ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ ខ្មែរ​និង​ឡាវ​កំពុង​ចរចា​រឿង​ការ​សង់​ប៉ុស្តិ៍​តាម​ព្រំដែន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ២០១៧​នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត

ខេត្តស្ទឹងត្រែង​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ២០១៧​នេះ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ស្វាយ ញ៉​ន បាន​ដឹកនាំ​កងកម្លាំង​ចុះ​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​កម្ពុជាសង់​ប៉ុស្តិ៍​ច្រក​ទ្វារ​របៀង​វ៉ើនខា​វ បញ្ហា​ការ​ដាក់​កម្លាំង​ទាហាន​និង​សេនា​ជន​ឡាវ មក​ជំទាស់​កម្ពុជា​មិន​អោយ​សាងសង់​ប៉ុស្តិ៍​ដើម​ល្វា​។

ការ​ទៅ​ពិភាក្សា​អំពី​បញ្ហា​ប៉ុស្តិ៍​ច្រករបៀង​វ៉ើនខា​វ​នោះ គេ​សង្កេត​ឃើញ​មាន​តែ​ភាគី​កម្ពុជា​ប៉ុណ្ណោះ​ដែល​គោរព​ល​ទ្ឋ​ផល​នៃ​ការ​ចរចា​ក្នុង​ទឹកដី​ឡាវ ឯ​ឡាវ​ហាក់​មិន​គោរព​តាម​ការ​ស្នើរ​របស់​ភាគី​កម្ពុជា​ឲ្យ​មក​ចរចា​រក​ដោះស្រាយ​នៅ​ដី​កម្ពុជា​ឡើយ​។

គួរ​បញ្ជាក់​ថា​ការ​ជំទាស់​រារាំង​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ មេ​សា ២០១៧ ហើយ​អាជ្ញាធរ​ខេត្ត​-​ស្រុក ព្រមទាំង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ បាន​ធ្វើការ​ចរចា​ជា​រើ​យ​ៗ តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ពុំ​មា​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​សោះឡើយ ដោយ​ភាគី​ឡាវ​បាន​ដល់​ភាគី​កម្ពុជា​ផ្អាក​ការ​សាងសង់​ប៉ុស្តិ៍​ដើម​ល្វា ឯ​ភាគី​កម្ពុ​ជាក៍​ស្នើ​អោយ​ភាគី​ឡាវ​ផ្អាក​សាងសង់​ប៉ុស្តិ៍​ដុ​ងក្រ​ឡ​ចាស់​ដែល​ជា​តំបន់​មិន​ទាន់​ឯកភាព​នោះ​ដែរ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ភាគី​ទាំង​ពីរ​កម្ពុជា នៅ​តែ​បន្ត​អត់ធ្មត់​រក្សា​វប្បធម៌​ស្ងៀមស្ងាត់ ខណៈ​ភាគី​ឡាវ​ដាក់​បញ្ជូនទាហាន​រាប់​សិប​នាក់​មក​កាន់​តំបន់​មិន​ទាន់​ឯកភាព​និង​ក្បែរ​ព្រំប្រទល់​លើ​ដី​របស់​ខ្លួន ព្រមទាំង​បិទ​ច្រក​ហាមឃាត់​មិន​អោយ​ប្រជាពលរដ្ឋ​នាំ​កសិផល​និង​ទំនិញ​ចេញចូល​ទៀត តែ​ស្ថានការណ៍​ហាមឃាត់​របស់​ភាគី​ឡាវ​នោះ ក៍​ត្រូវ​សម្រួល​អោយ​ចរាច​ណ៍​ឡើង​វិញ​ជា​ធម្មតា ស្ថិត​ក្រោម​ការ​ឆែកឆេរ និង​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ពី​ភាគី​ឡាវ ។

រហូត​មក​ដល់​ត្រឹម​ម៉ោង​១០​និង​៣០​នាទី​នេះ​ការ​ប្រជុំ​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ​៕