ…

ខេត្តមណ្ឌលគិរី ៖ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ដទៃ ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២​។

ជនសង្ស័យ​ទី​១ មានឈ្មោះ ស៊ិ​ន សុខុម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​មានមុខ​របរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​Honda Icon ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ មណ្ឌលគិរី 1A-2303​ស្ថិ ត​នៅ​ត្រង់​ចំណុច​ភូមិ​ចំ​ប៉ក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោរ​រម្យ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង រីឯ​ជនសង្ស័យ​ទី​២ មានឈ្មោះ ចក់ វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​រប​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ជន សង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ផ​ន សុខា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរប​មេផ្ទះ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់កា​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ