ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​ចោល​ប្តី និង​កូន​មិនដឹង​មូលហេតុ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ចង.ក​សម្លា.ប់​ខ្លួន​នឹង​កន្សែង​ភ្ជាប់​ជាមួយ​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​ជួល​មិនដឹង​ពី​មូលហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា ២០១៧

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នឹង​កន្សែង​ភ្ជាប់​ជាមួយ​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​ជួល​មិនដឹង​ពី​មូលហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា ២០១៧ ត្រង់​ចំណុចដើម​ស្រល់ ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​ឈ្មោះ កែវ ប៉ុង អាយុ​២៧​ឆ្នាំ បម្រើ​ការងារ​នៅ​ហាង​អាហារ​ជប៉ុន​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះ​ចងក​នឹង​កន្សែង​ភ្ជាប់​ជាមួយ​ចម្រឹង​បង្អួច​ក្នុង​បន្ទប់​ជួល ពុំ​មាន​ន​ណា​ម្នាក់​ដឹង​ពី​មូលហេតុ​ឡើយ​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ពុំ​មាន​នរណា​ដឹង​ថា ជន​រង​គ្រោះ​ចងក​នោះ​ទេ ខណៈ​បុរស​ជា​ប្ដី​រវល់​ទៅ​ធ្វើការ​បាត់ លុះ​អ្នក​ស្នាក់​នៅ​បន្ទប់​ក្បែរ​នោះ ទៅ​គាស់​ទ្វារ​ហៅ​មិន​ឮ​ឆ្លើយ ហើយ​រុញ​ទ្វារ​មើល​ទើប​ឃើញ​ជន​រង​គ្រោះ​ចងក​ស្លាប់ សូ​ម្បី​តែ​កូនស្រី​អាយុ​៤​ឆ្នាំ ដែល​នៅ​ជាមួយ​ម្តាយ​ក៏​មិនដឹង​ថា​ម្តាយ​ចងក​ដែរ​។ បុរស​ឈ្មោះ  ងឹ​ម ភាព អាយុ​៣៦​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទឹក​ស្អាត​(​អាន​កូ​) និង​ជា​ប្តី​ជន​រង​គ្រោះ​និយាយ​ថា​ពុំ​មាន​ជម្លោះ​អ្វី​កើតឡើង​ក្នុង​គ្រួសារ​ទេ មុន​ពេល​កើតហេតុ​។

យោង​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពី​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ប្រាប់​ថា ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​មែន​។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕